​ភាពយន្ត​ខ្នាត​ខ្លី​៦​ស្នាដៃ​និង​ចូលរួម​បង្ហាញខ្លួន​នៅ​សាល​មហោស្រព​ចតុមុខ​ត្រៀម​ទទួល​ពានរង្វាន់​

1194
ចែករម្លែក

ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​-​ភាពយន្ត​ខ្នាត​ខ្លី​ចំនួន ៦​រឿង ក្នុងចំណោម​៤១​រឿង នឹងត្រូវ​បានជ្រើសរើស យកទៅ​វគ្គ​ផ្តាច់​ព្រ័​ត្ត​នៅ​ថ្ងៃ​បើក​ការប្រកួត​ស្តីពី​ការរៀបចំ​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​២ នៅ​សាល​មហោស្រព​ភាពយន្ត​ចតុមុខ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១០ វិច្ឆិកា ដល់ ១៥ វិច្ឆិកា ២០១៨ ខាងមុខ​នេះហើយ ក្រោម​ពាក្យស្លោក «​ភាពយន្ត​ខ្នាត​ខ្លី ជា​ជំ​ហ៊ាន​ឆ្ពោះទៅ​ភាពយន្ត​ខ្នាត​វែង​» ក្រោម​ការរៀបចំ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

​ចំពោះ​ស្នាដៃ​ភាពយន្ត​ទាំងអស់​និង​ឆ្លងកាត់​ការពិនិត្យ​វាយតម្លៃ​ជា​ពី​ដំណាក់កាល​ដោយ​គណៈកម្មការ​មេ​ប្រយោគ​របស់​មហោស្រព​។ ដំណាក់កាល​ទី​១​គណៈមេប្រយោគ​និង​ពិនិត្យ​វាយ​តំលៃ​ស្នាដៃ​ទាំងអស់ ដើម្បី​ជ្រើសរើស យក​ស្នាដៃ​ចំនួន​៦ ស្នាដៃ​យកទៅ​ចាក់​បញ្ចាំង​នៅ​សាល​មហោស្រព​ចតុមុខ នា​ថ្ងៃ​បិទ​មហោស្រព​។ ដំណាក់កាល​ទី​២ គណៈមេប្រយោគ​និង​ពិនិត្យ​វាយ​តំលៃ​ស្នាដៃ ៦​ស្នាដៃ​ចុងក្រោយ ដើម្បី​ជ្រើសរើស​ពានរង្វាន់​។

​ថ្លែង​ក្នុង​ពិធី សន្និសីទ​សា​ព័ត៌មាន មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​២ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២ វិច្ឆិកា នៅ​រោងភាពយន្ត លេ​ជិន ស៊ី​ណេ​ម៉ា (​សាខា​អេ​ឌិន​)។ លោក ប៉ុក បូរ​ក្ស ប្រធាន​នាយកដ្ឋាន និង​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​បាន​ថ្លែងថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​រៀបចំ​មហោស្រព​ភាពយន្ត​ទី​២ នេះ​ឡើង​គឺ​ក្នុង​គោលបំណង ជំរុញ​លើកទឹកចិត្ត​ដល់​យុវជន ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​និង​ការបង្កើត​គំនិត​ឆ្នៃប្រឌិត ដើម្បី​រួមចំណែក​អភិវឌ្ឍ​វិស័យ​ភាពយន្ត​ជាតិ​។ ចំណែក ​គ្រប់​ស្នាដៃ​ដែល​ត្រូវ​យកមក​ប្រកួត​ដែល​ត្រូវ​ផ្តោតលើ​ខ្លឹមសារ វប្បធម៌ ការអភិវឌ្ឍន៍​សង្គម និង​ផ្តោតលើ​ចំណេះដឹង ឥរិយាបថ និង​អប្ប​កិរិយា ដែល​ទាក់ទង​ទៅនឹង​ជីវិត​ប្រចាំថ្ងៃ​និង​បទពិសោធន៍​របស់​យុវវ័យ​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ថ្ងៃ​ទទួល​ពាក្យស្នើសុំ​ចូលរួម​ប្រកួតប្រជែង​មក គណៈកម្មការ​រៀបចំម​ហោ​ស្រព​យើង​ទទួល​ស្នាដៃ​ភាពយន្ត​ខ្នាត​ខ្លី​សុំចូល​ក្រ​កួត​ប្រជែង​ចំនួន ៤១ ស្នាដៃ ដែល​ក្នុងនោះ​មាន ១៤​ស្នាដៃ គឺជា​ស្នាដៃ​របស់​សិក្ខាកាម​ដែល​បាន​បណ្តុះបណ្តាល​ជំនាញ ដែល​សហការ​រៀបចំ​ដោយ​នាយកដ្ឋាន​សិល្ប​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ រួមជាមួយ​ក្រុមហ៊ុន Came Together និង​ផលិតកម្ម​ខ្មែរ​មេគង្គ​។ វគ្គ​បណ្តុះបណ្តាល​ផ្តោតលើ​មុខវិជ្ជា​៣​សំខាន់ គឺ​មុខវិជ្ជា​សរសេរ​អត្ថបទ និពន្ធ​ភាពយន្ត​(Cript) មុខវិជ្ជា ដឹកនាំ​រឿង (Directing) និង​ថត​ភាពយន្ត (Cinematography) ដែល​ចាប់ផ្តើម​តាំងពី​ខែ កក្កដា រហូតដល់​តុលា ២០១៨៕S/

ភាពយន្ត​ខ្នាត​ខ្លី​៦​ស្នាដៃ​និង​ចូលរួម​បង្ហាញខ្លួន​នៅ​សាល​មហោស្រព​ចតុមុខ​ត្រៀម​ទទួល​ពានរង្វាន់​

ទីតាំងផ្សាយពាណិជ្ជកម្ម