កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ ថ្ងៃ​សៅរ៍​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨

1330
ចែករម្លែក

•​ ​ក្របខណ្ឌ English Premier League រដូវ​កាល ២០១៨/ ២០១៩
(19:30) Bournemouth vs Manchester United
(22:00) Cardiff vs Leicester
(22:00) Everton vs Brighton Hove Albion
(22:00) Newcastle vs Watford
(22:00) West Ham vs Burnley
(00:30) Arsenal vs Liverpool
(02:45) Wolverhampton vs Tottenham Hotspur

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Arsenal vs Liverpool

​ក្រុម​ពីរ​ក្នុងចំណោម​ក្រុម​កំពូល​ទាំង​បួន​នៅលើ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នឹង​ប្រឈមមុខ​ដាក់គ្នា​នៅ​ពហុ​កីឡដ្ឋាន Emirates ។ ក្រុម Arsenal ឈរ​នៅ​លេខ​រៀង​ទី​៤​នៅលើ​តារាង គេ​ចាញ់​ក្រុម Liverpool ៤​ពិន្ទុ ប៉ុន្តែ​ក្រុម Liverpool ឈរ​នៅ​លេខ​រៀង​ទី​២​បន្ទាប់ពី​ក្រុម ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ដោយ​ចាញ់​តែ​ចំនួន​គ្រាប់​បាល់​ប៉ុណ្ណោះ​។​
​ ​
​ក្រុម Arsenal ចាប់ផ្តើម​រដូវ​កាល​ដោយ​ចាញ់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​និង​ក្រុម​ឆេ​ល​ស៊ី ក្រោយមក​ពួកគេ​ប្រកួត​ឈ្នះ​ទាំងអស់ ប៉ុន្តែ​នៅពេលនេះ​ពួកគេ​ត្រូវ​ប្រឈមមុខ​ជាមួយ ក្រុម​ខ្លាំង​មួយ​ក្នុង​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​ពួកគេ​បន្ត​យកឈ្នះ​ក្រុម​ខ្សោយៗ​ជាង​ខ្លួន ប៉ុន្តែ​ពួកគេ​មានការ​លំបាក​ក្នុងការ​ស្វែងរក​ពិន្ទុ ក្នុងជំនួប​ជាមួយ​ក្រុម​កំពូល​ទាំង​៦​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ទម្រង់​លេង​ក្រៅ​ទឹកដី របស់​ពួកគេ​មានការ​រីកចម្រើន ហើយ​ពួកគេ​ត្រូវតែ​បង្ហាញ​ភាពខ្លាំង​នេះ​តាមរយៈ​ការយក​ឈ្នះ ក្រុម​កំពូល​មួយ​។​
​ ​
​ទម្រង់​លេង​ក្នុង​ទឹកដី​វិញ ក្រុម Arsenal ចាញ់​៣​ប្រកួត​ក្នុងចំណោម​៣១ ប្រកួត​ចុងក្រោយ នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លិ​ក ដោយ​ចាញ់​តែ​ពីរ​ប្រកួត​ប៉ុណ្ណោះ​គឺ​ចាញ់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​និង​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។ ពួកគេ​មិនបាន​យកឈ្នះ​ក្រុម Liverpool ចាប់តាំងពី ឆ្នាំ​២០១៥ ហើយ​ជំនួប​៦​លើកចុងក្រោយ Arsenal បាន​ត្រឹម​លទ្ធផល​ស្មើ​៣​និង​ចាញ់​៣​។​
​ ​
​ចំណែក​ក្រុម Liverpool វិញ​ឈរ​នៅ​លេខ​រៀង​ទី​២​នៅលើ​តារាង ប៉ុន្តែ​អាច​នឹង​ឡើង មកឈរ​នៅលើ​កំពូល​តារាង​ប្រសិនបើ​អាច​រកបាន​ត្រឹម​១​ពិន្ទុ​ពី​ការប្រកួត​នេះ ដោយសារ​ក្រុម ម៉េ​ន​ឆេ​ស្ទ័​រ ស៊ិ​ធី​នឹង​លេង​នៅ​ថ្ងៃអាទិត្យ​។ ពួកគេ​មិនទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នៅឡើយ​ទេ នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​រដូវ​កាល​នេះ ដោយ​ឈ្នះ​៨ ស្មើ​២ និង​របូត​៤​គ្រាប់​។​
​ ​
​ក្រុម Liverpool មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ទេ​ក្នុង​១១​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក ប៉ុន្តែ​ចាញ់​១​ក្នុងចំណោម​១៨​ប្រកួត​ចុងក្រោយ​។ ពួកគេ​ឈ្នះ​៤​ក្នុងចំណោម​៥​ប្រកួត ក្រៅ​ទឹកដី​នៅលើ​រដូវ​កាល​នេះ ចំណែក​១​ប្រកួត​ទៀត​ស្មើ​ជាមួយ​ក្រុម​ឆេ​ល​ស៊ី​។​
​ ​
​មានការ​បារម្ភ​ពី​ទម្រង់​លេង​របស់​ខ្សែប្រយុទ្ធ ម៉ូ​ហា​ម៉េ​ដ សាឡា ប៉ុន្តែ​កីឡាករ​រូបនេះ រកបាន​៤​គ្រាប់​ក្នុង​៣​ប្រកួត​ចុងក្រោយ ហើយនឹង​ធ្វើ​ឲ្យ​ក្រុម​អា​សេណ​ល​មាន​បញ្ហា​។ នេះ​អាចជា​ការប្រកួត​ដ៏​ល្អ ហើយ​ស្របពេល​ក្រុម Arsenal របូត​១៣​គ្រាប់​រួចទៅហើយ​នៅ រដូវ​កាល​នេះ មជ្ឈដ្ឋាន​នានា​ជឿថា ក្រុម Liverpool មានប្រៀប​ឈ្នះ​ច្រើនជាង ។​
​ទស្សន​: Arsenal 1-2 Liverpool

