ល្ខោន​ប្រពៃណី​ហ៊ី​ចិន​នឹងត្រូវ​សម្តែង​ជូន​ទស្សនា​ជា​សាធារណៈ​នៅ​កោះ​ពេជ្រ​រយៈពេល ៣​ថ្ងៃ​

1300
ចែករម្លែក
  • 1
    Share

​ដោយ បូ​រិ​ន​/​ភ្នំពេញៈ​ល្ខោន​ប្រពៃណី​ហ៊ី​របស់​ចិន នឹងត្រូវ​សម្តែង​ជូន​ទស្សនា​ជា​សាធារណៈ នៅ មហោស្រព កោះ ពេជ្រ​រយៈពេល​៣​ថ្ងៃ ចាប់ពី​សប្ដាហ៍​ក្រោយនេះ ដើម្បី​អបអរ​ខួប​៦០​ឆ្នាំ នៃ​ទំនាក់ទំនង មិត្តភាព កម្ពុជា​ចិន​។​

​បើតាម​តំណាង​ក្រុមហ៊ុន Awesome Global Investment Group ដែលជា​អ្នករៀបចំ​កម្មវិធី នេះ បាន​បញ្ជាក់ថា គោលបំណង​ធំ​នៃ​ការរៀបចំ​កម្មវិធី​នេះ គឺ​ដើម្បី​ជំរុញ និង​ពង្រឹង​ទំនាក់ ទំនង​ផ្នែក​សិល្បៈ និង​វប្បធម៌​កម្ពុជា​ចិន អោយ​កាន់​តែមាន​ភាពប្រសើរឡើង ស្របពេល ប្រទេស​ទាំងពីរ​កំពុង​មាន​ចំណង​ការទូត​ល្អ​។​

​លោក​បន្ថែមថា នៅក្នុង​ប្រទេស​ចិន ល្ខោន​ចិន ត្រូវបាន​គេ​ចាត់ទុកថា ជា​ត្បូង ដ៏​មានតម្លៃ​ក្នុង​វប្បធម៌​របស់​ចិន ហើយ​ការ​ជ្រើស​យក​ល្ខោន​ប្រពៃណី​ហ៊ី​ចិន មក​សម្តែង នេះ គឺ ដោយសារ ល្ខោន​នេះ ជា​ប្រភេទ​ល្ខោន​ចំណាស់​ជាងគេ​១ របស់​ចិន ដែល មាន អាយុកាល​ជិត ២០០ ឆ្នាំ​មកហើយ ហើយ​ល្ខោន​នេះ ក៏ត្រូវ​បាន ចុះ​ប​ញ្ជូ​ល ជា​បេ​តិក​ភ​ណ្ឌ័ វប្បធម៌​អរូបី​របស់​ពិភព លោក​ផងដែរ​។​

​លោក​បញ្ជាក់ថា ប្រភេទ​នៃ​ល្ខោន​ហ៊ី​នេះ គឺ​គេ​លេង ដោយ​ប្រើ បទ​ភ្លេង និង​វិធី​សម្តែង ជា កាយវិការ បូក​បញ្ចូល​ជាមួយ​បទ​ចំរៀង ប្រជាប្រិយ​មួយចំនួន ដោយ​ប្រើប្រាស់ សម្លេង ច្រៀង​ច្រើន​ប្រភេទ និង​មានប្រើ​នូវ រនៀទ​ចិន នឹង ស្គរ ជាដើម​។​

​សូមបញ្ជាក់ថា ល្ខោន​ប្រពៃណី​ហ៊ី​របស់​ចិន​នេះ នឹងត្រូវ​ចូលរួម​សម្តែង​ដោយ​ក្រុម​ល្ខោន Mei Lang Fang មកពី​ទីក្រុង​ប៉េកាំង ដោយ​ការសម្តែង នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ៨-១០ ខែវិច្ឆិកា ខាងមុខនេះ នៅ​មហោស្រព​កោះ​ពេជ្រ​៕S/​

 

ទីតាំងផ្សាយពាណិជ្ជកម្ម