ថ្ងៃទី​០៣ ខែវិច្ឆិកា ២០១៨

1040
ចែករម្លែក

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការរស់នៅ​បើជា​ស្ត្រី មិនត្រូវ​ឆាប់​ជឿ​សម្តី​ក្រុមមនុស្ស​ពេក​ឡើយ ពីព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​វិញ ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព រកាំរកូស​លុកលុយ​ច្រើន ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​មាន​កិច្ចការងារ​អ្វី​លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយ ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ដែរ​។ បើ​លោក​អ្នកមាន​ការប្រកប​របរ រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​ផល​កម្រៃ​ទៀតសោត គ្រាន់​កក់ក្តៅ​ផងដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ វស្សា​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​អាចមាន​ហេតុការណ៍​មិនល្អ​ណាមួយ​កើតឡើង​ហេតុនេះ​គប្បី​ប្រយ័ត្ន ប្រយែង​។ ការប្រកប​ការងារ​លោក​អ្នកធ្វើ​អ្វី​ក៏​ងាយ​ជួប​បញ្ហា​ចាញ់​ប្រៀប​គេ​និង​មាន​រឿងរ៉ាវ យាយី​ច្រើន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការចូល និយាយ​ដល់​ចាស់ទុំ​បំផុត​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ដោយ សារ​ការមិនចុះសម្រុង​គ្នា​ឬ​ការប្រឆាំង​គ្នា​ទាំង​នៅផ្ទះ​សម្បែង​ឬ​ក្រៅ​ផ្ទះសម្បែង​ដោយ​ប្រការ​ណាមួយ​កើត​ទ្បើង​។ ការប្រកប​ការងារ​លោក​អ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​គឺជា​រឿយៗ​ពុំ​សូវ​ដំណើរ ការ​បាន​ស្រួល​ទេ​ព្រោះ​តែងមាន​រឿងរ៉ាវ​មក​យាយី​អុក​ទ្បុ​ក​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ក្នុងថ្ងៃនេះ​ដែរ​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀត សោត​ជួបតែ​ភាព​រកាំរកូសរ​កូ​ស​និង​ក្រុម​បាបមិត្ត​តាម​ឈ្នានីស​ព្យាបាទ​យាយី​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែងមាន ការ​ជឿនលឿន​ទៅមុន​និង​សម​ដូច​ប្រកប​ច្រើន​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ មានការ​លូតលាស់​គួរសម ហើយ​បើ​មាន​អតិថិជន​ជំពាក់​ប្រាក់កាស​ជា​ឱកាសល្អ​ក្នុង​ការទារ ហើយ​ព្រោះថា​តែង​នឹង​ទទួល​ផ្លែផ្កា​មកវិញ​ល្អៗ​ឬ​មិន​ដូច្នេះ​គេ​ក៏​ប្រឹងរក​មកឱ្យ​ក្នុង​ឆាប់ៗ​នេះផង​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រៀប​ដូច​ទឹកឃ្មុំ​៕

ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ធំដុំ​ឬ​ភារៈកិច្ច ធំៗ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឃើញ ថា​ជា​ពេលវេលា​ល្អ​សម្រាប់​លោកអ្នក​បណ្តាក់ទុន​រកស៊ី​ឬ​ទារបំណុល​ពី​អតិថិជន​ព្រោះថា​ច្រើនតែ​សម្រេច​ដូច​សមប្រកប​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ឡប់​មក វិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ការចូល​និយាយ​ដល់​ចាស់ទុំ​ឬ​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ជា​ពេល វេលា​ល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ នៅពេលនេះ​សម្រាប់​ស្ត្រី​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​ចូរ​ប្រយ័ត្ន​ការទទួល​រង​ប៉ះទង្គិច អ្វីមួយ​ពីព្រោះថា​ងាយ​ទទួលរង​ផល​អាក្រក់​ណាស់​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​ផង​។

