បរិភោគ​ស្វាយ​អាច​ប្រឆាំង​មហារីក​

1727
ចែករម្លែក
  • 1
    Share

សារជាតិ​ចម្រាញ់ Polyphenol ក្នុង​ស្វាយ​មានលទ្ធភាព​ប្រឆាំង​អុកស៊ីតកម្ម​, ទប់ស្កាត់​កោសិកា​មហារីក​រីកចម្រើន​, ពិសេស​គឺ​មហារីក​សុដន់ និង​ពោះវៀនធំ ។​

​ពួក​អ្នកស្រាវជ្រាវ​អាមេរិក ទើបនឹង​រកឃើញ​ក្នុង​ស្វាយ ផ្ទុក​សារជាតិ​មួយចំនួន អាច​ទប់ស្កាត់​កោសិកា​មហារីក ។ ពួកគេ​បាន​វិ​ភោគ​សា​មាស​ធាតុ​ស្វាយ ៥ ប្រភេទ ទូទៅ​បំផុត នៅ​អាមេរិក​គឺ Kent, Francine, Ataulfo, Tommy និង Haden ។ ពួកគេ​បាន​ពិសោធន៍​សារជាតិ​ចម្រាញ់ Polyphenol ពី​ស្វាយ លើ​អ្នកជំងឺ​មហារីក​ពោះវៀន​, ក្រពេញ​ប្រូ​ស្តា​ត​, សុដន់​, សួត និង​មហារីក​ឈាម ។ លទ្ធផល​បង្ហាញថា សារជាតិ​ក្នុង​ស្វាយ​មានលទ្ធភាព​ប្រឆាំង​អុកស៊ីតកម្ម និង​ប្រឆាំង​មហារីក​ឈាម​, មហារីក​សួត និង​ក្រពេញ​ប្រូ​ស្តា​ត ។ ប្រសិទ្ធភាព​បំផុត គឺ​ចំពោះ​មហារីក​សុដន់ និង​ពោះវៀនធំ ។​

​ការពិសោធន៍​លើ​កោសិកា​ពោះវៀន​ធម្មតា នៅ​ទន្ទឹមនឹង​កោសិកា​មហារីក​ពោះវៀន បង្ហាញថា សារជាតិ Polyphenol ក្នុង​ស្វាយ​មិន​បង្ក​គ្រោះថ្នាក់​ឲ្យ​កោសិកា​ធម្មតា ។ ស្វាយ​នៅ​ត្រូវបាន​ចាត់ទុកជា​ប្រភព​វីតាមីន C និង beta carotene ដ៏​អស្ចារ្យ​, ល្អ​សម្រាប់​ភ្នែក និង​ស្បែក ។​

​អ្នកនាំពាក្យ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​អាហារ​អាមេរិក ឲ្យ​ដឹងថា របប​អាហារ​សម្បូរ​វីតាមីន C និង Carotenoids ធ្វើ​ឲ្យ​ថយ​ហានិភ័យ​ជំងឺ​ពាក់ព័ន្ធ​ដល់​ភាពចំណាស់​, មហារីក និង​សរសៃឈាម​បេះដូង ។​

​ក្រុម​អ្នកស្រាវជ្រាវ​ទូន្មាន​គួរ​បរិភោគ​ស្វាយ​រាល់ថ្ងៃ ដើម្បី​ទទួលបាន​គុណប្រយោជន៍​សុខភាព​ដូចខាងលើ ៕ ប្រែ​សម្រួល​: រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម