​ស្នើ​ព្រឹទ្ធសភា​ជួយ​កែប្រែ​ការទទួល​បណ្តឹង​របស់​ប្រព័ន្ធតុលាការ​លើ​ករណី​វិវាទ​ដីធ្លី​

1013
ចែករម្លែក
  • 32
    Shares

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ លោក អ៊ុន ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ បានស្នើ​ដល់​ប្រតិភូ​គណៈកម្មការ​ទី​៦ នៃ​ព្រឹទ្ធសភា​ជួយ​សម្រួល​ការកែប្រែ ដំណើរការ​នៃ​ការទទួល​បណ្តឹង​របស់​ប្រព័ន្ធតុលាការ ករណី​វិវាទ​ដីធ្លី ដែល​ក្រុមការងារ​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជា​អ្នក​អនុវត្តន៍ និង​ដំណើការ​ដោះស្រាយ​មិនទាន់​ចប់​ផង តែ​តុលា​ការទទួល​បណ្តឹង ហើយ​ធ្វើការ​ដោះស្រាយ​ជំនួស​ទៅវិញ​។​

​លោក អ៊ុន ចាន់​ដា បាន​ថ្លែង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​ព្រឹទ្ធសភា (​គណៈកម្មការ​ទី​៦)​ដឹកនាំ​ដោយ លោក អ៊ុក ប៊ុន​ឈឿន ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​ព្រឹទ្ធសភា​ជាមួយ​រដ្ឋបាល​ខេត្តព្រះវិហា​រ កាលពី​ព្រឹក​ថ្ងៃទី​១ ខែ វិ​ច្ឆ​កា ឆ្នាំ​២០១៨ នៅ​សាលាខេត្ត​ព្រះវិហារ​។​

​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ បានលើកឡើង​នូវ​ផល​លំបាក​ចំនួន​៣​ចំណុច​សំខាន់ៗ ក្នុងនោះ​ចំណុច​ទី​១ អំពី​ការ​ដំណើរការ​នៃ​ការទទួល​បណ្តឹង​របស់​ប្រព័ន្ធតុលាការ ករណី​វិវាទ​ដីធ្លី ដែល​ក្រុមការងារ​គណៈកម្មការ​ដោះស្រាយ​វិវាទ​ជា​អ្នក​អនុវត្តន៍ និង​ដំណើការ​ដោះស្រាយ​មិនទាន់​ចប់​ផង តែ​តុលា​ការទទួល​បណ្តឹង​ហើយ​ធ្វើការ​ដោះស្រាយ​ជំនួស​ទៅវិញ ដែលជា​ហេតុ​ធ្វើអោយមាន​ការលំបាក​ដ​ល់​ដំណើរការ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​គណៈកម្មកា​រដោះ​ស្រាយ​វិវាទ​ដីធ្លី​ថ្នាក់​ខេត្ត​។ ហើយ​ជាហេតុ​ធ្វើអោយ​អ្នកមាន​វិវាទ មានឱកាស​ប្តឹង​បន្តទៅ​តុលា​ការមិន​រង់ចាំ​ការសម្របសម្រួល និង​ការដោះស្រាយ​របស់​គណៈកម្មកា​រដោះ​ស្រាយ​វិវាទ​ដីធ្លី​។​

​ចំណុច​ទី​២ ស្នើឱ្យ​មានការ​បង់ពិន័យ​អន្តរកាល​ចំពោះ​បទល្មើស​រដ្ឋបវេណី​នៅត្រឹម​ខេត្ត​ដែល​ប្រជាពលរដ្ឋ​ត្រូវ​បង់ពិន័យ​ចំពោះ​បទល្មើស​រដ្ឋបវេណី ព្រោះ​ពេល​ពួក​តា​ត់​ឡើងទៅ​បង់ពិន័យ​អន្តរកាល​នៅ​ភ្នំពេញ វា​មានការ​លំបាក សម្រាប់​ប្រជាជន​ក្រីក្រ​គ្មាន​លទ្ធភាព និង​ចំណាយ​ពេលវេលា​ច្រើន សម្រាប់​ពួកគាត់ ត្រូវធ្វើ​ដំណើរ​ឆ្ងាយ​។​

​ចំណុច​ទី​៣ ស្នើអោយ​ក្រសួង​យុត្ត​ធម៌​អោយមាន​ការបង្កើត​ការិយាល័យ​យុត្តិធម៌​តាម​បណ្តា​ស្រុក ដើម្បី​ដោះស្រាយ​រឿងរ៉ាវ​រដ្ឋបវេណី​។​​ជា​ចុងបញ្ចប់​នៃ​ការស្នើសុំ​របស់ លោ អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ​លោក អ៊ុក ប៊ុន​ឈឿន ប្រតិភូ​គណៈ កម្ម​ការ​នីតិកម្ម​និង យុត្តិធម៌​ព្រឹទ្ធសភា និង​យក​សំណូមពរ​ទាំង​៣​នេះ ដើម្បី​ជម្រាបជូន​ដល់​ក្រសួង​ជំនាញ​ផងដែរ​៕S/

​ស្នើ​ព្រឹទ្ធសភា​ជួយ​កែប្រែ​ការទទួល​បណ្តឹង​របស់​ប្រព័ន្ធតុលាការ​លើ​ករណី​វិវាទ​ដីធ្លី​