​សម្រាប់​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ​ហើយ​ពិសេស​ងាយ កើត​ជម្លោះ​ថែមទៀត ៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​អាច​នឹង​កើត​មានរឿង​មិន​សប្បាយចិត្ត​និង​បញ្ហា​ប៉ះ ទង្គិច​ជាមួយ​អ្នកដទៃ​ខ្លះ​ផង ប៉ុន្តែ​មិនមាន​រឿង​គួរ​ព្រួយបារម្ភ​ខ្លាំងក្លា​ឬ​ត្រូវ​ប្រឈមមុខ​ច្រើន នោះឡើយ​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មិន​មានការ​ចម្រើន​លូតលាស់ ទេ​គឺមាន​ការដើរថយក្រោយ​ច្រើនជាង ដូចនេះ​លោកអ្នក​តោង​តែមាន​ការប្រយ័ត្នប្រយែង បើ​ពុំ​នោះទេ​ផល​ចំណូល​នឹង​ថយចុះ​ថែមទៀត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នា​និង​មិនសូវមាន​ការរីកលូតលាស់​ទៅមុខ​ទេ​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ខ្ចី​អ្វីមួយ​ពី​អ្នកដទៃ​តែង​មិន​ឆ្លើយតប​ដូច ប្រាថ្នា​នោះឡើយ​។ ចំពោះ​ក្នុងថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​ការប្រកប​ការងារ អ្វី​ត្រូវ​ប្រយ័ត្នប្រយែង​បើ​ពុំនោះ​ពិតជា​ត្រូវ​រែកពន់​ផល​លំបាក​នៅក្រោយ​វិញ​ជាក់​ជាពុំខាន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនទាន់​ភ្លឺ​ថ្លា​ប៉ុន្មាន​ទេ​គឺ​អួអាប់​ណាស់ ហើយ​ផល​ចំណូល​នោះ​ទៀតសោត​ក៏​ជួប​ការលំបាក​ដូចនេះ​ទាល់តែ​ខិតខំ​ខ្លាំង​បន្តិច​ទើប​អាច រកប្រាក់​ចំណូល​គ្រាន់​ធូរចិត្ត​ទៅរួច ។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ទៅមុខ​យឺត​តែ​ងាយ​ថយក្រោយ​ដូចនេះ​ចូរ​ប្រយ័ត្ន ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​រហូត​ក្លាយជា​រឿង​បែកបាក់​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ជោគជ័យ​និង​ហុច​ផ្លែផ្កា​គ្រាន់​កក់ ក្តៅ​ផង​។ ការរស់នៅ​វិញ​លោកអ្នក​ជួប​ភាព​ប្រទាំង​ប្រទើស​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​លុក លុយ ដូច្នេះ​ទោះ​ធ្វើ​អ្វី​ត្រូវមាន​ការប្រយ័ត្នប្រយែង​ទើប​ចៀស​ផុតពី​រឿងរ៉ាវ​អុកឡុក​យាយី ទៅរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទោះ​ជួប​ការលំបាក​ម្តេច​ម្តា​ក្តី​ក៏​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ដែរ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មាន​ភាពរលូន​ល្អ ហើយ ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​និង​ផ្តល់​ផល​ល្អ​ផង​។​ចំពោះ​លោកអ្នក​ខ្លះ​បើទោះបី​មាន ឧបសគ្គ​មួយចំនួន​យាយី​ក៏ដោយ ប៉ុន្តែ​ក៏​អាច​ឆ្លង​ផុត​ដោយ​មិន​ជួប​ការលំបាក​។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​បន្តិច​ព្រោះ​ងាយ​ធ្លាក់​ក្នុង កលឧបាយ​គេ​ណាស់​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ម្នាក់ៗ​កុំ​យកចិត្ត​ខ្លាំង​ដាក់ខ្លួន​ប្រយ័ត្ន​នាំ​តែ​កើតក្តី​សៅហ្មង ចំពោះ​គ្នា​៕​ ​

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ច្រើន​រឿង​ព្រោះថា​តែង ហុច​ជា​ផល​ល្អ​នាពេល​ក្រោយ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកបមុខរបរ​ជា​អ្នកជំនួញ​វិញ​មានការ​រីក លូតលាស់​ទៅមុខ​គួរសម​ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​ថ្មី​ក៏មាន​ការលូតលាស់​ទៅមុខ​សន្សឹមៗ​ជានិច្ច​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម