តារា​ល្បីៗ ចូលរួម​ក្នុង​ពិព័រណ៍​ទូរស័ព្ទ​ចល័ត​អុ​ប​ប៉ូ នៅ​អ៊ី​អន​២

1113
ចែករម្លែក

ភ្នំពេញ​៖ ក្រុមហ៊ុនទូរស័ព្ទ​អុ​ប​ប៉ូ បានរៀបចំ​កម្មវិធី​ពិព័រណ៍​ទូរស័ព្ទ​ចល័ត​រយៈពេល​៣​ថ្ងៃ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី ២ ដល់​ថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅឯ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សែន​សុខ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​តារា​ទាំងអស់​ដែល​ចូលរួម​ក្នុង​ពិព័រណ៍​នេះ​មាន​តារាចម្រៀង​ល្បីៗ​តំណាងឱ្យ​ទូរស័ព្ទ OPPO រួមមាន​កំពូល​តារាចម្រៀង ពេជ្រ សោភា , កញ្ញា រ៉េត ស៊ូ​ហ្សា​ណា និង​លោក Step ។ ក្រៅពីនេះ ក៏​នៅមាន​តារា​សម្ដែង ពិធីករ ពី​ធី​ការ​នី តារា​ហ្វេ​ស​ប៊ុ​ក ជាច្រើនរូប​ទៀតផង​ដែរ ដែលមាន​ដូចជា កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន លោក ជា វណ្ណ​រិ​ទ្ធ កញ្ញា ស៊ិន យូ​ប៊ិន លោក ឆឹ​ម សក្កដា និង​លោក ហេង វិសាល​។

​ក្រៅពី​ជួប​ការ​តារា​ល្បីៗ លោកអ្នក​ក៏​អាច ទស្សនា​អំពី​ការតាំង​បង្ហាញ​ផលិតផល ទូរស័ព្ទ​ផ្សេងៗ នៅ​ស្ដង់​របស់ OPPO​។ លើសពីនេះទៅទៀត លោកអ្នក​អាចធ្វើ​តេស្ត សាកល្បង​នូវ​ទូរស័ព្ទ OPPO ក៏ដូចជា​ទទួលបាន​នូវ​ភាព​រីករាយ សប្បាយៗ ជាមួយនឹង​កម្មវិធី​ជាច្រើន​ផ្សេងៗ​ទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់ ជាច្រើន​ពី​កម្មវិធី​តាំងពិព័រណ៍​នេះ​ផងដែរ​៕ ដោយ​: សុផល​

​តារាចម្រៀង ពិធីករ ពិធី​ការិនី ល្បីៗ ចូលរួម​ក្នុង​ពិព័រណ៍​ទូរស័ព្ទ ចល័ត​អុ​ប​ប៉ូ នៅ​អ៊ី​អន​២


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