សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨

936
ចែករម្លែក

ដោយ : វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២ ខែវិច្ឆិកា រួមមាន​ដូចតទៅ ៖

*​អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន​ជួប​សម្ដែង​ការគួរសម​ជាមួយ​មេដឹកនាំ​កំពូលៗ​ទាំង​៣​រូប​របស់​កម្ពុជា​
​នៅ​ថ្ងៃទី​០២ ខែវិច្ឆិកា​នេះ លោក​ចាង ឈុន​ស៊ាន អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន បាន​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ប្រមុខ​ដឹកនាំ​កំពូលៗ​ទាំង​៣​របស់​កម្ពុជា រួមមាន​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា​, សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​។​

​លោក ចាង ឈុន​ស៊ាន បាន​អះអាង​ពី​ការគាំទ្រ​របស់​ប្រទេស​ចិន​ចំពោះ​កម្ពុជា​និង​បាន​គូសបញ្ជាក់ថា ទំនាក់ទំនង​កម្ពុជា​និង​ចិន​ជា​ទំនាក់ទំនង​ដែកថែប​ដែលមាន​លក្ខណៈ​រឹងមាំ​និង​យូរអង្វែង​។ លោក​បាន​ថា ប្រទេស​ចិន​បាន​កសាង​តំបន់​ពាណិជ្ជកម្ម​សេរី​ចិន​-​អាស៊ាន និង​បង្កើត​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​។ គោលនយោបាយ​នេះ​បានទទួល​ការគាំទ្រ​ពី​ប្រទេស​កម្ពុជា ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ខណៈដែល​ប្រទេសមួយ​ចំនូ​ន​បាន​ជំទាស់​៕

*​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​អញ្ជើញ​សួរសុខទុក្ខ​និង​ចែក​អំណោយ​ជូន​ពលរដ្ឋ​ជាង​១.៦០០​គ្រួសារ​នៅ​ខេត្ដ​កំពង់ឆ្នាំង​


​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​អំណោយ ជូន​ប្រជាពលរដ្ឋ ចាស់ជរា​គ្មាន​ទីពឹង ស្ដ្រី​មេម៉ាយ​កូន​ច្រើន កុមារកំព្រា ជនពិការ និង​អ្នក​កើត ឬ​អ្នក​ផ្ទុកមេរោគ​អេដស៍​ចំនួន ១.៦៣៦​គ្រួសារ​ដែល​មកពី​ភូមិ​ចំនួន​៧១ ឃុំ​១១ និង​មកពី​ស្រុក​ចំនួន​៤ នៃ​ខេត្តកំពង់ឆ្នាំង​។​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ថ្លែងថា​៖​កាកបាទក្រហមកម្ពុជា តែងតែ​យក​ចិ​ត្ដ​ទុក្ខ​ដាក់ និង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន​ដោយ​ក្តីមេត្តា ករុណា គិតគូរ និង​ផ្តល់​ក្តីសង្ឃឹម ជំនឿ​ចិត្ត​ដល់​ប្រជាជន​ទូទៅ ដែល​ជួប​ការលំបាក​ដោយ​គ្មាន​ការរើសអើង​។ មិន​ប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌​សម្បុរ សាសនា ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ដោយ​កន្លែង​ណា​មានទុក្ខ​លំបាក គឺមាន​កាកបាទក្រហម​កម្ពុជា​៕

