​បញ្ជូន​ជនសង្ស័យ​ចំនួន​៣​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

741
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្តបាត់ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០១៨​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​៣​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​។​

​ជនសង្ស័យ​ទាំងបី​នាក់​នេះ​ត្រូវ​កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្ត​តាម​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​បាន​ចុះ​ប្រតិបត្តិការ​និង​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​កាលពី​រសៀល​ថ្ងៃទី​០២​ខែវិច្ឆិកា​ឆ្នាំ​២០១៨ នៅ​ភូ​មិន​រា ឃុំ​ន​រា ស្រុក​សង្កែ​ខេត្ដ​បាត់ដំបង​ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន​មួយចំនួន​។​

​លោក​វ៉ាង ពិសិដ្ឋ​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បាត់​ដំ​​បង​បានឱ្យដឹងថា​ជនសង្ស័យ​ទាំងបី​នាក់​មាន​១.​ឈ្មោះ សេង សា​វី ហៅ​តុ​ក ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ​កម្មករ​នៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។២.​ឈ្មោះ រស់ កក្កដា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​លក់ដូរ នៅ​ភូមិ​ស្ដៅ ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល ខេត្ដ​បាត់​ដំ​ង​និង​៣.​ឈ្មោះ មិន ញ៉​ក់ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​មុខរបរ​កម្មករ​នៅ​ភូមិ​​ចម្ការ​សំរោង​១​សង្កាត់​ចំការ​សំរោង​ក្រុង​បាត់ដំបង ខេត្ដ​បាត់​ដំ​ង ។​

​ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន ៖-​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE​ម៉ា​ទឹកកក​)​ចំនួន​២ ​កញ្ចប់ ២-​ទូរស័ព្ទ​ចំនួន​០៤​គ្រឿង ៣-​ម៉ូតូ​ចំនួន​០១​គ្រឿង​។​បច្ចុប្បន្ន​ជន​ស​ង្ស័​និង​វត្ថុតាង​ត្រូវបាន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/

បញ្ជូន​ជនសង្ស័យ​ចំនួន​៣​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

 


​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម