ជម្រុញ​ការដាំ​ផ្កា​ចម្រុះ​និង​អភិរក្ស​ឈើ​ផ្កា​នៅ​រមណីយដ្ឋាន​សហគម​ន៍​ព្រៃឈើ​ភ្នំ​ព្រះ​

1154
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​ស្របគ្នា​នឹង​បណ្តាំ​ណែនាំ​របស់​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ​បាន​ជម្រុញ​ការដាំ​ផ្កា​ចម្រុះ​និង​អភិរក្ស​ឈើ​ផ្កា​នៅ​រមណីយដ្ឋាន​សហគម​ន៍​ព្រៃឈើ​ភ្នំ​ព្រះ​ស្រុក​ថ្មពួក​ដើម្បីឱ្យ​តម្លៃ​នៃ​ការអភិរក្ស​និង​ការអភិវឌ្ឍន៍​កាន់តែ​ប្រសើរឡើង ។​.

​លោកស្រី​ម៉ៅ​ម៉ា​ល័យ​ប្រធានកិត្តិយស​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​៣១​ខែតុលា​បាន​ដឹកនាំ​ក្រុមការងារ​ស្ត្រី​និង​មន្ត្រី​បរិ​ស្ថា​នុ​រក្ស​តំបន់ការពារទេសភាព​បន្ទាយឆ្មារ​នៃ​ម​ន្ទិ​រ​បរិស្ថាន​ខេត្ត​ទៅ​សំអាត​បរិស្ថាន​ការពារ​ដើមឈើ​ដើម​ផ្កា​និង​ដាំ​ផ្កា​ចម្រុះ​លំអរ​អម​ជណ្ដើរ​ឡើង​ភ្នំ​ព្រះ និង​ផ្លូវ​ចូល​នៅ​រមណីយដ្ឋាន​សហគម​ន៍​ព្រៃឈើ​ភ្នំ​ព្រះ ។​

​លោកស្រី​និង លោក​ប្រាក់ សារ៉ាក់ សមាជិក​ក្រុម​ការ​របស់​លោកជំទាវ​ក៏បាន​ពិនិត្យ​ស្ថានភាព​ផ្លូវ ដើម្បី​ជួសជុល​ស្ថាបនា​ឡើងវិញ​សម្រួល​ដល់​ការដឹក​កសិផល​របស់​កសិករ​ក៏ដូចជា​សម្រាប់​ភ្ញៀវទេសចរ​ធ្វើដំណើរ​ចូលទៅ​កំសាន្ត​ទំ​នោះ ។​និង​បន្ថែម​លើ​នោះ ក៏​ដើម្បី​សម្រួល ត្រៀមលក្ខណ​: អោយ​ក្រុមយុវជន​ខេត្តបន្ទាយមានជ័យ​បោះជំរំ​នា​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩-១០​បិ​ច្ឆិ​កា​១៩៥៣-២០១៨ ខាងមុខនេះ ។​

​ចំពោះ​ការងារ​អភិរក្ស​លោកជំទាវ​ម៉ៅ​ម៉ា​ល័យ​កែ​គឹមយ៉ាន​នៅបាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​និង​ស្នើអោយ​ជំនាញ​បរិស្ថាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​និង​អាជ្ញាធរ​ដែនដី​និង​ក្រុមការងារ​រមណីយដ្ឋាន​សហគមន៍​ព្រៃឈើ​ភ្នំ​ព្រះ​ជួយ​អភិរក្ស​និង​ជម្រុញ​ការទាក់ទាញ​ការពារ​និង​បង្ហាញ​ដើមឈើ​ស្លឹក​ពណ៍​លឿង​ដូច​ពណ៍​មាស​នៅ​តំបន់​នោះ​ផងដែរ​។​

សូម​រំលឹកថា រមណីយដ្ឋាន​ភ្នំ​ព្រះ មាន​ចំណាយ​ប្រមាណ ១៧​គីឡូម៉ែត្រ ពី​ឥ​សាន្ត​ស្រុក​ថ្មពួក​ពួក ខេត្តបន្ទាយមានជ័យ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥៦A​រួច​បត់​ទៅ​កើត​តាមផ្លូវ​វិស្វកម្ម​។​កាលពី​សប្តាហ៍​មុន​លោកស្រី​ម៉ុម​ថា​នី​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​និង​មន្ត្រី​បាន​ទៅ​ទស្សនា​ការងារ​នៅ​ភ្នំ​នេះ​។​

​លោកស្រី​បាន​គាំទ្រ​ដោយសារ​ឃើញ​ពី​សក្តានុពល​និង​ចង់​កសាង​កន្លែង​នេះ​អោយទៅជា​រមណីយដ្ឋាន​ធម្មជាតិ វប្ប​ធ​ម៍​និង​ប្រវត្តិសាស្ត្រ​បម្រើ​ទាំង​ការងារ​អភិរក្ស ទាំង​ការ​កំ​ម្សា​ន្ត​សប្បាយ​របស់​ភ្ញៀវ ៕S/

​ជម្រុញ​ការដាំ​ផ្កា​ចម្រុះ​និង​អភិរក្ស​ឈើ​ផ្កា​នៅ​រមណីយដ្ឋាន​សហគម​ន៍​ព្រៃឈើ​ភ្នំ​ព្រះ​

ទីតាំងផ្សាយពាណិជ្ជកម្ម