មហោស្រព​ភាពយន្ត​ជប៉ុន ប្រចាំឆ្នាំ​២០១៨​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៦​ខែវិច្ឆិកា​

1128
ចែករម្លែក

(​ភ្នំពេញ​)៖ មូលនិធិ​ជប៉ុន រួម សហការ​ជាមួយ​ស្ថានទូត​ជប៉ុន ក្រសួង វប្បធម៌ និង​វិចិត្រសិល្បៈ និង​ម​ជ្ឈ មណ្ឌល​សហប្រតិបត្តិកា​រ​កម្ពុជា​-​ជប៉ុន នឹង​រៀបចំ​មហោស្រព ភាពយន្ត​ជប៉ុន ប្រចាំឆ្នាំ​២០១៨ ចាប់ពី​ថ្ងៃទី​៨​ដល់​ថ្ងៃ ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​រោង ភាពយន្ត Major Cineplex AEON 1 និង រោងភាពយន្ត ឡ​ងេ​នេ​ដ សាខា​ទួលគោក នៅ​រាជធានី​ភ្នំពេញ និង​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ រោងភាពយន្ត Legend ខេត្ត សៀមរាប ។ នេះ​បើ​យោងតាម​សេចក្តី ប្រកាស​ព័ត៌មាន នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ កម្ពុជា នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ។
​ ​
​ប្រភព​ដដែល​បញ្ជាក់ថា ភាព យន្ត​ជាច្រើន​ប្រភេទ​ក្នុង​មហោស្រព​នេះ ដែល​ត្រូវបាន សម្រិតសម្រាំង​សម្រាប់ ការដាក់​បញ្ចាំង​នៅ​រោងភាពយន្ត​ល្បីៗ​ដូចដែល​បាន​ជម្រាប ជូន​ខាងលើ ។ ភាព យន្ត​ទាំងនោះ​រួមមាន ភាពយន្ត​បែប មនោ​ស​ញ្ចោ​ត​នា ស្រមើស្រមៃ អាថ៌ កំបាំង ភាពយន្ត​ប្រឌិត​បែប​បច្ចេកវិជ្ជា ភាពយន្ត​គំនូរជីវចល ភាពយន្ត​បែប រន្ធត់ និង​កំប្លែង​ជាដើម ហើយ​ក្នុងនោះ មាន​ខ្សែភាពយន្ត​ខ្លះ​ធ្លាប់​ទទួលបាន​ពាន រង្វាន់​ផងដែរ ។ ភាពយន្ត​ដែល​នឹងត្រូវ ចាក់​បញ្ចាំង​នេះ ឆ្លុះបញ្ចាំង​អំពី​ជីវភាព រស់នៅ​របស់​ប្រជាជន សង្គម និង វប្បធម៌​ជប៉ុន ហើយ​មហោស្រព​នេះ ក៏ ផ្តល់ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​អ្នកទស្សនា អាច​ស្គា​ល់ពី​ប្រទេស និង​ប្រជាជន​ជប៉ុន ។
​ ​
​សម្រាប់​ឆ្នាំនេះ ភាពយន្ត​ជប៉ុន ចំនួន​១១​រឿង នឹងត្រូវ​បាន​ចាក់​បញ្ចាំង ជាមួយ​ចំណងជើង រង​ជា​ភាសា​ខ្មែរ និង ភាសា​អង់គ្លេស ។ សម្រាប់​កម្មវិធី​លម្អិត​នៃ​ការចាក់​បញ្ចាំង​មាន ផ្សព្វផ្សាយ​នៅ លើ​គេហទំព័រ​នៃ​មហោស្រព​ភាពយន្ត ជប៉ុន​៖ (http://kh.japanesefilmfest.org/)​។ ការចូលរួម​គឺ​ដោយ​សេរី និង មិន​គិតថ្លៃ ។
​ ​
​មហោស្រព​ភាពយន្ត​ជប៉ុន ត្រូវបាន​ប្រារឰ​ឡើងជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១៥​មក រួមគ្នា​ជាមួយ ការផ្លាស់ប្តូរ​រវាង​ផលិតករ​ភាពយន្ត កម្ពុជា និង​ជប៉ុន ។ អំឡុង​មហោស្រព ឆ្នាំនេះ មូលនិធិ​ជប៉ុន​បាន​អញ្ជើញលោក Koji ICHIHASHI ដែលជា​ផលិតករ ភាពយន្ត​បែប​រន្ធត់ និង​កំប្លែង ក្រោម ចំណងជើង “One Cut of the Dead” ចូលរួម និង​រៀបចំ​សិក្ខាសាលា​សម្រាប់ ផលិតករ​ភាពយន្ត ព្រមទាំង​ចាក់ បញ្ចាំងភាពយន្ត ជា​លក្ខណៈពិសេស ដោយមាន​វគ្គ​សំណួរ​-​ចម្លើយ​ជាមួយ នឹង​ផលិតករ​ក្រោយ​ការ ចាក់​បញ្ចាំង ផងដែរ ៕ ដោយ: បញ្ញាសាស្ត្រ, សុផល


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