នាយករដ្ឋមន្ត្រី​ចិន​៖ ចិន​និង​អាមេរិក​គួរតែ​ដាក់​ទំនាក់ទំនង​ឱ្យ​វិលត្រឡប់​ទៅរក​ផ្លូវ​ត្រឹមត្រូវ​ជាធម្មតា​វិញ​

2720
ចែករម្លែក

នាយករដ្ឋមន្ត្រីចិន លោក Li Keqiang កាលពីថ្ងៃព្រហស្បតិ៍ទី០១វិច្ឆិកាបាន ប្រាប់គណៈប្រតិភូនយោបាយអាមេរិក ដែលធ្វើទស្សនកិច្ចនៅចិនថា ទំនាក់ទំនងចិន – អាមេរិក មានភាពល្អប្រសើរនិងមិនប្រែប្រួលនោះបម្រើឱ្យផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំង២។

ក្នុងជំនួបពិភាក្សាជាមួយសមាជិកព្រឹទ្ធសភាអាមេរិកមួយក្រុមដែលមកពីពីគណបក្សសាធារណរដ្ឋនិងរួមទាំងសមាជិកសភាជាស្ត្រីម្នាក់ ដែលត្រូវបានដឹកនាំដោយលោក Lamar Alexander សមាជិកព្រឹទ្ធសភានៅរដ្ឋTennessee នៅទីក្រុងប៉េកាំងនោះ លោក Li Keqiang បានថ្លែងបញ្ជាក់ថា ប្រទេសទាំង២រគួរតែគោរពតាមកិច្ចព្រមព្រៀងសំខាន់ៗ ដែលបានសម្រចបានដោយមេដឹកនាំនៃប្រទេសទាំង២ហើយព្យាយាមធ្វើឱ្យចំណងទាក់ទងទ្វេភាគីវិលត្រឡប់ទៅរកផ្លូវត្រូវជាភាពធម្មតាឡើងវិញ។

លោកក៏បានបញ្ជាក់ផងដែរថាវាផ្តល់ប្រយោជន៍ដល់ចិននិងសហរដ្ឋអាមេរិកនិងពិភពលោកដើម្បីគ្រប់គ្រងនិងដោះស្រាយការខ្វែងគំនិតតាមរយៈការសន្ទនាគ្នានិងការចរចា។

គណៈប្រតិភូអាមេរិក បាននិយាយថាសហរដ្ឋអាមេរិកនិងចិនគឺជាដៃគូប្រកួតប្រជែងប៉ុន្តែមិនមែនជាសត្រូវ និងមានប្រយោជន៍ច្រើនទៅវិញទៅមក ជាជាងការខ្វែងគំនិតគ្នា។

គណៈប្រតិភូអាមេរិកនេះក៏បានស្នើឱ្យភាគីទាំង២ដោះស្រាយបញ្ហាពាណិជ្ជកម្មតាមរយៈការចរចាដោយស្មើភាពគ្នានិងយុត្តិធម៌ និងសម្រេចបាននូវភាពរុងរឿងរួមគ្នាតាមរយៈកិច្ចសហប្រតិបត្តិការ៕ដោយ៖សុខា/sn

លោក Li Keqiang ចាប់ដៃស្វាគមន៍ជាមួយ លោក Lamar Alexander នៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍

ទីតាំងផ្សាយពាណិជ្ជកម្ម