ថ្ងៃទី​០២ ខែវិច្ឆិកា ២០១៨

1202
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថាបើ​ចង់​ធ្វើ​អ្វីមួយ​តោង​តែ​ប្រយ័ត្ន ប្រយែង​បន្តិច​ពីព្រោះថា​ងាយ​កើត​បញ្ហា​ចំពោះមុខ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល លំបាក​ក្នុងការ​រកប្រាក់​ចំណូល ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ចំពោះ​មុខរបរ ឬ​ការ​បោះទុន​ធ្វើ​អ្វីមួយ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ប្លែក​មុខ​គេ​ប្រើប្រាស់ ចិត្តមេត្តា​ដើម្បី​បោកប្រាស់​ក្នុង​រឿង​អ្វីមួយ​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ហើយ​បើ់​ចង់​ធ្វើ​អ្វី​ឃើញថា មានការ​ជឿនលឿន​ទៅមុខ​និង​មាន​ភាព​សុខដុម​គួរសម​។ ក្រៅពីនេះ​លោកអ្នក​អាចធ្វើ​អ្វី​ប្រកប ទៅដោយ​ភាព​លូតលាស់​និង​មានការ​ងាយស្រួល​ជាង​មុន​ផង​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ឃើញថា​ផល​ចំណូល​មិនមាន​អ្វី​គួរឱ្យកត់សម្គាល់​ទេ​តែ​ក៏មាន​ភាព​សុខដុម​គ្រាន់ បើ​ក្នុង​ការធ្វើ​ជំនួញ​សម្រាប់​ទ្រទ្រង់​គ្រួសារ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការលូតលាស់​យឺត ហើយ ពិសេស​ធ្វើ​ច្រើន​អាច​ទ​ទទួលបាន​ផល​តិច​ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ការ​ជួញ​ទីជិត​ឆ្ងាយ​ប្រៀប​ដូច​អុំទូក​ប​ញ្ជ្រា​ស​ទឹក​ពីព្រោះ​ងាយ​ថយក្រោយ​តែ​ការ​គាស់​កាយ​ទៅមុខ​វិញ​ពិតជា​ជួប​ការលំបាក​ខ្លាំង​។ ចំពោះ​ស្ត្រី​មេផ្ទះ​មិនត្រូវ​ជឿ​សម្តី​អុជអាល​អ្នកដទៃ​ឡើយ ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​តែ​រឿង​រាវ​ក្តៅក្រហាយ​ចូល​ផ្ទះ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ឈ្លក់​វង្វេង​នឹង​ស្នេហា​ត្រូវ ឃ្លាត​ពីគ្នា​ខ្លះ​ហើយ​រក​ពេល​ប្រកបការងារ​ទើប​គាប់ប្រសើរ​ជាង​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ដែល​សំខាន់ ឡើយ​ពីព្រោះថា​ផល​មិនល្អ​តែង​ងាយ​កើតឡើង​ផង​។ ក្រៅពីនេះ​លោកអ្នក​អាច​ត្រូវ​បាត់បង់ ប្រាក់កាស​ច្រើន​ថែមទៀត​។ ការរស់នៅ​លោកអ្នក​ជួប​បញ្ហា​មិនល្អ​យាយី​ច្រើន​បន្តិច​គប្បី​មាន ការប្រយ័ត្នប្រយែង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការល្អប្រសើរ​ហើយ​បើ​ចង់​ទារ បំណុល​ពី​នរណាម្នាក់​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​រកាំចិត្ត​ចំពោះ​គ្នា​បន្តិច​ពីព្រោះ​ម្នាក់ៗ ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ទេ​ម្ល៉ោះហើយ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ តោង​តែមាន​ការប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​មិនល្អ​នោះ​ក៏​ងាយ​កើតមាន​ណាស់​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ពេលនេះ​ជួប​រឿង​ចំណាយ​ធំ​ឯ​ផល​កម្រៃ​នោះ​ហូរ ចូល​មាន​កម្រិត​ធ្វើឱ្យ​រែកពន់​ផល​លំបាកលំបិន​មិន​ស្ទើរ​ដែរ​ទេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ប្រទាំង​ប្រទើស​ព្រោះតែ​ការ​មិនចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន ឡើយ​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ល្អប្រសើ​គួរសម ម្ល៉ោះហើយ​បើ​ចង់​ប្រកប ការងារ​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។ សម្រាប់​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ចង់​ធ្វើ​ជំនួញ​រយះពេល​ខ្លីៗ​ក៏​ប្រសើរ​ដែរ​ព្រោះថា​ផ្លែផ្កា​ដែល​ហុច​មកវិញ​បើទោះបី​តិច​ច្រើន​ក៏​ជួយ​ឱ្យ​អាច​រក​ផល​ចំណូល​ខ្លះៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ ផង​។

