​ឆ្នាំ​សិក្សា​ថ្មី​នេះ​ជំនាញ​អប់រំ​ជម្រុញ​ទាំង​គុណភាព​រៀន​និង​បង្រៀន​

744
ចែករម្លែក

​ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​ឆ្នាំ​សិក្សា​ថ្មី​២០១៨-២០១៩​នេះ​មន្ត្រី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​និង​ជំនាញ​អប់រំ​យិ​វជន​និង​កីឡា​ខេត្ត​បន្ទាយ​មាន​ជ៏​យ​អះ​អា​ថា​នឹង​ជម្រុញ​ទាំង​គុណភាព​រៀន​បង្រៀន​និង​ផ្តល់​ការលើក​ទឺ​ក​ចិត្ត​ដើម្បីអោយ​លទ្ធផល​រួម​លើ​ការងារ​នេះ​កាន់តែ​ប្រសើរឡើង​ជាង​ឆ្នាំមុន​ទៀត​។​នេះ​បើតាម​ការលើកឡើង​ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៨​និង​២០១៩ ថ្នាក់​ខេត្ត​ធ្វើ​នា​ថ្ងៃទី​១ ខែវិច្ឆិកា​ឆ្នាំ​២០១៨​នៅ​វិទ្យាល័យ​សិរីសោភ័ណ​ក្រុង​សិរីសោភ័ណ​។

​បន្ទាប់ពី​នាយករង​វិទ្យាល័យ​ជា​ម្ចាស់​ទីតាំង​ប្រារព្ធ​ពិធី​ថ្លែង​ចាប់អារម្មណ៍ លោក​ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​បាន​អបអរ​ចំពោះ​អត្រា​បោះបង់​ការសិក្សា​បាន​ថយចុះ​កាលពី​ឆ្នាំទៅ ហើយ​លទ្ធផល​ស្ថានភាព​ការងារ​អប់រំ​ក៏​ល្អប្រសើរ​តាំងពី​ក​ម្រឹត​ម​ត្តេ​យ្យ​សិក្សា បឋមសិក្សា​និង​មធ្យមសិក្សា​សាធារណ​:​ឯកជន​និង​ស្វ័យរិន​។​នៅ​ដើម​ឆ្នាំនេះ​មាន​ទិន្នន័យ​ថា​អត្រា​កុមារ​ដល់​អាយុ​ថ្មី​ក៏​មក​ចុះឈ្មោះ​ចូលរៀន​ថ្នាក់​ម​ត្តេ​យ្យ​និង​ថ្នាក់​ទី​១​ច្រើន​។​

​លោក​បាន​បន្តថា​:​ចំពោះ​ស្ថានភាព​លទ្ធផល​ល​នៃ​អនុវិស័យ​ទាំងឡាយ​ចំណុះ​ម​ន្ទិ​រ​ព្រមទាំង​សាលា​គរុកោសល្យ​និង​វិ​ក្រឹ​ត្ត​ការ​ខេត្ត​និង​គ្រឹះស្ថាន​ឧ​ត្ត​សិក្សា​ព្រមទាំង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​នានា​រួមទាំង​កិច្ចសហការ​ជាមួយ​អង្គការ សមាគម ភាគី​និង​ផ្នែក​ឯកជន​ក្នុង​ខេត្ត​ក៏​បង្ហាញ​នូវ​លទ្ធផល​វិជ្ជមាន​ដែរ​។​តំណាង​សិស្ស​និង​តំណាង​គ្រូ​បាន​ឡើង​បង្ហាញ​នូវ​កាត​ប្តេជ្ញាចិត្ត​ប្រកបដោយ​ការទទួលខុសត្រូវ​លើ​ការរៀន​និង​បង្រៀន​ដើម្បីអោយ​ឆ្នាំ​សិក្សា​ថ្មី​នេះ នាំមក​លទ្ធផល​ល្អ​និង​មាន​ប្រសិទ្ធិភាព​បន្ថែមទៀត​។​

លោក​សួន បវរ អភិបាលខេត្ត​បន្ទាយ​មាន​ជ៏​យ​បាន​អាន​សារលិខិត​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងឱកាស​បើក​បវេសនកាល​និង​ថ្លែង​ផ្តាំផ្ញើ​បន្ថែម​សំដៅ​ជម្រុញ​ទាំង​ការរៀន​របស់​សិស្ស​និស្សិត​ទាំង​ការបង្រៀន​របស់លោក​គ្រូ​អ្នកគ្រូ​ដើម្បី​កសាង​និង​អភិវឌ្ឍន៍​ធនធានមនុស្ស​ដែលមាន​គុណភាព និង​ប្រសិទ្ធភាព​ថ្មីៗ​ទៀត​នា​ឆ្នាំ​ថ្មី​នេះ​។​

​លោក​ក៏​យល់ស្រប​នឹង​ថែមទាំង​អះអាងថា​អាជ្ញាធរ​បន្ត​ឧបត្ថម្ភ​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្រសួង​អប់រំ​យុវជន​និង​កីឡា​លើ​ការ​ជម្រុញ​ផ្តល់​កម្លាំងចិត្ត​លើកទឹកចិត្ត​ដល់់​សិស្សានុសិស្ស​អោយខិត​ខំរៀន​សូត្រ​ចំណេះ​ជំនាញ ក៏ដូចជា​លោកគ្រូ​អ្នកគ្រូ​ប្រឹងប្រែង​បង្ហាត់បង្រៀន ផ្ទេរ​ចំណេះដឹង ចំណេះ​ធ្វើទៅ​សិស្សានុសិស្ស​។

ចំណែក​លោក​ឈួ​ប៊ុន​រឿង​ប្រធាន​ម​ន្ទិ​រ​អប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​សារ​ព៍​ត័​មាន​បន្ថែមថា : អាជ្ញាធរ ក៏​ដូច​ម​ន្ទិ​រ​អប់រំ​នឹង​បន្ត​បង្កើន​ការលើកទឹកចិត្ត​នេះ ការផ្តល់​រង្វាន់ ការផ្តល់​លិខិត​ឬ​ប័ណ្ណសរសើរ​ដល់​មន្ត្រី​អប់រំ គណ​:​គ្រប់់គ្រង លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​ដែល​ខិតខំ បាន​ស្នាដៃ​ក្នុងការ​បង្រៀន រៀន​និង​គ្រប់គ្រង ៕S/

ឆ្នាំ​សិក្សា​ថ្មី​នេះ​ជំនាញ​អប់រំ​ជម្រុញ​ទាំង​គុណភាព​រៀន​និង​បង្រៀន​