តារាៗ​និង​ឧកញ៉ា​ហ៊ួ​ត​ជា​ចុះសួរសុខទុក្ខ​ស្ត្រី​និង​កុមារី​៦៥​នាក់​នៅ​អង្គការ​មួយ​

1013
ចែករម្លែក

 

 

 

 

​ដោយៈ​បូ​រិ​ន​/​ភ្នំពេញៈកាលពី​ព្រឹក​ថ្ងៃទី​២​ខែវិច្ឆិកា​ឆ្នាំ​២០១៨​លោក​ឧកញ៉ា​ហ៊ួ​ត​ជារួម​ជាមួយ​ក្រុមការងា​រ​និង​សិល្បករ បាន​នាំយក​ថវិកា ក៏ដូចជា​គ្រឿងឧបភោគ​បរិភោគ​ទៅ​ចែ​កនៅ​អង្គការ Afesip កម្ពុជា ដែល​ផ្តោតលើ​ការថែទាំ និង​ការពារ​សិទ្ធិ​ស្ត្រី និង​កុមារី​៦៥​នាក់​។​ពួកគាត់​ជា​ជនរងគ្រោះ ព្រមទាំង​ប្រឈម​នឹង​ការជួញដូរ និង​រំលោភបំពាន​ផ្លូវភេទ​ដែល​ស្តិ​នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

​លោក​ឧកញ៉ា ហ៊ួ​ត ជា អគ្គនាយក​ក្រុម​ក្រុមហ៊ុន ហ៊ួ​ត ជា ផ្គត់ផ្គង់​គ្រឿង​សំ​នង់ បាន​មានប្រសាសន៍ថា គោលដៅ​ដែល​លោ​ឧកញ៉ា​មក​ចូលរួម​ក្នុង​កម្មវិធី​នេះ : ជួយ​ដល់​សង្គម ក៏ដូចជា​អង្គការ រួមគ្នា​ធ្វើបុណ្យ រួមគ្នា​ធ្វើអំពើរ​ល្អ​ទាំងអស់គ្នា និង បំពេញ​គោលបំណង​របស់​ក្រុមហ៊ុន​ក​ដូចជា​លោក​ហ៊ួ​ត​ជា ដែល​ចង់​ផ្តល់​ក្តីសង្ឃឹម​និង​ចែករំលែក​ក្តី​ស្រលាញ់​ដល់​ប្អូន​ក្មួយ​រងគ្រោះ​អោយមាន​ទឹក​តស៊ូ​ក្នុង​ឆាកជីវិត ។ លោ​កក​ឧកញ៉ា​បន្តរ​ទៀតថា លោក​ឧកញ៉ា​និង​មក​ចូលរួម​ជួយ​ដល់​ប្អូនៗ​បន្តរ​ទៀត ។

​លោកស្រី​ម៉ម​សុ​ម៉ាលី​ប្រធាន​អង្គការ​អាហ្វេស៊ីប​បាន​ថ្លែងថា​លោកស្រី​ពិត​ជាមាន​ក្តីរំភើប​រីករាយ​ស្វាគមន៍​ខ្លាំងណាស់​ដែល​បានឃើញ​វត្តមាន​សប្បុរសជន​មកជួយ​ដល់​អង្គការ​លោកស្រី​អង្គការ​លោកស្រី​មាន​កុមារ​រងគ្រោះ​ទាំងអស់​មាន​ចំនួន​៦៥​នាក់​ដែលជា​ជនរងគ្រោះ​មកពី​បណ្តា​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា ។​​ក្រៅពី​ចំ​ពី​វត្តមាន​លោក​ឧកញ៉ា​ហ៊ួ​ត​ជា​និង​បងប្អូន​មិត្តភក្តិ​បុគ្គលិក​ក្រុមហ៊ុន​ក៏​ឃើញ​មាន​វត្តមាន​សិល្បករ​មានដូចជា​លោក អ៊ឹម ជីវ៉ា , លោក មករា រ័ត្ន , កញ្ញា ជេ​នី រ័ត្ន​, ក​ញ្ញ អ៊ឹម​លី​លី នី​តា , ។

សូមបញ្ជាក់​ជូន​ផងដែរ​ថា​អំណោយ​ដែល​ផ្តល់ជូន​ប្អូនៗ ក្នុង​អង្គការ អា​ហ្វេ​សុ​ី​ប មានដូចជា : អង្ករ​ចំនួន ៤​ប៉ាវ​ស្មើ​២០០​គីឡូក្រាម​, ទឹក​សុទ្ធ ៥០​កេះ​, ត្រីងៀត​១០​គីឡូ​, ទឹក​ត្រ​យួ​, ទឹក​ស៊ីវ​អ៊ី​១០​យួ , សាប៊ូ ១០​កញ្ចប់ , សាប៊ូ​លាងចាន​ពី​កា​ដុង , សៀវភៅ​២០០​ក្បាល , ប៊ិច ២០០​ដើម​, ខ្មៅ​ដៃ​២០០​ដើម​៕S/​

​តារាៗ​និង​ឧកញ៉ា​ហ៊ួ​ត​ជា​ចុះសួរសុខទុក្ខ​ស្ត្រី​និង​កុមារី​៦៥​នាក់​នៅ​អង្គការ​មួយ​

ទីតាំងផ្សាយពាណិជ្ជកម្ម