ចិន​កាត់ទោស​អតីត​មេដឹកនាំ​បក្ស​ខេត្ត​ឱ្យ​ជាប់គុក​អស់​មួយជីវិត​ពីបទ​ពុក​រលួយ​

1371
ចែករម្លែក

​តុលាការ​ចិន​បាន​កាត់ទោស​អតីត​ប្រធាន​បក្ស​កុម្មុយនីស្ត​ខេត្ត​ម្នាក់​ឱ្យ​ជាបគុក​អស់​មួយជីវិត​ពីបទ​ទទួល​ប្រាក់​សំណូក​ជាង​២២​លាន​ដុល្លារ​។​

​តុលាការ​នៅ​ទីក្រុង​លូ​យ៉ាង កាលពី​ថ្ងៃ​សុក្រ ទី​៤ សីហា បានសម្រេច​ការដាក់ទោស​នេះ ដល់​លោក វ៉ាង មីន អតីត​លេខាបក្ស​នៅ​ខេត្ត​លៀវ​នី​ង បន្ទាប់ពី​កាត់ទោស​ឱ្យ​គាត់​ជាប់ទោស​ពីបទ​ទទួល​ប្រាក់​សំណូក ប្រព្រឹត្ត​អំពើពុករលួយ និង​ធ្វេសប្រហែស​ការងារ​។ នេះ​បើ​យោងតាម​កាសែត People’s Daily ។​

​បណ្តាញសារព័ត៌មានរ​ដ្ឋ​បាន​រាយការណ៍​ថា​លោក វ៉ាង មីន ត្រូវបាន​ចោទប្រកាន់​ពីបទ​ទទួល​ប្រាក់​សំណូក​និង​វត្ថុ​មានតម្លៃ​ផ្សេងៗ​ទៀត​ដែល​គិត​ជា​ប្រាក់​សរុប​ជាង​១៤៦​លាន​យ័ន​(២២​លាន​ដុល្លារ​) និង ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​អំណាច​នៅពេលដែល​លោក​បាន​បម្រើ​ការងារ​ជា​មន្ត្រីជាន់ខ្ពស់​នៅ​ខេត្ត​ជី​លីន និង​ខេត្ត​លៀវ​នី​ងរ​វាង​ឆ្នាំ​២០០៤​និង​២០១៦​។

​លោក វ៉ាង មីន ក៏ត្រូវ​បាន​រកឃើញ​ទោស​កំ​ហុង​ពីបទ​ធ្វេសប្រហែស​ការងារ​ផងដែរ ដែល​ទទួលខុស​ត្រូវចំ​ពោះ​ការ​ក្លែងបន្លំ​ការបោះឆ្នោត​ដែល​រួមទាំង​ការទិញ​សន្លឹកឆ្នោត​គឺ​ការទិញ​ទឹកចិត្ត​អ្នកបោះឆ្នោត​នៅ​ខេត្ត​លៀវ​នី​ង​។ ការចោទប្រកាន់​អំពី​ការ​ក្លែងបន្លំ​ការបោះឆ្នោត​នេះ បាន​បណ្តាលឱ្យ​មានការ​ដក​សមាជិក​នីតិ​ប​ញ្ញ​តិ្ត​នៃ​ខេត្ត​លៀវ​នី​ង ចំនួន​ជិត​៦០០​នាក់​កាលពី​ខែកញ្ញា​ឆ្នាំមុន​៕ ដោយ៖ សុខា

​លោក វ៉ាង មីន បង្ហាញខ្លួន​នៅ​តុលាការខេត្ត​លៀវ​នី​ង កាលពី​ថ្ងៃ​សុក្រ​ទី​៤​ខែសីហា​ឆ្នាំ​២០១៧

ទីតាំងផ្សាយពាណិជ្ជកម្ម