អាហារូបករណ៍​សិក្សា​នៅ​ជប៉ុន ៣០ កន្លែង​កំពុង​រង់ចាំ​និស្សិត​ខ្មែរ​

1422
ចែករម្លែក
  • 675
    Shares

​ដោយៈ មេសា​/​ភ្នំពេញៈ អាហារូបករណ៍ ១០០ ភាគរយ ៥០ ភាគរយ និង ៣០ ភាគរយ យ៉ាងហោចណាស់ ៣០ កន្លែង​សម្រាប់​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​ជប៉ុន កំពុង​រង់ចាំ​និស្សិត​ខ្មែរ ហើយ ដើម្បី អាច​ទៅ​សិក្សា​នៅ​ទីនោះ​បាន គេ​ចាំបាច់​ត្រូវតែមាន​ចំណេះដឹង​ផ្នែក​ភ​សា​ជប៉ុន ក​ម្រឹត ៣ ឬ ក​ម្រឹត ២ ហើយ លោក អ៊ឹម ឌឺ​ប៉េ​រ៉េ នាយក​សាលា​ភាសា​ជប៉ុន មី​រ៉ែ និង ដែលជា​អ្នក​ស​ម្រ​សម្រួល​អាហារូបករណ៍​ទៅ​ស​ក្សា​នៅ​ប្រទេស​ជប៉ុន អាហារូបករណ៍​ទាំងនោះ​មាន​លើ​ជំនាញ ផ្នែក​វិស្វកម្ម សណ្ឋាគារ កសិកម្ម និង ការថែទាំ​មនុស្ស​ចាស់​ជាដើម ។​
​អាហារូបករណ៍​ទាំងនេះ គឺជា​អាហារូបករណ៍​រួមគ្នា​របស់​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ដ៏​មាន​កិត្តិនាម​ចំនួន​ជាង ១០ នៅ​ប្រទេស​ជប៉ុន ។ មួយសោត​បន្ទាប់ពី​ចប់​ថ្នាក់​អាហារូបករណ៍​ទាំងនេះ​ទៅ គេ​អាច​បន្ត​ការសិក្សា​ក​ម្រឹត​ផ្សេងៗ​ទៀត​នៅ​ប្រទេស​ជប៉ុន​តាម​ក្តី​ប្រាថ្នា ។


​ប្រការ​គួរកត់សម្គាល់​មួយទៀត​នោះ គឺថា និស្សិត​ដែល​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន គេ​អាច​ធ្វើការ​ក្រៅ​ម៉ោង​សិក្សា ដែល​អាច​រកប្រាក់​ចំណូល​បាន​យ៉ាង​សមរម្យ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​របស់​ពួកគេ ពេល​កំពុង​សិក្សា​នៅ​ទីនោះ ដោយ​មិនចាំបាច់​យកប្រាក់​ពី​គ្រួសារ​ឡើយ ព្រោះ​ប្រទេស​ជប៉ុន​មានការ​ងារ​ជាច្រើន​ជម្រើស ។​
​ការទទួល​ពាក្យ​ចាប់ផ្តើម​ពី​ពេលនេះ​តទៅ រហូតដល់​ខែ មករា ឆ្នាំ ២០១៩ ។ ព័ត៌មាន​បន្ថែម​អាច​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ ០៧៨ ៩៤៨ ០៨៤ និង ០១៦ ៦១០ ៨៩៦ ៕Kh

លោក អ៊ឹម ឌឺ​ប៉េ​រ៉េ ថត​ជាមួយ​និស្សិត​ខ្មែរ​សិក្សា​នៅ​ប្រទេស​ជប៉ុន និង ថ្នាក់ដឹកនាំ​សាលា​នានា​នៅ​ប្រទេស​ជប៉ុន ដែលជា​ដៃគូ​សហការ​ជាមួយ​សាលា ភាសា​ជា​ប៉ុន មី​រ៉ៃ របស់លោក

 

ទីតាំងផ្សាយពាណិជ្ជកម្ម