*​អាហារូបករណ៍​សិក្សា​នៅ​ជប៉ុន៣០កន្លែង​កំពុង​រង់ចាំ​និស្សិត​ខ្មែរ​
​អាហារូបករណ៍ ១០០ ភាគរយ ៥០ ភាគរយ និង ៣០ ភាគរយ យ៉ាងហោចណាស់ ៣០ កន្លែង​សម្រាប់​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​ជប៉ុន កំពុង​រង់ចាំ​និស្សិត​ខ្មែរ ហើយ ដើម្បី អាច​ទៅ​សិក្សា​នៅ​ទីនោះ​បាន គេ​ចាំបាច់​ត្រូវតែមាន​ចំណេះដឹង​ផ្នែក​ភ​សា​ជប៉ុន ក​ម្រឹត ៣ ឬ ក​ម្រឹត ២ ហើយ លោក អ៊ឹម ឌឺ​ប៉េ​រ៉េ នាយក​សាលា​ភាសា​ជប៉ុន មី​រ៉ែ និង ដែលជា​អ្នក​ស​ម្រ​សម្រួល​អាហារូបករណ៍​ទៅ​ស​ក្សា​នៅ​ប្រទេស​ជប៉ុន អាហារូបករណ៍​ទាំងនោះ​មាន​លើ​ជំនាញ ផ្នែក​វិស្វកម្ម សណ្ឋាគារ កសិកម្ម និង ការថែទាំ​មនុស្ស​ចាស់​ជាដើម ។​
​អាហារូបករណ៍​ទាំងនេះ គឺជា​អាហារូបករណ៍​រួមគ្នា​របស់​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ដ៏​មាន​កិត្តិនាម​ចំនួន​ជាង ១០ នៅ​ប្រទេស​ជប៉ុន ។ មួយសោត​បន្ទាប់ពី​ចប់​ថ្នាក់​អាហារូបករណ៍​ទាំងនេះ​ទៅ គេ​អាច​បន្ត​ការសិក្សា​ក​ម្រឹត​ផ្សេងៗ​ទៀត​នៅ​ប្រទេស​ជប៉ុន​តាម​ក្តី​ប្រាថ្នា ៕

*​លំនៅស្ថាន​សម្រាប់​គ្រួសារ​មាន​ចំណូល​ទាប​,​មធ្យម​នឹង​សាងសង់​នៅ​ក្រុង​ប៉ោយប៉ែត​
​អគ្គនាយកដ្ឋាន​លំនៅស្ថាន​នៃ​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម​និង​សំណង់ ​និង​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​អះអាងថា​លំនៅស្ថាន​សម្រាប់​គ្រួសារ​មាន​ចំណូល​ទាប​,​មធ្យម នឹង​សាងសង់ឡើង​នៅ​ក្រុង​ប៉ោយប៉ែត មុនគេ ក្នុងស្រុក​ក្រុង​ទាំង​៩​នៃ​ខេត្ត​នេះ ។​
​លោកស្រី ​ជា ​ធូ​វ​ឌ្ឍ​នា ​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តបន្ទាយ​មានជ័យ​​ក្នុង​ពិធី​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​ស្តីពី​លំនៅឋាន​កាលពី​ថ្ងៃទី​៣១ ​ខែតុលា ​ឆ្នាំ​២០១៨​ នា​សណ្ឋាគារ​ព្រះ​ច័ន្ទ ក្រុង​សិរីសោភ័ណ​បាន​និយាយថា​ គម្រោង​នេះ អាច​ស់ម្រេច​ទៅបាន​គឺមាន​តែ​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្ទៈ​ល្វែង​ឬ​បូរី អាច​កសាង​លំនៅស្ថាន​តម្រូវ​សម្រាប់​គ្រួសារ​ពលរដ្ឋ​មាន​ប្រាក់ចំណូល​មធ្យម​និង​ទាប ដោយ​ទូទាត់​ជា​ប្រាក់សុទ្ធ​ឬ​បង់​រំ​លោះ ៕

*​កូនៗ​តុងទីន​ចាប់​មេ​ពីបទ​ឆបោក​លុយ​រាប់ម៉ឺន​ដុល្លារ​ប្រគល់ឱ្យ​សមត្ថកិច្ច​
​ស្ត្រី​ជា​មេ​តុងទីន​ម្នាក់​ត្រូវ​បានកូនៗ​ជា​សមាជិក​អ្នកលេង​តុងទីន​ប្រមាណ​២០​នាក់ ព្រួត​នាំគ្នា​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​បន្ទាប់ពី​ឆបោក​លុយ​តុងទីន​រាប់ម៉ឺន​ដុល្លារ​។​ការចាប់ខ្លួន​មេ​តុងទីន​បាន​ប្រព្រឹត្តឡើង​នៅ​ផ្សារ​កាណាឌីយ៉ា​ភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោមចៅ​១​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​ល្ងាច​ថ្ងៃទី​១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ ។​
​ស្ត្រី​សង្ស័យ​ឈ្មោះ ឆេង សា​រ៉ា អាយុ​៣៤​ឆ្នាំ មុខរបរ ជា​មេ​តុងទីន និង​ជា​អ្នក​គួ​ក​ជេរ ដី ផ្ទះ មាន​ទីលំនៅ ម្តងថា​នៅ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ម្តងថា​នៅ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម