រកឃើញ​តួ​និង​ម៉ាស៊ីន​យន្តហោះ​ដែល​ធ្លាក់ តែ​ប្រអប់​ខ្មៅ​ទី​២​នៅ​មិនទាន់​រកឃើញ​

2805
ចែករម្លែក

ក្នុងការស្វែងរកដល់ថ្ងៃទី៦កាលពីថ្ងៃសៅរិ៍ទី៣វិច្ឆិកាបន្ទាប់ពីការធ្លាក់យន្តហោះLion Air របស់ឥណ្ឌូនេស៊ីចូលក្នុងសមុទ្រសម្លាប់មនុស្សទាំង១៨៩នាក់នៅក្នុងនោះ ប្រធានក្រុមស្វែងរកនិងជួយសង្រ្គោះបាននិយាយថា ពួកអ្នកមុជទឹកបានរកឃើញតួនិងម៉ាស៊ីនយន្តហោះដែលធ្លាក់នៅបាតសមុទ្រ ព្រមទាំងចាប់បានសញ្ញាអំពីទីតាំងប្រអប់ថតសម្លេង(ប្រអប់ខ្មៅ)របស់យន្តហោះ។

លោកមូហាម៉ាត ស៊ីអូហ្គី និយាយថា«ម៉ាស៊ីន២និងចង្កូតរបស់យន្តហោះត្រូវបានរកឃើញ។ខ្ញុំអត់បានឃើញខ្លួនឯងទេតែទទួលព័ត៌មានពីអ្នកមុជទឹកថាពួកគេបានឃើញតួយន្តហោះ»។

យន្តហោះBoeing 737 MAX 8ថ្មីចែសនេះបានធ្លាក់ចូលក្នុងសមុទ្រជ្វា បន្ទាប់ពីហោះឡើងបានប៉ុន្មាននាទី ដោយសម្លាប់មនុស្សទាំង១៨៩នាក់នៅក្នុងយន្តហោះនោះ។

ជុំវិញប្រតិបត្តិការស្វែងរកនេះដែរ អ្នកមុជទឹកឥណ្ឌូនេស៊ីម្នាក់ បានស្លាប់ក្នុងពេលស្រង់សាកសពជនរងគ្រោះពីការធ្លាក់យន្តហោះ ។ពួកមន្រ្តីបានអោយដឹងកាលពីថ្ងៃសៅរិ៍ថា លោកស៊ីយ៉ាជ្រូល អាន់តូ អាយុ៤៨ឆ្នាំ បានស្លាប់កាលពីថ្ងៃសុក្រ ក្នុងពេលស្វែងរកសាកសពនិងបំណែកយន្តហោះនៅក្នុងសមុទ្រជ្វា។

កាលពីថ្ងៃព្រហស្បតិ៍ ពួកអ្នកមុជទឹកស្រង់យកបានប្រអប់ខ្មៅមួយ គឺឧបករណ៍ថតទិន្នន័យហោះហើរ និងកំពុងស្វែងរកប្រអប់ខ្មៅទី២ គឺឧបករណ៍ថតសម្លេង។

យ៉ាងហោចណាស់បំណែកសាកសព៧៣បាវ ត្រូវបានស្រង់ចេញពីទឹក និងតាំងពីមុនមកមានតែសាកសពមនុស្ស៤គត់ដែលគេអាចស្គាល់អត្តសញ្ញាណ៕ដោយ៖វាសនា

អាជ្ញាធរនៅតាមរកសាកសពនិងបំណែកយន្តហោះក្រោយការធ្លាក់៦ថ្ងៃ

ទីតាំងផ្សាយពាណិជ្ជកម្ម