កំពូល​ស្នាដៃ​ផាត់មុខ​សម្រាប់​បុណ្យ Halloween ដែល​សូម្បី​អ្នក​ផាត់​ក៏​ខ្លាច​ខ្លួនឯង​

1264
ចែករម្លែក

​ស្ត្រី​ម្នាក់​ដែលជា​ជំនាញ​ខាង​ផាត់មុខ បាន​បង្ហោះ​ចែករំលែក​កំពូល​ស្នាដៃ​ផាត់មុខ គួរឱ្យខ្លាច​ដើម្បី​អបអរ​បុណ្យ​ហា​ឡូ​វីន (Halloween) ដែល​នាង​បាន​ប្រើពេល​រហូតដល់​ទៅ ១៣ ម៉ោង​សម្រាប់​ស្នាដៃ​ទាំងនេះ​។

​ស្ត្រី​កូន​មួយ​ឈ្មោះ ហ្សូ ភ្រែ​ត (Zoe Pratt) អាយុ ៣៣ ឆ្នាំ​ខាងលើ​បាន​បង្កើត​ស្នាដៃ ផាត់មុខ​ដែល​គួរឱ្យខ្លាច​ទាំងនេះ ហើយ​នាង​បាន​ទទួលស្គាល់ថា សូម្បី​នាង​ខ្លួនឯង ក៏មាន​អារម្មណ៍​ខ្លាច​ស្នាដៃ​របស់ខ្លួន​ដែរ ព្រោះ​វា​ដូច​ខ្មោច​ខ្លាំងពេក​។

​អ្នក​ចូលចិត្ត​ភាពរន្ធត់​រូបនេះ បាន​ប្រើ​ទឹក​ថ្នាំ​ពិសេស​ដើម្បី​ប្រែក្លាយ​មុខមាត់​ដ៏​ស្រស់ស្អាត របស់ខ្លួន​ទៅជា​គួរឱ្យខ្លាច​ដូច​ក្នុង​រូបភាព​ទាំងនេះ​។ តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់ សូម​មើល​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