គ្រូពេទ្យ​ចាប់​ក្អែប​រស់​យ៉ាង​វែង​ពី​ត្រចៀក​អ្នកជំងឺ​

1260
ចែករម្លែក

ស្ត្រី​អ្នកជំងឺ​ម្នាក់​នៅ​កោះ​តៃវ៉ាន់ ភ័យ​ស្ទើរ​សន្លប់ នៅពេល​ដឹងថា​សត្វ​ក្អែប​មួយ​ក្បាល​បាន សម្ងំ​នៅក្នុង​ត្រចៀក​របស់គាត់​។

​យោងតាម​សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​ថា ស្ត្រី​វ័យ ៥២ ឆ្នាំ​ខាងលើ​បាន​ទៅ​មន្ទីរពេទ្យ Chang Gung Memorial Hospital ខេត្ត​ឈា​យី (Chiayi) កោះ​តៃវ៉ាន់​កាលពី​ប៉ុន្មាន ថ្ងៃមុន​ដើម្បីឱ្យ​ពេទ្យ​ពិនិត្យ បន្ទាប់​មាន​អារម្មណ៍​រមាស់ៗ​យ៉ាង​ចម្លែក​នៅក្នុង​ត្រចៀក​។

​ពេលទៅដល់​មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ​បានធ្វើការ​ពិនិត្យ​យ៉ាង​ហ្មត់ចត់​។ ព្រះ​ជា​ម្ចាស់​! គ្រូពេទ្យ​ភ្ញាក់ផ្អើល​ស្ទើរ​ដាច់​ផ្ងារ នៅពេល​ពិនិត្យឃើញ​ក្អែប​ប្រវែង ១០ សង់ទីម៉ែត្រ​កំពុង វារ​នៅក្នុង​ត្រចៀក​របស់​អ្នកជំងឺ​គួរឱ្យ​ព្រឺ​សម្បុរ ហើយក៏​ប្រញាប់​ប្រើ​ដង្កៀប​ចាប់​វា​ទាញ​ចេញ មក​ក្រៅ​បាន​ភ្លាមៗ​៕ ប្រែ​សម្រួល​: ខុម​


ទីតាំងផ្សាយពាណិជ្ជកម្ម