​រយៈពេល​១០​ខែ​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​ជាង​៩០​លាន​ដុល្លារ​

1003
ចែករម្លែក

ដោយៈ​បាយ័ន​/​សៀមរាបៈ​យោងតាម​របាយការណ៍រ​បស់​គ្រឹះស្ថាន​អង្គរ​ចុះផ្សាយ​ថ្ងៃទី​១ ខេ​វិ​ច្ឆ​កា ឆ្នាំ​២០១៨​បានឱ្យដឹងថា​ចំណូល​បាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​រយៈពេល​១០​ខែ​កម្ពុជា​ទទួលបាន​៩៣.៩២៧.៩២៦ លាន​ដុល្លារ​អាមេរិក​។ កើនឡើង ១១.៥៣​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧​។​នេះ​តាម​របាយការណ៍​បញ្ជាក់​ថា​នៅ​រយៈពេល​១០​ខែ​ដូចគ្នានេះ​ភ្ញៀវទេសចរ​បរទេស​ចំនួន ២.០៩០.០៤៣​នាក់ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​កើនឡើង ៧.៧​ភាគរយ​។​

​តាម​របាយការណ៍ ចំណូល​ដែល​ទទួលបាន​ជិត​៩៤​លាន​ដុល្លារ​នេះ​រាជរដ្ឋាភិបាល​បាន​ដក​ចំនួន ៤.១៤០.០៨៦​ដុល្លារ​ឧបត្ថម​ចូល​មន្ទីរពេទ្យ​គន្ធបុប្ផា​ដើម្បី​ទ្រទ្រង់​ដំណើរការ​ពិនិត្យ​នឹង​ព្យាបាល​កុមារ​កម្ពុជា​។​សូមជម្រាបថា​ប័ណ្ណ​ចូល​ទស្សនា​តំបន់​អង្គរ​ត្រូវបាន​បែងចែក​៣​ប្រភេទ​៖-​ប្រភេទ​ប័ណ្ណ​ចូល​ទស្សនា​១​ថ្ងៃ​មាន​តំលៃ​៣៣​ដុល្លារ​។​

​ប្រភេទ​ប័ណ្ណ​ចូល​ទស្សនា​៣​ថ្ងៃ​តំ​ម្លៃ​៦២​ដុល្លារ​និង​មាន​សុពលភាព​១០​ថ្ងៃ​។​-​ប្រ​ភ​ទ​ប័ណ្ណ​ទស្សនា ៧​ថ្ងៃ មានតម្លៃ ៧២​ដុល្លារ និង​មាន​សុពលភាព​១​ខែ ៕S/​

​រយៈពេល​១០​ខែ​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​ជាង​៩០​លាន​ដុល្លារ​

ទីតាំងផ្សាយពាណិជ្ជកម្ម