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​សម្រាប់ លោកអ្នក​ផ្សំផ្គុំ​គ្រួសារ​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។ នៅពេលនេះ​លោកអ្នក​ទទួលរង​ការនឿយហត់​និង​ជួប​ស្ថាន​ភាពមិន​សុខ ស្រួល​ចិត្ត​ប៉ុន្មាន​ទេ ដូចនេះ​ទោះ​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ ឈានចូល​កើត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​មានការ​ជឿនលឿន​ទៅមុខ​បន្តិច​វិញ ហើយ​បើ​ចង់​ទិញ​កន្លែង​លក់ដូរ​ឬ​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​តែង​សម​ដូច​ប្រកប​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់ ការបែកបាក់​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​មានរឿង​រាវ​អ្វី​ចូលមក​កកូរ​ផ្លូវចិត្ត​គប្បី​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ពុំ មានរឿង​រាវ​មិនល្អ​ណាមួយ​ឈានចូល​កើត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មិនមាន អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរកត់សម្គាល់​ឡើយ​គឺ​ដូច​សព្វមួយដង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ ។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ង​ង៉ក់​និង​ប្រទាំង​ប្រទើស​គ្នាច្រើន​ដូចនេះ​បើ​មិនចេះ​កាត់ បន្ថយ​ជម្លោះ​វិវាទ​ទេ​ប្រយ័ត្ន​បញ្ហា​ល្អ​សោះ​ប្រែ​ទៅជា​អាក្រក់​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។ ថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​មាន គ្រោះ​យាយី​ច្រើន​។ ដោយឡែក​នៅថ្ងៃនេះ​វិញ​ការប្រកប​ការងារ​មួយ​ភាគ​ធំ​ត្រូវ​បង់កម្លាំង ហើយ​លទ្ធផល​បើ​ទទួលបាន​ក៏​ស្តួចស្តើង​សឹង​គេ​មិន​ទទួលយក​ផង​។​សម្រាប់​លោកអ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​អ្វីមួយ​ថ្មី​ជួប​ការលំបាក​រុលទៅមុខ​ណាស់​ហើយ​បើ​ហ៊ាន​បោះទុន​ធំ​ផង​គឺ​រឹតតែ​ជួប​ការលំបាក​ណាស់​ទៅទៀត​។ ក្នុងផ្ទះ​សម្បែង​ស្ត្រី​ត្រូវ​យកចិត្តទុកដាក់​កិច្ចការ​ផ្ទះ ឱ្យបាន​ច្រើន​បន្តិច​បើ​ពុំ​នោះទេ​បញ្ហា​ចម្រូងចម្រាស​ពិតជា​កើតមាន​ទៀត​ពុំខាន​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​រមែង​កើតការ​ប្រកែក​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ជួប​ឧបសគ្គ​រារាំង​ខ្លះៗ​យាយី ប៉ុន្តែ​យ៉ាងណា​បើ​ពុះពារ ទៅបាន​ក៏​តែង​ទទួលផល​គួរ​ជាទី​ពេញចិត្ត​ផងដែរ​។ ការរស់នៅ​លោកអ្នក​គប្បី​យកចិត្តទុកដាក់ ថែទាំ​ការងារ​ព្រោះ​ងាយ​ធ្លាក់​ស្រុតចុះ​ឬ​ក្រុមមនុស្ស​បង្ក​ជា​ឧបសគ្គ​ណាស់​។ អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ ដូចគ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​និង​បង្កជម្លោះ​ជាមួយគ្នា​ច្រើន​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​ប្រកបការងារ​ឬ​ធ្វើ​អ្វី​លោកអ្នក​តែង​កើត​នូវ​បញ្ហា​ខ្វាយខ្វល់ និង​រឿងរ៉ាវ​ល្អក់កករ​ផ្លូវចិត្ត​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់ ចេញ​ជួប​បញ្ហា​ស្រុតចុះ​វិញ​ដូចនេះ​ទោះ​ជួញ​ឆ្ងាយ​ជិត​ឱ្យ​ចេះ​មើល​ស្ថានការណ៍​ទើប​មិនត្រូវ​បាត់បង់​ចំណូល​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិនត្រូវ​សេពគប់​គ្រឿង​ស្រវឹង​ឡើយ​បើ​ពុំនោះ​ក៏​ងាយ ជួប​បញ្ហា​ចរាចរ​ណាស់​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​មានចិត្ត​រេ​ព្រោះតែ​ឃើញ​អ្នកថ្មី​ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តងម្នាក់​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ជាមួយ​ក្រុម​នុស្ស​ចាស់ ឬ​ចៅហ្វាយនាយ​ពីព្រោះថា​តែង​សម្រេច​ជោគជ័យ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ ទិញ​ចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ផង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម