សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​នាំ​អ្នកខ្លាំង​ផ្នែក​អចលនទ្រព្យ ទៅ​ចូលរួម​ប្រជុំ​នៅ​អាម៉េរិក​

1062
ចែករម្លែក

(​ភ្នំពេញ​)៖ ក្រោយ​កម្ពុជា បាន​ក្លាយជា​សមាគមជាតិ​អចលនទ្រព្យ សហរដ្ឋ​អាម៉េរិក (National Association Of Realtor ឬ NAR) នោះ ថ្នាក់ដឹកនាំ សមាគម អ្នកវាយតម្លៃ និង​ភ្នាក់ងារ អចលនវត្ថុ​កម្ពុជា (CVEA) បាន​ដឹកនាំ ប្រតិភូ​ដែល​សុទ្ធតែ​ជំនាញៗ និង​ខ្លាំង ចំនួន​២០​នាក់ ដើម្បី​ចូលរួម​កិច្ចប្រជុំ ប្រចាំឆ្នាំ​របស់​សមាគម​លំដាប់​ពិភព លោក​នេះ ។ ព្រឹត្តិការណ៍​នេះ នឹងមាន តំណាង​សមាគម​ជា​សមាជិក ចំនួន​៦៥​ប្រទេស​ស្មើនឹង ជាង​ពីរម៉ឺន​នាក់​ចូលរួម​។​
​ ​
​បណ្ឌិត គីម ហ៊ាង ប្រធាន CVEA បាន​ថ្លែង​មុន​ឡើង​យន្តហោះ កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថា បេសកកម្ម​នេះ​មាន​រយៈពេល​ពីរ សប្តាហ៍ ក្រោម​ការដឹកនាំ​របស់​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម និង​ឧកញ៉ា​គុយ វ៉ាត អនុ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម និង សមាជិក​របស់​សមាគម ដើម្បី​សិក្សា ស្វែងយល់​ពី​បច្ចេកវិជ្ជា​ថ្មីៗ​ពាក់ព័ន្ធ​នឹង ការធ្វើ​អាជីវកម្ម​លើ​វិស័យ​ដីធ្លី តាមរយៈ ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ជាមួយ​បណ្តា ប្រទេស​ជា​សមាជិក​របស់ NAR ។​


​ ​
​លោក​បាន​និយាយថា “​ជា ទូទៅ​កិច្ចប្រជុំ​នេះ គឺ​និយាយ​អំពី​អនាគត កាល​នៃ​ការរកស៊ី វិស័យ​ដីធ្លី​លើ​ពិភព លោក អ៊ីចឹង​វា​គឺជា​ឱកាស​ដ៏​ល្អ ដែល អ្នករកស៊ី​ដីធ្លី​លើ​ពិភពលោក​ជួបជុំគ្នា ដើម្បី​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក ។ គម្រោង​សំខាន់​របស់​យើង​លើក​នេះ គឺ យើង​ចូលរួម កម្មវិធី​មួយ​ពោរពេញ ដោយ​ការតាំងពិព័រណ៍ ការបណ្តុះ បណ្តាល និង​ទំនាក់​ទំនងជា​សាកល ដើម្បី​រៀនសូត្រ​បន្ថែម​ពី​ស្តង់ដារ​ក្នុង ការធ្វើ​អាជីវកម្ម​ដី​ធី ក៏ដូចជា​ពង្រីក​ទីផ្សារ​ដីធ្លី​កម្ពុជា កាន់តែ​ធំ​ទូលាយ​លើ ពិភពលោក​ផងដែរ​” ។​
​ ​
​ចំណែក​ឧកញ៉ា​ចេង ខេង បាន បញ្ជាក់ថា ការរៀន គឺ​មិនចេះចប់​នោះ ទេ ។ ដូច្នេះ​វា​គឺជា ឱកាស​ដ៏​ល្អ ដើម្បី រៀនសូត្រ​ពី​បច្ចេកវិជ្ជា​រកស៊ី​ដីធ្លី​ពី​កិច្ច ប្រជុំ​ខាងលើ ។ ការ​ទិញដូរ​ដីធ្លី មិនមែន ជា​រឿង​សាម​ញ្ញោ​នាះ​ទេ ។ វា​មានរឿង ជាច្រើន​ធ្វើឱ្យ​មនុស្ស​ក្លាយជា​សេដ្ឋី​ក្នុង វិស័យ​ដីធ្លី ។ ពេល​យើង​ទៅ​អាម៉េរិក រាល់​លើក យើង​បាន​ចំណេះដឹង​ថ្មីៗ​ជាច្រើន​ពិសេស ពាក់ព័ន្ធ​នឹង​បច្ចេកវិជ្ជា ក្នុងការ​ទិញដូរ ធ្វើ​ម៉េច​ថ្ងៃក្រោយ​ឱ្យ ការ​ទិញដូរ​ដីធ្លី​ស្ថិតក្នុង​បាតដៃ​របស់ យើង ។ មានន័យថា ការ​ទិញដូ​ដីធ្លី​២៥ ខេត្ត​ក្រុង មិន​ពិបាក​ដូច​មុន​ឡើយ​” ។​
​ ​
​សូមបញ្ជាក់ថា នេះ​គឺជា​លើក ទី​៣ ហើយ ដែល​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ អចលនវត្ថុ​កម្ពុជា បាន​ចូល រួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគមជាតិ​អចលនទ្រព្យ​សហរដ្ឋ អាម៉េរិក បន្ទាប់ពី ក្លាយជា​សមាជិក​របស់​សមាគម​ដីធ្លី លំដាប់​ពិភពលោក បើ​គិត​ចាប់ពី​ឆ្នាំ ២០១៦ ។ តាមរយៈ​ការចូលរួម​នេះ ក្រៅពី​ទទួលបាន​ចំណេះដឹង​ថ្មី​ពាក់ព័ន្ធ នឹង​ការរកស៊ី​ដីធ្លី កម្ពុជា​ក៏បាន​នាំមក ជាមួយ​នូវ​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ល្បី របស់​អាម៉េរិក Keller Williams Realty (KW) យកមក​ប្រទេស​កម្ពុជា ដែល​គ្រោង​សម្ពោធ​ផ្លូវការ​នា​ចុងឆ្នាំ ២០១៨ ខាងមុខនេះ​ផងដែរ ៕ ដោយ​: បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម