គម្លាត​ពេល​សម្រាលកូន​ដែលមាន​សុវត្ថិភាព​សម្រាប់​ទាំង​ម្តាយ និង​កូន​?

1311
ចែករម្លែក

​ដើម្បី​សុវត្ថិភាព​អំឡុង​ពី​ពេល សម្រាល​ដល់ពេល​មានគភ៌​បន្តទៀត​របស់​ស្ត្រី​ត្រូវការ​តិច​បំផុត គឺ​១២ ខែ ។ គម្លាត​ពេលវេលា​សម្រាលកូន​នេះ គឺ សំខាន់​ចំពោះ​ស្ត្រី​អាយុ​លើស​៣៥​ឆ្នាំ ។ រៀបការ​យឺត​និង​ចង់​បង្កើតកូន​ច្រើន ។​
​ ​
​សម្រាលកូន និង​មានគភ៌​បន្ត បន្ទាប់​ជាមួយនឹង​ចន្លោះពេល​ខ្លី​ពេក​នឹង​ធ្វើឱ្យ​កើន​ហានិភ័យ កើត​មិន​គ្រប់​ខែ​, ទារក​តូច​, អាច​គ្រោះថ្នាក់​ដល់​ជីវិត ទាំង​ម្តាយ​និង​កូន ។ អង្គការ​សុខភាព ពិភពលោក (WHO) ទូន្មាន​ចន្លោះពេល រវាង​ការ​សម្រាល​នេះ​និង​ការ​មានគភ៌​បន្ទាប់​ត្រូវ តិច​បំផុត​១៨​ខែ ។ ប៉ុន្តែ​ក្នុង ការស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ​, ពួក​អ្នក វិទ្យាសាស្ត្រ​ចាត់ទុកថា គម្លាត​នោះ​មិន ត្រូវការ​ដល់​១៨​ខែ ដោយ​គ្រាន់តែ ១២ ខែ គឺ​គ្រប់គ្រាន់ ។​
​ ​
​លទ្ធផល​ខាងលើ​ត្រូវបាន​ពួក អ្នកវិទ្យាសាស្ត្រ​កាណាដា និង​អាម៉េរិក​ផ្អែកលើ​ការវិភាគ​ទិន្នន័យ ប្រមូល​ពី ១៥០.០០០ ករណី សម្រាលកូន​នៅ កាណាដា ។​
​ ​
​ក្រុម​ស្រាវជ្រាវ​សង្ឃឹមថា របក គំហើញ​ថ្មី​នេះ​នឹង​ជួយ​ជា​ប្រយោជន៍​សម្រាប់​ស្ត្រី​រៀបការ យឺត​, ចាប់ផ្តើម បង្កើតកូន​នៅ​អាយុ ៣៥ និង​ចង់​មានកូន ច្រើន​ក្នុង​រយៈពេល​ខ្លី ។​
​ ​
​ក្រុម​ស្រាវជ្រាវ​ក៏​រកឃើញថា មានគភ៌​ក្នុង​រង្វង់​១២​ខែ ក្រោយពេល សម្រាល​នឹងធ្វើ​ឱ្យ​ស្ត្រី ប្រឈមមុខ​នឹង ហានិភ័យ​ជាច្រើន ។ អត្រា​ស្លាប់​ម្តាយ ឬ​កូន​នៅ​ស្ត្រី​អាយុ​លើស​៣៥​ឆ្នាំ​, មាន គភ៌​នៅ​៦​ខែ ក្រោយពេល​សម្រាល​គឺ ១,២​ភាគរយ ពោលគឺ​ក្នុង​១០០០​ករណី​នោះ​មាន​១២ ករណី​ស្លាប់ ។ ក្នុង ពេល​អត្រា​នេះ​នៅ​ស្ត្រី​មាន​ចន្លោះពេល ១៨ ខែ គឺ​តែ ០,៥​ភាគរយ ពោលគឺ ១០០០​ករណី​មានតែ​៥​ករណី​ស្លាប់ ៕ ប្រែ​សម្រួល​: រតនៈ