•​ ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល ២០១៨/ ២០១៩
(19:00) Leganes vs Atl. Madrid
(21:15) Real Madrid vs Valladolid
(00:30) Valencia vs Girona
(02:45) Rayo Vallecano vs Barcelona

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Real Madrid vs Valladolid


​ ​
​ក្រុម Real Madrid រង​បរាជ័យ​បី​ប្រកួត​ជាប់​គ្នា​នៅ​ក្របខណ្ឌ La Liga ហើយ​មិនទាន់​ស្គាល់ ពាក្យ​ថា ឈ្នះ​នៅឡើយ​ទេ​ក្នុង​៥​ប្រកួត​ចុងក្រោយ​។ ពួកគេ​ទើបនឹង​ទទួលបាន​១​ពិន្ទុ​ក្នុង ចំណោម​ពិន្ទុសរុប​១៥ ហើយ​ខកខាន​មិនបាន​រក​គ្រាប់​បាល់​ក្នុង​៣​ប្រកួត​ចំណោម​៥​ប្រកួត ចុងក្រោយ​ក្នុង​លី​ក​។​
​ ​
​ពួកគេ​របូត​១០​គ្រាប់​ក្នុង​៥​ប្រកួត​និង​រកបាន​ត្រឹម​២​គ្រាប់​ប៉ុណ្ណោះ​។ វា​ជា​ដំណើរការ​ដ៏​ត្រ​ដាប ត្រ​ដួស​បំផុត​សម្រាប់​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ ហើយ​មកទល់ពេលនេះ ពួកគេ​គឺជា​ក្រុម មួយ​ក្នុងចំណោម​ក្រុម​ដែលមាន​ប្រព័ន្ធ​ការពារ​អន់​បំផុត​នៅ​ក្របខណ្ឌ La Liga ។

