នារី​ជើង​ស្អាត​ថា​រកបាន​រាប់សែន​ដុល្លារ​ពី​ការលក់​ស្រោមជើង​មិន​បោក​ទឹក​និង​ស្បែកជើង​មួយ​ទឹក​

1241
ចែករម្លែក

នារី​វ័យក្មេង​ម្នាក់​បាន​ទម្លាយ​ឱ្យដឹងថា នាង​រកប្រាក់​បាន​រហូត​ដល់​ទៅ​ជាង ១៣០.០០០ ដុល្លារ​ក្នុង​មួយឆ្នាំ​ពី​ការលក់​ស្រោមជើង​មិន​បោក​ទឹក​និង​ស្បែកជើង​ដែល​នាង​ប្រើ​រួច​ទៅឱ្យ​អ្នក គាំទ្រ​របស់ខ្លួន​។​

​ផ្តើមចេញពី​មាន​អ្នក​សរសើរ​ថា​ជើង​របស់​នាង​ស្អាត នាង រ៉ូ​ស៊ី សៃ​ស៍ (Roxy Sykes) អាយុ ៣៣ ឆ្នាំ​បានសម្រេច​ចិត្ត​បង្កើត​ទំព័រ អ៊ី​ន​ស្តា​ក្រាម (Instagram) មួយ​ដើម្បី​មើលថា តើ​មាន​ប៉ុន្មាន​នាក់​ដែល​ចាប់អារម្មណ៍​ពិតប្រាកដ​លើ​ជើង​របស់​នាង​ហើយ​នាង​ទទួលបាន អ្នកគាំទ្រ​ដល់​ទៅ ១០.០០០ នាក់​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ក្នុង​រយៈពេល​មួយខែ​។

​បន្ទាប់មកស្ត្រី​ដែល​មកពី​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស រូបនេះ​បានចាប់ផ្តើម​លក់​ស្បែកជើង និង​ស្រោមជើង​លើ​គណនី​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​នាង ដោយ​ស្រោមជើង​មួយគូ​តម្លៃ ២៦ ដុល្លារ​អាម៉េរិក​។ ចំណែកឯ​ស្បែកជើង​មួយគូ​តម្លៃ ២៦០ ដុល្លារ​។

​ក្រោយ​លក់​តាម​អន​ឡាញ​អស់​រយៈពេល ៤ ឆ្នាំ​មកទល់ពេលនេះ នាង​បាន​អះអាងថា នាង​អាច​រកប្រាក់​បាន​រហូត​ដល់ ១១.០០០ ដុល្លារ ក្នុង​ខែ​ណា​ដែល​លក់ដាច់​ខ្លាំង​៕ ប្រែ​សម្រួល​: ខុម​


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