​សមាគម​ACRA​និង​អង្គការ​ILO​រៀបចំ​ក្រមសីលធម៌​ថ្មី​ស្តីពី​ការបញ្ជូន​ពលករ​ទៅ​ក្រៅប្រទេស​

1171
ចែករម្លែក
  • 102
    Shares

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​សមាគម​ភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា​ឬ​ហៅ​កាត់​ថា​អាក្រា​(ACRA)​រួមជាមួយ​អង្គការ​ILO​និង​ដៃគូរ​បានរួម​គ្នា​បង្កើត​ក្រមសីលធម៌​ថ្មី​មួយ​សម្រាប់​សហគម​និង​ក៏ដូចជា​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​នានា​ប្រចាំ​កម្ពុជា​ឱ្យសម្រេចបាន​នា​ថ្ងៃ​ខាងមុខ​។​

​លោកស្រី​ឧកញ៉ា​អ៊ឹង​ស៊ា​ង​រិទ្ធី​ប្រធាន​សមាគម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា​ឬ​ហៅ​អាក្រា​បានបញ្ជាក់​ឱ្យដឹង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពី​គ្រោះ​យោបល់​លើក​ទី​២​ស្តីពី​ការរៀបចំ​ក្រមសីលធម៌​សម្រាប់​សហគម​និង​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​១​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នា​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​ក្នុង​រាជធានី​ភ្នំពេញ​ថា​សមាគម​អាក្រា​មាន​ក្រមសីលធម៌​របស់ខ្លួន​រួចមកហើយ​ដែល​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៩​។​

​ក្រមសីលធម៌​នេះ​គឺជា​គ្រោងឆ្អឹង​ដ៏​សំខាន់​មួយ​សម្រាប់​ឲ្យ​សមាគម​អាក្រា​ធ្វើការ​តាមដាន​និង​វាយតម្លៃ​លើ​ការអនុវត្ត​របស់​សមា​ជិ​ក​របស់ខ្លួន​ឱ្យស្រប​ទៅតាម​ច្បាប់​និង​លិខិតគតិយុត្ត​ផ្សេងៗ​ដែល​អនុម័ត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

ដោយសារ​ក្រមសីលធម៌​នេះ​មាន​រយៈពេល​យូរ​មកហើយ​ដូច្នេះ​នេះ​គឺជា​ពេលវេលា​ដ៏​សាក​សម​មួយ​ដែល​សមាជិក​យើងទាំងអស់គ្នា​ចូលរួម​និង​ផ្តល់យោបល់​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ក្រមសីលធម៌​របស់​អាក្រា​ឱ្យ​អនុលោម​ទៅតាម​បទបញ្ញត្តិ​ថ្មីៗ​ទាំង​ថ្នាក់ជាតិ​និង​អន្តរជាតិ​។

​លោកស្រី​ឧកញ៉ា​បាន​បន្ថែមថា​”​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ក្នុងប្រទេស​កម្ពុជា​នឹងមាន​សមត្ថភាព​អនុវត្ត​ស្របតាម​ច្បាប់​ជាតិ​និង​ឈានទៅដល់​ការទទួលស្គាល់​ស្តង់ដារ​អន្តរជាតិ​បើសិន​ក្រមសីលធម៌​ថ្មី​នេះ​ត្រូវបាន​អនុ​ម័ត្រ​ឱ្យប្រើ​ប្រាស់​។​

ជាមួយគ្នា​វា​អាចជួយ​ធ្វើ​ឲ្យ​ប្រសើរឡើង​ការលើកកម្ពស់​សមភាព​យែ​ន​ឌ័​រ និង​កិច្ចការពារ​ពលករ​ស្ត្រី​ជាពិសេស​អ្នកបំរើ​ការងារ​តាម​ផ្ទះ​។​ជាមួយគ្នា​វា​ក៏​ធានា​និរន្តរភាព​នៃ​ការអភិវឌ្ឍ​និង​ប្រ​តិ្ត​ប​ត្តិ​ការ និង​បង្កើត​ឲ្យ​មានការ​ទទួលស្គាល់ កិ​តិ្ត​នាម​ដោយ​វិជ្ជមាន ថ្នាក់ជាតិ តំបន់ និង​អន្តរជាតិ​”​។​

បញ្ជាក់​ក្នុង​ពិធី​នេះដែរ​លោក​វន​វ៉ិ​ត​អ្នកសម្របសម្រួល​គម្រោង​ថ្នាក់ជាតិ​នៃ​អង្គការ​ILO​បានឱ្យដឹងថា​ក្រុម​សីលធម៌​ថ្មី​នេះ​មាន​បញ្ចូល​ទាំង​អនុ​ក្រិត​ប្រកាស​និង​ច្បាប់​នានា​ស្តីពី​កិច្ចការពារ​ដល់​ពលក​រ​សម្រាប់ធ្វើ​ការងារ​នៅក្រៅ​ប្រទេស​។​

ដោយឡែក​លោក ពិន​វីរៈ​នាយក​ប្រតិបត្តិ​សមាគម​អាក្រា​បានឱ្យដឹង​ដែរ​ថា នៅពេល​ក្រមសីលធម៌​ថ្មី​នេះ​ចេញ​ហើយ​សមាគម​របស់លោក​នៅតែ​បន្ត​តាមដាន​ថា​តើ​បណ្តា​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ជា​ដៃគូ​នានា​អនុវត្ត​បានដែរ​ឬក៏​អត់​។​បើ​ករណី​មិន​អនុវត្ត​បានទេ​ខាង​សមាគម​ក៏​នឹងមាន​វិធានការ​ចំពោះ​ពួកគេ​ផងដែរ​៕S/

សមាគម​ACRA​និង​អង្គការ​ILO​រៀបចំ​ក្រមសីលធម៌​ថ្មី​ស្តីពី​ការបញ្ជូន​ពលករ​ទៅ​ក្រៅប្រទេស​

ទីតាំងផ្សាយពាណិជ្ជកម្ម