​ពួកគេ​របូត​១៤​គ្រាប់​ក្នុង​១០​ប្រកួត ហើយ​បរាជ័យ​ធ្ងន់ធ្ងរ​នៅ​ពហុកីឡាដ្ឋាន Camp Nou ដោយ​ចាញ់​ក្រុម Barcelona ៥-១ លទ្ធផល​នេះ​បាន​បណ្តាល​ឲ្យ​មានការ​បណ្តេញ​លោក ជូ​លៀន ឡូ​បេ​តេ​ហ្គី (Julen Lopetegui) ។ ការធ្លាក់ចុះ​ទម្រង់​លេង​នេះ ត្រូវបាន​គេ មើលឃើញថា កើតមាន​នៅពេល​កីឡាករ​សំខាន់ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) និង​គ្រូបង្វឹក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) បាន​ចាកចេញ​។​
​ ​
​ខណៈពេល​ពួកគេ​ព្យាយាម​ស្វែងរក​ជ័យជម្នះ​ឡើងវិញ ក្រុម​Real Madrid ក៏​សង្ឃឹម​ផង ដែរ​ថា កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើម​របស់ខ្លួន​នៅ​រដូវ​កាល​នេះ​គឺ​កីឡាករ ម៉ា​សេ​ឡូ (Marcelo) បាន​សះស្បើយ​ពេញ​លេង​ហើយ បន្ទាប់ពីរ​មាន​បញ្ហា​របួស​។​
​ ​
​ក្រុម Valladolid កំពុង​ត្រេកត្រអាល​នឹង​ទម្រង់​លេង​ដ៏​ល្អ​របស់ខ្លួន ហើយ​ពួកគេ​ប្រកួត​៧ លើក​ជាប់​គ្នា​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ទេ​ដោយ​ឈ្នះ​៥​ប្រកួត​និង​រកបាន​គ្រាប់​បាល់​គ្រប់ ប្រកួត​។​
​ ​
​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ ពួកគេ​ឈរ​នៅ​លេខ​រៀង​ទី​៣​និង​មាន​២​ពិន្ទុ​នៅលើ​ក្រុម Real Madrid ។ ពួកគេ​មាន​ស្ថិតិ​ឈ្នះ​៤​និង​ស្មើ​១​ក្នុង​៥​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ La Liga ។ ក្រុម Valladolid គឺជា​ក្រុម​ដែលមាន​ទម្រង់​លេង​ល្អ​ក្នុង​៥​ប្រកួត​ចុងក្រោយ ហើយ​ពួកគេ​ចង់ បង្កើន​សមត្ថភាព​នៅពេល​ពួកគេ​ប្រឈមមុខ​នឹង​ក្រុម Real Madrid ។​
​ ​
​ពួកគេ​ទើបនឹង​វិលត្រឡប់​មកកាន់​ការប្រកួត​ក្នុង​លី​ក ប៉ុន្តែ​ក្នុង​៥​ប្រកួត​ក្រៅ​ទឹកដី​នៅ រដូវ​កាល​នេះ ពួកគេ​នៅ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ ហើយ​ឈ្នះ​ទាំងពីរ​ប្រកួត​ចុង ក្រោយ​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​អាច​ធ្វើបាន​ក្នុងជំនួប​រាត្រី​ថ្ងៃ​សៅរ៍​នេះ​៕
​ទស្សន​: Real Madrid 2-2 Valladolid

•​ ​ក្របខណ្ឌ​អ៊ីតាលី Serie A រដូវ​កាល ២០១៨/ ២០១៩
(21:00) Inter Milan vs Genoa
(00:00) Fiorentina vs Roma
(02:30) Juventus vs Cagliari

