​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​គ្រឿ​ញៀន​២​ក្រាម​

645
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០១៨​នៅ​ចំណុច​ក្រុមទី​៧​ភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ​ក្រុង​បាត់ដំបង​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង​បាន​ចុះ​ចាប់​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​១​ករណី​ក្នុង​បទល្មើស​ជាក់ស្តែង​។​ក្នុង​នោះបាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​ព្រមទាំង​ដកហូត​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​នាំមក​អធិការដ្ឋាន​ដើម្បី​សាក​សួររក​បក្ខពួក​ផ្សេងទៀត​។​

​លោក​វរសេនីយ៍ឯក​ប៉ាង ហៀ​ង​អធិការនគរបាល​ក្រុង​បាត៎ដំបង​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ ម៉ៅ ថា​រ័ត្ន​ភេទ​ប្រុស​អាយុ​២២​ឆ្នាំមាន​ទីលំនៅ​ភូមិ​សាលា​បាឡាត់​សង្កាត់​អូរ​ម៉ា​ល់​ក្រុង​បាត់ដំបង​និង​បានធ្វើការ​ឆែកឆេរ​លំនៅ​ស្ថាន​ជនសង្ស័យ​។

​សមត្ថកិច្ច​រកឃើញ​វត្ថុតាង​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​កូន​ថង់​ប្លា​ស្ទីក​សង្ស័យ​មាន​សារធាតុ​ញៀន​ចំនួន​៣​កូន​ថង់​ទម្ងន់​១,៨៣​ក្រាម​ទាំង​សំបក​កូនជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន ១ សម្ភារៈ​វេច​ខ្ចប់​និង​ជក់​ថ្នាំញៀន​មួយចំនួន ។​​លោក​អធិការ​ក្រុង​បាន​បញ្ជាក់ថា​ក្រោយពេល​ជនសង្ស័យ​សារភាព​រួចមក​លោក​បាន​បញ្ជា​ឱ្យ​ផ្នែក​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​គ្រឿ​ញៀន​២​ក្រាម​

​ ​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម