យូ​ញៀន​ផេ​បាន​ក្លាយជា​ម៉ាក​សញ្ញា​ផ្លូវការ​សម្រាប់​ការទូទាត់​ប្រាក់​ក្នុង​កម្មវិធី​ប្រកួត​បាល់ទាត់ AFF SUZUKI CUP 2018

1454
ចែករម្លែក

​ដោយ​:​សុផល​/​ភ្នំពេញ​:​កម្មវិធី​ប្រកួត​កីឡាបាល់ទាត់ AFF Suzuki Cup 2018 បានសម្រេច​ជ្រើស​រើសយក ក្រុមហ៊ុន​ប្រព័ន្ធ​ទូទាត់​ប្រាក់​ជាស​កល​ដ៏​ធំ​មួយ ដែលមាន​ឈ្មោះថា “UnionPay” ធ្វើជា​ដៃគូ​ម៉ាក​សញ្ញា ក្នុងការ​ទូទាត់​ប្រាក់ ជា​លើកដំបូង​របស់ខ្លួន នៅក្នុង​កម្មវិធី នៃ​ការប្រកួត​កីឡាបាល់ទាត់ ដែលមាន​អ្នកទស្សនា​ច្រើនជាងគេ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។

​នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​កម្មវិធី​ប្រកួត​កីឡាបាល់ទាត់ AFF Suzuki Cup 2018 ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨​កន្លងទៅនេះ​។​
​ការចូលរួម​ជា​ដៃគូ​របស់ ក្រុមហ៊ុន UnionPay អន្តរជាតិ គឺមាន​បំណង​ប្រើប្រាស់ កម្មវិធី​ប្រកួត​កីឡា​ដ៏​មាន​ប្រជាប្រិយភាព នៅក្នុង​តំបន់​មួយ​នេះ ដើម្បី​ធ្វើ​មូល​ដ្ឋា​នីយកម្ម​ម៉ាក​យី​យោ និង​អាជីវកម្ម​របស់ខ្លួន ក៏ដូចជា​ចូលរួម​គាំទ្រ នៅក្នុង​វិស័យ​កីឡា​នៅក្នុង​ស្រុក និង​ក្នុង​សម​ហគ​មន៍ នៅក្នុង​តំបន់​អាស៊ី​អា​គ្មេ​យ៍​ផងដែរ​។​

​បើតាម​តួលេខ​ដែល​ទទួលបាន​, ក្រុមហ៊ុន UnionPay មាន​កាត UnionPay សរុប​ប្រមាណ​ជា ៧​ពាន់​លាន​កាត ដែល​បាន​ផ្ដល់ជូន​ដល់​អ្នកប្រើប្រាស់​នៅក្នុង ៤៩​ប្រទេស និង​តំបន់ ហើយ​មាន​ជាង ៥១ លាន​អាជីវកម្ម និង ២.៦ លាន ម៉ាស៊ីន​ដក​ប្រាក់ ATM ដែល​ទទួល​ធ្វើការ​ទូទាត់​ប្រាក់​ជាមួយ​កាត់ UnionPay នៅក្នុង​ពិភពលោក ដែល​នាំ​ឲ្យ ក្រុមហ៊ុន UnionPay គឺជា​បណ្ដាញ​ទូទាត់​ប្រាក់ រីកលូតលាស់​លឿន​ជាងគេ​បំផុត​មួយ នៅលើ​ពិភពលោក​។​

​ជាមួយគ្នានេះដែរ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅ​ថ្មីៗ​នេះ ក្រុមហ៊ុន UnionPay ក៏​ជា​អ្នក​នាំមុខគេ ក្នុងការ​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់ ប្រព័ន្ធ​ទូទាត់​ប្រាក់ តាមរយៈ QR កូដ នៅក្នុង​ប្រទេស​កម្ពុជា​, ម៉ាឡេស៊ី​, សិង្ហ​បុរី​, ថៃ និង​ប្រទេស​វៀតណាម​ផងដែរ ខណៈពេលដែល បានដាក់​ឲ្យ​ដំណើរការ នូវ​ការទទួល​ការទូត​ទាត់​កាត UnionPay តាមរយៈ​ម៉ាស៊ីន​ដក​ប្រាក់ ATM និង​ម៉ាស៊ីន​ឆូត​កាត និង​ចេញ​កាត​របស់ខ្លួន នៅ​ទូទាំងប្រទេស​ទាំង ១០ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

​លោក Vincent Ling អគ្គនាយករង​នៃ​ក្រុមហ៊ុន UnionPay International ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​បាន​ឲ្យ​ដឹងថា​៖ “​ក្រុមហ៊ុន UnionPay មាន​មោទនភាព ក្នុងការ​ក្លាយជា​ម៉ាក​យីហោ ទូទាត់​ប្រាក់​ជា​ផ្លូវការ សម្រាប់​កម្មវិធី​នៃ​ការប្រកួត​កីឡាបាល់ទាត់ AFF Suzuki Cup 2018 ដែលជា​កម្មវិធី​ប្រកួត​បាល់ទាត់​លេខ​មួយ ប្រចាំ​តំបន់​អាស៊ី ដែលមាន​អ្នកគាំទ្រ​ជាង ១០០​លាន​នាក់​នៅក្នុង​តំបន់​។

