សប្បុរសជន​បានផ្តល់​បង់​អង្គុយ​ដល់​វត្ត​បុ​ប្ជា​វ​តី​នៅ​ស្រុក​បាភ្នំ​

1323
ចែករម្លែក

​​ដោយៈ​ចាន់ ថន​/​ព្រៃវែងៈ​ដោយ​ឃើញ​ពី​ភាពខ្វះខាត​និង​តម្រូវការ​ចាំបាច់ សម្រាប់​កសាង ទីធ្លា​បរិវេណ វត្ត បុប្ផា​វ​តី ស្ថិតនៅ ភូមិ​ស្នេហ៍ ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។​លោក ទុយ សា​រ៉ា​យ ភ្នាក់ងារ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៩​និង​ក្រុម​អ្នក​សា​ព័ត៌មាន​នៅ​ខេត្តព្រៃវែង​បាន​នាំយក​បង់​អង្គុយ​ចំនួន​១៤​បង់ ជា​អំណោយ​សប្បុរសជន​នានា ដើម្បី​ប្រគេន​ដល់​ព្រះសង្ឃ និង​គណៈកម្មការ​វត្ត បុប្ផា​វ​តី ។កាលពី​ព្រឹក​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ដើម្បី​យក​ដាក់​តាម​មាត់​ស្រះ​ទឹក​និង​ក្រោម​ដើមឈើ​ក្នុង​បរិវេណ​វត្ត​។ សម្រាប់​ឲ្យ​ពុទ្ធ​បរិ​ស័​ទ្ធ​មក​អង្គុយលេង​លម្ហែកាយ ក្រោយ​សម្រាក ពី​ការងារ​។​

​លោក ទុយ សា​រ៉ា​យ បានឱ្យដឹងថា បង់​អង្គុយ​ដែល​ដឹក​មក​ប្រគេន​ដល់​ព្រះសង្ឃ​នេះ គឺ​១​បង់​តម្លៃ​៣០​ដុល្លារ​។​សប្បុរសជន​ទាំងនោះ​រួមមានៈ​១​លោក ឧ​ត្ត​ម អគ្គានុរក្ស​,២ ចា​ត ស៊ី​នាង ប្រធាន​ពន្ធនាគា ខេត្តកណ្តាល និង​លោក ស្រី យស់ ចំនួន​៤ បង់​។ លោក វរៈ​អគ្គានុរក្ស​.១ ឯម និមល អនុប្រធាន ពន្ធនាគា ខេត្តកណ្តាល និង​លោកស្រី ផូ ផល្លា ចំនួន​១​បង់​។

​លោក ស្រី ប៉ឹ​ក ថុ​នា និង​កូន លោក ងួន វុទ្ធី អនុប្រធាន​សាលាដំបូង​ខេត្តកណ្តាល ចំនួន​៤​បង់​។​​លោក ស្រី សូ យ៉េន និង​កូន ទុយ សា​រ៉ា​យ​ព្រមទាំង​ភរិយា រួមទាំង​បុត្រី ចំនួន​៤​បង់​។
​លោកស្រី សូ យ៉េន និង​កូន ទុយ ច័ន្ទ​រិ​ទ្ធ ព្រមទាំង​ភរិយា រួមទាំង​បុត្រា បុត្រី ចំនួន ១​បង់​។​
​លោក ដាំ ជា ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ជួយឧបត្ថម្ភ​ចំនួន​៨​ម៉ឺន​រៀល​។ ​លោក ទឹ​ន សុចិ​ត្ត្រា ព្រះរាជអាជ្ញារង ឧបត្ថម្ភ​ចំនួន ៣០​ដុល្លារ​។​សរុប​មាន បង់​អង្គុយ​ចំនួន​១៤​បង់ ដែល​កើតចេញពី សទ្ធា​ដ៏​ជ្រះថ្លា​របស់​សប្បុរសជន​ខាងលើ​។

​ជាមួយគ្នា​នោះ ព្រះគ្រូ យ៉ឹ​ម សារឿន អនុគុណ​ស្រុក​បាភ្នំ និង​ជា​ចៅអធិការ​វត្ត បុប្ផា​វ​តី បាន​មាន​សង្ឃដីការ​ថ្លែងអំណរគុណ​ដល់​ញាតិ​ញោម​ដែល​បាន ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ក្នុង​ការទិញ​បង់​មក​ដាក់​ក្នុង​វត្ត​។​ក្នុងនោះ​ព្រះសង្ឃ​បាន​អំពាវនាវ​រក​សប្បុរស​ជន​គ្រប់ទិសទី​ឲ្យ​ចូលរួម​ជួយ កសាង​សាលាឆាន់ ដែល​និង​ផ្ដួចផ្ដើម​សាងសង់ ក្នុងពេល​ឆាប់ៗ​ខាងមុខ លើ​ទំហំ​ទឹកប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ​។
​ព្រះសង្ឃ​មាន​សង្ឃដីកា​បន្តថា បច្ចុប្បន្ន ព្រោះតែ​ការកសាង បរិវេណ​ទីធ្លា​ក្នុង​វត្តមាន​សួនច្បារ រូបនាង​ទេព​ប្រណំ ស្រះ​ទឹក គឺ​វត្ត​បាន​ជំពាក់​ប្រាក់​ថ្លៃ កសាង​ជាង​១​ម៉ឺន​ដុល្លារ​ហើយ ទាំង​ដែល​ព្រះសង្ឃ​និង​គណៈកម្មការ​ជា​អ្នកធ្វើ​ដោយ​ផ្ទាល់ដៃ​ព្រោះ​ពុំមាន​លទ្ធភាព​ជួល​ជាង​ដូច​វត្ត​ដទៃ​៕S/​

​សប្បុរសជន​បានផ្តល់​បង់​អង្គុយ​ដល់​វត្ត​បុ​ប្ជា​វ​តី​នៅ​ស្រុក​បាភ្នំ​

ទីតាំងផ្សាយពាណិជ្ជកម្ម