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Fiorentina vs Roma


​ ​
​វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ ដោយ​ក្រុម​ទាំងពីរ​នេះ ហាក់ដូចជា​ធ្វើ​មិនសូវ​បានល្អ​ដូចគ្នា ប៉ុន្តែ​ក្រុម Roma នឹងមាន​អារម្មណ៍​សប្បាយ​ជាង ក្នុង​ការឈាន​ជើង​ចូលរួម​ការប្រកួត​បែបនេះ ដោយ​ពួកគេ​ទើបនឹង​រកបាន​ជ័យជម្នះ​៣​លើក នៅក្នុង​ការប្រកួត​គ្រប់​ក្របខណ្ឌ​នៅមុន​ជំនួប​នេះ ចំណែក​ក្រុម Fiorentina លេង​បី​ប្រកួត ជាប់​គ្នា​មិនដែល​ឈ្នះ ហើយ​ពួកគេ​អាច​រកបាន​ជ័យជម្នះ​តែ​១​ប៉ុណ្ណោះ​ក្នុង​៥​ប្រកួត​ចុងក្រោយ​។​
​ ​
​ក្រុម Roma រក្សាបាន​ឃ្លី​ន​ស៊ីត​៣​លើក​ក្នុង​៥​ប្រកួត​ចុងក្រោយ ប៉ុន្តែ​ពួកគេ​ចាញ់​ក្រុម SPAL ក្នុង​ទឹកដី​នាពេល​ថ្មីៗ​នេះ ដែល​លទ្ធផល​នេះ​ធ្វើ​ឲ្យ​មាន​មន្ទិល​ជុំវិញ​លទ្ធភាព​ក្នុងការ យកឈ្នះ​គូប្រកួត​របស់ខ្លួន​នៅពេលនេះ​។ ក្រុម Roma​ធ្វើ​មិនសូវ​បានល្អ​ទេ​សម្រាប់ ទម្រង់​លេង​នៅក្រៅ​ទឹកដី​។ ពួកគេ​ឈ្នះ​១​ប្រកួត​ក្នុង​៥​ប្រកួត​ចុងក្រោយ​នៅក្រៅ​ទឹកដី នៅ​គ្រប់​ក្របខណ្ឌ​។​
​ ​ពួកគេ​បញ្ចប់​រដូវ​កាល​មុន​ក្នុងឋានៈ​ជា​ក្រុម​ខ្លាំង​បំផុត​មួយ​ដោយ​លេង​ក្រៅ​ទឹកដី​មិនដែល​ចាញ់​សោះ​ក្នុង​១១​ប្រកួត ហើយ​ចាញ់​តែ​១​ប្រកួត​ក្នុងចំណោម​២០​ប្រកួត​ក្រៅ​ទឹកដី ប៉ុន្តែ​ពួកគេ​ធ្វើ មិនបាន​ល្អ​ទេ​សម្រាប់​យុទ្ធនាការ​នៅ​រដូវ​កាល​នេះ​។​
​ ​
​ក្រុម Fiorentina ស្ថិតក្នុង​ទម្រង់​លេង​ល្អ ហើយ​ពួកគេ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ក្នុង​ទឹកដី​នៅឡើយ​ទេ​នៅ​រដូវ​កាល​នេះ​។ ៥​ប្រកួត​ចុងក្រោយ ពួកគេ​ឈ្នះ​៤​និង​ស្មើ​១ ប៉ុន្តែ​ជ័យជម្នះ​នេះ​កើតមាន​ចំពោះ​ក្រុម​ខ្សោយ​ជាង​ដូចជា​លទ្ធផល​របស់​ក្រុម Roma ដែរ​។​
​ ​
​ក្រុម Firoentina រក្សាបាន​ឃ្លី​ន​ស៊ីត​៣​លើក​ក្នុង​៥​ប្រកួត​ចុងក្រោយ​និង​រកបាន​គ្រាប់​បាល់ នៅ​គ្រប់​ការប្រកួត ដោយ​រកបាន​១៣​គ្រាប់​និង​របូត​២​គ្រាប់​។ ក្រុម Roma នៅតែមាន អារម្មណ៍​ថា ពួកគេ​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​យកឈ្នះ​ក្រុម Fiorentina ដោយសារ ពួកគេ​ទើបនឹង​ចាញ់​៣​ប្រកួត​ក្នុងចំណោម​២៥​ប្រកួត​ក្រៅ​ទឹកដី​នៅ​ក្របខណ្ឌ Serie A ៕
​ទស្សន​: Fiorentina 1-2 Roma

