​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​ឆក់​កាបូប​ស្ត្រី​បរទេស​

796
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​២​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ​កម្លាំង​នគរបាល​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​កាបួ​ប​ជនបរទេស​មិនបាន​សម្រេច​ហើយ​វាយ​ឲ្យ​របួស​ក្បាល​)​។​ក្រោយពេល​ប៉ូ​ប៉ុស្តិ៍​ឃុំ​ភ្នំ​សំពៅ​ឃាត់ខ្លួន​បាន​កាល​រសៀល​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨​នៅ​ចំណុច​លើ​ខ្នងភ្នំ​សំពៅ ស្ថិតក្នុង​ឃុំ​ភ្នំ​សំពៅ​ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

​លោក​ម៉ី ឆេង​លី​នាយប៉ុស្តិ៍​ឃុំ​ភ្នំ​សំពៅ​បានឱ្យដឹងថា​ស្ត្រី​ជនបរទេស​ជនបរទេស​ឈ្មោះ COUGHLAN ANNALOUISE​អាយុ​៤៥​ឆ្នាំ​កាន់​លិខិតឆ្លងដែន​លេខ​PA5584240​ជា​ជនជាតិ​(​អូស្ត្រាលី​)​ជា​អ្នក​ទេសចរណ៍​ស្នាក់នៅ​ក្រុង​បាត់ដំបង​។​ចំណែក​ជនសង្ស័យ​មានឈ្មោះ​ខាត់​សេង​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​ភ្នំ​សំពៅ​កើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ។​

ហេតុការណ៍​ឆក​កាបូប​ស្ត្រី​អូស្ត្រាលី​គួរឱ្យភ្ញាក់ផ្អើល​ខាងលើនេះ​បានកើត​ឡើង​កាលពី​រសៀល​ថ្ងៃទី​៣១ ខែតុលា​ឆ្នាំ​២០១៨​នៅ​ចំណុច​លើ​ខ្នងភ្នំ​សំពៅ ស្ថិតក្នុង​ឃុំ​ភ្នំ​សំពៅ​ស្រុក​បាណន​ខេត្ត​បាត់​ដប​ង​។​តែ​មិនបាន​សម្រេច​ដោយ​ស្ត្រី​រងគ្រោះ​ដឹងខ្លួន​ទាន់​ក៏​រុញច្រាន​ជនសង្ស័យ​ចេញ​ភ្លាមនោះ​ជនសង្ស័យ​បាន​ស្ទុះ​ទាញយក​ដំបង​មក​វាយ​ក្បាល​ជនរងគ្រោះ​អោយ​រងរបួស​បែកក្បាល​រួច​រត់​គេចខ្លួនបាត់​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ជេតវណ្ណ​នី​ស្នងការរង​ខេត្ត​បាន​ប្រាប់ថា​ក្រោយ​ទទួល​ព័ត៌មាន​នេះ​ភ្លាម​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​បាន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នោះ​ហើយ​នាំយកមក​សាកសួរ​។​ក្រោយ​សាកសួរ​រួម​និង​ចម្លើយសារភាព​ផង​នោះ​ជនសង្ស័យ​ពេលនេះ​ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​ក៏​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕S/

​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​ឆក់​កាបូប​ស្ត្រី​បរទេស​

​ ​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម