ពិធី​ការពារ​គម្រោង​ស្រាវជ្រាវ​បឋម​និក្ខេបបទ​ថ្នាក់បណ្ឌិត​នៃ​សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា (UI)

1470
ចែករម្លែក
  • 21
    Shares

ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​នៅ​សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា ហៅ​កាត់​UI​បានរៀបចំ​ពិធី​ការពារ​គម្រោង​ស្រាវជ្រាវ​បឋម​និក្ខេបបទ​ថ្នាក់បណ្ឌិត​មហាវិទ្យាល័យ​នីតិសាស្ត្រ ជំនា​ន់ទី​៣ វគ្គ​២ ជំនាញៈ នីតិសាធារណៈ របស់​បេក្ខជន​បណ្ឌិត ច័ន្ទ រង្សី ក្រោម​ប្រធានបទ “​យុត្តាធិការ​នៅក្នុង​រឿង​ព្រហ្មទណ្ឌ​នៅ​កម្ពុជា​“​។​

​ពិធីការ​ពារ​នេះ ធ្វើ​នៅ​សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា ដែលមាន​អាស័យដ្ឋាន​នៅផ្ទះ​លេខ​I១៥ ផ្លូវ​លេខ​២៦៥ សង្កាត់​ទឹកល្អក់​ទី​៣​ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​(​ក្បែរ​ផ្សារ​សំណង់​១២)​។​ចំពោះ​គណៈកម្មការ​សម្រាប់​វាយតម្លៃ​គម្រោង​ស្រាវជ្រាវ​បឋម​និក្ខេបបទ​ថ្នាក់បណ្ឌិត​នេះ មាន​ចំនួន ៥​រូប ក្នុងនោះ

១- សាស្ត្រាចារ្យ​បណ្ឌិត ឡា​ច សំរោង ជា​ប្រធាន​គណៈកម្មការ​វាយតម្លៃ​។​២- សាស្ត្រាចារ្យ​បណ្ឌិត វ៉ាន់ ច័ន្ទ​តារា ជា​សាស្ត្រាចារ្យ​វាយតម្លៃ​។​៣- សាស្ត្រាចារ្យ​បណ្ឌិត សំ ធា​រី ជា​សាស្ត្រាចារ្យ​វាយតម្លៃ​។​៤- សាស្ត្រាចារ្យ​បណ្ឌិត អិ​ម វិបុល ជា​សមាជិក​។​៥- សាស្ត្រាចារ្យ​បណ្ឌិត ស៊ុ ឈុំ​ឡុង ជា​លេខា​វិទ្យាសាស្ត្រ​និង​សាស្ត្រាចារ្យ ឈឿន សម្បត្តិ តំណាង​សាកលវិទ្យាល័យ ១​រូប​ផងដែរ​។​

​សាស្ត្រាចារ្យ​ណែនាំ​មាន​ចំនួន ២​រូប​៖១- សាស្ត្រាចារ្យ​បណ្ឌិត អិ​ម វិបុល ជា​សាស្ត្រាចារ្យ​ណែនាំ​គោល​២- សាស្ត្រាចារ្យ​បណ្ឌិត សួន ឱសថ ជា​សាស្ត្រាចារ្យ​ណែនាំ​រង​។​

​សូមបញ្ជាក់ថា សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា គឺជា​សាកលវិទ្យាល័យ​ដែល​ផ្តល់នូវ​ពហុ​ពុទ្ធិ ទេពកោសល្យ វិជ្ជាជីវៈ និង​សីលធម៌ ដល់​សិស្ស​និស្សិត​លើ​គ្រប់​វិស័យ​ក្នុង​ផ្នែក​វប្បធម៌​សង្គម សេដ្ឋកិច្ច និង​វិទ្យាសាស្ត្រ ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅក្នុង​សង្គមជាតិ ដោយ​សហការ​ជាមួយ​ក្រសួង​ស្ថាប័នរដ្ឋ សាកលវិទ្យាល័យ​នានា​ក្នុងប្រទេស​និង​ក្រៅប្រទេស​សំដៅ​ចូលរួមចំណែក​អភិវឌ្ឍន៍​ប្រទេស​ឱ្យទាន់​យុគសម័យ​សកលភាវូបនីយកម្ម និង​បច្ចេកវិទ្យា​ព័ត៌មាន​។​

​បេសកកម្ម​ចម្បង​របស់​សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា​គឺជា​ការចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​ការកសាង​ធនធានមនុស្ស​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុង​កិច្ច​ការកសាង​ធនធានមនុស្ស​ប្រកបដោយ ចំណេះដឹង សមត្ថភាព​ពេញលេញ ស្ទាត់ជំនាញ ប៉ិនប្រសប់ និង​ឈ្លាសវៃ ដើម្បី​គុណភាព និង​ឧត្តមភាព​ក្នុងការ​ប្រកួតប្រជែង​ទីផ្សារការងារ​៕S/​

ពិធី​ការពារ​គម្រោង​ស្រាវជ្រាវ​បឋម​និក្ខេបបទ​ថ្នាក់បណ្ឌិត​នៃ​សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា (UI)

ទីតាំងផ្សាយពាណិជ្ជកម្ម