•​ ​ក្របខណ្ឌ​បារាំង League 1 រដូវ​កាល ២០១៨/ ២០១៩
(23:00) Lyon vs Bordeaux
(02:00) Caen vs Rennes
(02:00) Dijon vs Nimes
(02:00) Nice vs Amiens
(02:00) Stade de Reims vs Monaco
(02:00) Strasbourg vs Toulouse

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Lyon vs Bordeaux


​ ​
​វា​ជាការ​លំបាក​មួយ​សម្រាប់​ក្រុម Bordeaux ដែលមាន​ភារកិច្ច​នៅ​ក្របខណ្ឌ Europa League ផង​និង​ក្នុង​លី​ក​ផងដែរ ហើយ​មកទល់ពេលនេះ ពួកគេ​មិនទាន់​រកបាន​១​ពិន្ទុ នៅឡើយ​ទេ​ក្នុង​ក្របខណ្ឌ​កំពូល​នេះ​។ រឿងនេះ​ពិតជា​ប៉ះពាល់​ដល់​ទឹកចិត្ត​និង​យុទ្ធនា ការ​ក្នុង​លី​ក​។ ពួកគេ​គួរតែ​ធ្វើ​បានល្អ​សម្រាប់​ជំនួប​ជាមួយ​ក្រុម​កម្រិត​ធម្មតា​ដូចជា Reims (0-0) និង​ចាញ់​ក្រុម Nice (0-1) ក្នុង​ទឹកដី​។​
​ ​
​ពួកគេ​មាន​ស្ថិតិ​ចាញ់​៤​ក្នុងចំណោម​៦​ប្រកួត​ចុងក្រោយ ហើយ​ឈ្នះ​១​ក្នុងចំណោម​៨ ប្រកួត​ក្រៅ​ទឹកដី គឺ​មិនមែនជា​រឿង​ល្អ​ទេ​សម្រាប់​ពួកគេ​នៅមុន​ជំនួប​នេះ​។ ក្រុម Bordeaux របូត​១៤​គ្រាប់​រួចហើយ​ក្នុង​លី​ក​ហើយ​ពួកគេ​រក្សាបាន​ឃ្លី​ន​ស៊ីត​១​លើក​ក្នុង​៥​ប្រកួត​ចុងក្រោយ នៅ​គ្រប់​ការប្រកួត​។ ពួកគេ​គួរ​ដឹង​ពី​ចំណុច​ដែល​ត្រូវ​ពង្រឹង​នៅមុន​ជំនួប​នេះ​។​

​ការផ្លាស់ប្តូរ​ជា​បន្តបន្ទាប់​នូវ​សមាសភាព​ការពារ​នៅ​រដូវ​កាល​នេះ​មិនបាន​ជួយ​ច្រើន​ទេ ផ្ទុយទៅវិញ ក្រុម Lyon គឺជា​ក្រុម​ដែលមាន​ប្រព័ន្ធ​ការពារ​ល្អ​។​
​ ​
Lyon របូត​១៣​គ្រាប់​ក្នុង​លី​កនៅ​រដូវ​កាល​នេះ គឺ​តិច​ជា​ក្រុម Bordeaux តែ​១​គ្រាប់​ប៉ុណ្ណោះ ហើយ​ពួកគេ​រក្សាបាន​ឃ្លី​ន​ស៊ីត​២​លើក​ក្នុង​១១​ប្រកួត​ចុងក្រោយ​។ ក្រុម Lyon មាន​ស្ថិតិ​រក​គ្រាប់​បាល់​ច្រើនជាង​ក្រុម Bordeaux ៕
​ទស្សន​: Lyon 2-1 Bordeaux

•​ ​ក្របខណ្ឌ Bundesliga រដូវ​កាល ២០១៨/ ២០១៩
(21:30) Augsburg vs Nurnberg
(21:30) Bayern Munchen vs Freiburg
(21:30) Leverkusen vs Hoffenheim
(21:30) Schalke 04 vs Hannover
(21:30) Wolfsburg vs Dortmund
(00:30) Hertha Berlin vs RB Leipzig

ទីតាំងផ្សាយពាណិជ្ជកម្ម