​ជា​រៀងរាល់​២​ឆ្នាំ​ម្ដង យើង​តែងតែបាន​មើល ការប្រកួត​កីឡា​ដ៏​ល្អ​មួយ​នេះ ជាមួយនឹង​ការពេញចិត្ត ពី​អ្នកគាំទ្រ​កីឡា បាល់ទាត់ សម្រាប់​កម្មវិធី​នៃ​ការប្រកួត​មួយ​នេះ​។ តាមរយៈ ភាពជា​ដៃគូ ក្រុមហ៊ុន UnionPay នឹង​ខិតខំ​ប្រឹងប្រែង​គាំទ្រ​ឲ្យ​អស់ពី​ចិត្ត ដល់​កីឡាបាល់ទាត់​ក្នុងស្រុក​, កីឡាបាល់ទាត់​ក្នុង​តំបន់ អាស៊ាន​, សហគមន៍​ក្នុង​តំបន់ និង​ការភ្ជាប់​ជាមួយ​អ្នកគាំទ្រ នៅក្នុង​វិស័យ​កីឡាបាល់ទាត់​ទាំងអស់ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​”

​លោក​ឧ​ត្ត​ម​សេនីយ៍ ដែល​បាន​ចូលនិវត្តន៍ Dato’ Sri Azzuddin Ahmad ដែលជា អគ្គលេខាធិការ សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន បាន​មានប្រសាសន៍ថា​៖ “​យើង​មានការ​រំភើប​យ៉ាងខ្លាំង​ដែល AFF Suzuki Cup 2018 អាច​ស្វា​គម​ចំពោះ​ការចូលរួម​ពី​ម៉ាក​យីហោ​ដ៏​រឹងមាំ​នៃ​ក្រុមហ៊ុន UnionPay ។ ការប្រកួត នឹងត្រូវ​ចាប់ផ្តើម​ក្នុង​រយៈពេល​ត្រឹមតែ ១ សប្តាហ៍​ទៀត​ប៉ុណ្ណោះ​។ ជាមួយ​ការគាំទ្រ​របស់​ក្រុមហ៊ុន UnionPay រួម​នឹង​សេវាកម្ម​របស់ UnionPay យើង​នឹង​ប្រាកដ​បាន​ថា នឹងធ្វើ​មានការ​ប្រកួត​មួយ ដ៏​គួរឱ្យកត់សម្គាល់​មួយទៀត នៃ​ការប្រកួត​នៅក្នុង​ឆ្នាំនេះ​”​។​

​ការប្រកួត​ពានរង្វាន់ AFF Suzuki Cup គឺជា​ការប្រកួត​កីឡាបាល់ទាត់​មួយ ដែល​រៀបចំឡើង​ដោយ សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) និង​មាន​ចូលរួម​ការប្រកួតប្រជែង ដោយ​ក្រុម​ជម្រើសជាតិ នៃ​ប្រទេស​និ​មួយៗ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។

​ការប្រកួត​នៅ​ឆ្នាំ ២០១៨​នេះ នឹង​ស្វាគមន៍​ចំពោះ​ទម្រង់​លេង​ថ្មី ដែលមាន​ការចូលរួម​ពី​ក្រុម ដែលមាន​លក្ខណសម្បត្តិ​ពេញលេញ ចំនួន ១០​ក្រុម ដោយ​បែង​ចែកជា​២​ពូ​ល ក្នុងនោះ ៥ ក្រុម​ក្នុង​មួយ​ពូ​ល ដែល​នឹងចូលរួម​ប្រកួត​លក្ខណៈ​វិលជុំ ដោយ​ក្រុម​នីមួយៗ ត្រូវ​លេង​ក្នុង​ទឹកដី​របស់ខ្លួន​ចំនួន​២​ប្រកួត និង​ក្រៅ​ទឹកដី​របស់ខ្លួន ចំនួន​២​ប្រកួត​។​

​ដើម្បី​ឲ្យ​កាន់តែ​ទាក់ទាញ ជាងនេះទៅទៀត​នោះ កិច្ចសហការ​ក្រោម​ការឧបត្ថម្ភ របស់​ក្រុមហ៊ុន UnionPay នៃ​កម្មវិធី​ប្រកួត​កីឡាបាល់ទាត់ AFF Suzuki Cup 2018 អ្នកគាំទ្រ​កីឡាបាល់ទាត់ នៅក្នុង​ប្រទេស​កម្ពុជា អាច​ចូលរួម រីករាយ​លេង​កំសាន្ត ជាមួយ​ហ្គេម ដើម្បី​ឈ្នះ​រង្វាន់ ដ៏​គួរ​ឲ្យ​ភា្ញ​ក់​ផ្អើល​នៅក្នុង​យុទ្ធនាការ “ShineYourWay” របស់​ក្រុមហ៊ុន UnionPay ដែល​អាចមាន​ឱកាស​ឈ្នះ​សំបុត្រ ចូល​ទស្សនា​ការប្រកួត​នៅក្នុង​ស្រុក របស់​ក្រុម​ជំរើសជាតិ​កម្ពុជា និង​ស្លាក​សញ្ញា ដែលមាន​ចុះហត្ថលេខា ដោយ​ក្រុម​ជំរើសជាតិ​កម្ពុជា ចំនួន ២៕S/

​ចំណងជើង​រូ​បថ​តៈ​កម្មវិធី​ប្រកួត​កីឡាបាល់ទាត់ AFF Suzuki Cup 2018 បានសម្រេច​ជ្រើស​រើសយក ក្រុមហ៊ុន​ប្រព័ន្ធ​ទូទាត់​ប្រាក់​ជាស​កល​ដ៏​ធំ​មួយ ដែលមាន​ឈ្មោះថា “UnionPay” ធ្វើជា​ដៃគូ​ម៉ាក​សញ្ញា ក្នុងការ​ទូទាត់​ប្រាក់​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