​កូនៗ​តុងទីន​ចាប់​មេ​ពីបទ​ឆបោក​លុយ​រាប់ម៉ឺន​ដុល្លារ​ប្រគល់ឱ្យ​សមត្ថកិច្ច​

961
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ស្ត្រី​ជា​មេ​តុងទីន​ម្នាក់​ត្រូវ​បានកូនៗ​ជា​សមាជិក​អ្នកលេង​តុងទីន​ប្រមាណ​២០​នាក់ ព្រួត​នាំគ្នា​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​បន្ទាប់ពី​ឆបោក​លុយ​តុងទីន​រាប់ម៉ឺន​ដុល្លារ​។​ការចាប់ខ្លួន​មេ​តុងទីន​បាន​ប្រព្រឹត្តឡើង​នៅ​ផ្សារ​កាណាឌីយ៉ា​ភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោមចៅ​១​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​ល្ងាច​ថ្ងៃទី​១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ ។​

​ស្ត្រី​សង្ស័យ​ឈ្មោះ ឆេង សា​រ៉ា អាយុ​៣៤​ឆ្នាំ មុខរបរ ជា​មេ​តុងទីន និង​ជា​អ្នក​គួ​ក​ជេរ ដី ផ្ទះ មាន​ទីលំនៅ ម្តងថា​នៅ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ម្តងថា​នៅ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

​តាម​សមាជិក​អ្នកលេង​តុងទីន​បាន​ឲ្យ​ដឹងថា ពួកគាត់ លេង​តុង​ទី មាន​ក្បាល​២​ម៉ឺន ,​ក្បាល​១០០​ដុល្លារ​, ក្បាល​២០០​ដុល្លារ​,​។​ស្ត្រី​ឈ្មោះ ឆេង សា​រ៉ា ជា​មេ​តុងទីន ក្រុម​គាត់​មាន​គ្នា​២០​នាក់ ហើយក៏​នៅមាន​ក្រុម​ផ្សេងៗ​ទៀត​ដែរ ដែល​ពួកគាត់ មិនដឹង​អស់ ។​

​ប្រភព​បន្តទៀតថា មេ​តុងទីន ប្រើល្បិច​បោកប្រាស់ ក្នុង​រូបភាព​ភូត កុហក ថ្ងៃ​នះ សប្តាហ៍​នេះ ឬ​ខែ​នេះ ។​មេ​តុងទីន​ប្រាប់ថា កូន​ឈ្មោះ​នេះ ឈ្មោះ​នោះ ដេញ​បាន តែ​ធាតុពិត គ្មាន​កូនៗ​ណា​ដេញ​បានឡើយ ចម្លើយ​ឆ្លើយ​ប្រាប់​ចេញពី​ពី​មាត់​ខ្លួនឯង​។

លុះ​រហូត​អស់​មនុស្ស អ្នកលេង កូនៗ ម្នាក់ៗ​សុទ្ធតែ​សំអាងថា​ខ្លួន កើប​លុយ ក្រោយ​គេ​គ្រប់គ្នា​។ តែ​លុយ​មិនដឹងថា​នៅឯណា រហូត បែកធ្លាយ​រឿង ទើប​ដឹងថា​មេ​បោកប្រាស់ ធ្វើ​ឲ្យ​ម្នាក់ៗ ខាតបង់ អស់​លុយ រាប់រយ ពាន់ ដុល្លារ ។​

​ក្រោយពី​ដឹងថា​មេ​តុងទីន​បោកប្រាស់ គ្មាន​លុយ​សង​ទៅ​កូនៗ​វិញ ទើប​សមាជិក​អ្នកលេង ចំនួន​២០​នាក់ សហ​ការណ៍​រួមគ្នា ចាប់​ឃាត់ខ្លួន មេ​តុងទីន​ប្រគល់​ឲ្យ​សមត្ថកិច្ច នៅ​ល្ងាច​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ។​

​ស្ត្រី​សង្ស័យ​ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ​សែន​ជ័យ ឃាត់ខ្លួន​តាម​បណ្តឹង​ជនរងគ្រោះ​២​នាក់ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង អនុវត្តន៍​ទៅតាម​នីតិវិធី ៕S/​

​កូនៗ​តុងទីន​ចាប់​មេ​ពីបទ​ឆបោក​លុយ​រាប់ម៉ឺន​ដុល្លារ​ប្រគល់ឱ្យ​សមត្ថកិច្ច​

ទីតាំងផ្សាយពាណិជ្ជកម្ម