​ទិវា​រំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរ​លើក​ទី​១៣​នៅ​ខេត្តស្វាយរៀង​

1141
ចែករម្លែក

​ដោយ​សុខ​ជាតិ​/​ស្វាយរៀងៈ​លោកស្រី​ឯក​សុវណ្ណ​ភារៈ អភិបាលរង​ខេត្ត តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត​និង​ជា​ប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តស្វាយរៀង​។​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​លើក​ទី​១៣​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​វិទ្យាល័យ​ស្វាយរៀង​ខេត្តស្វាយរៀង ។

​ទិវា​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​លោកស្រី​សមាជិក​សមាជិកា​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​ខេត្ត តំណាង​កងកម្លាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​និង​មន្ត្រីរាជការ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ សរុប​ចំនួន ១៧៥​នាក់ ។​

​សូមបញ្ជាក់ថា​ទិវា​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​និង​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរ​ជួយ​ពញាក់​អារម្មណ៍​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​ឱ្យ​យល់ដឹង​អំពី​ផលប៉ះពាល់ នៃ​គ្រោះថ្នាក់​ចរាចរ​ដែល​កើតឡើង​ដោយ​ការបើកបរ​មិន​គោរព​ច្បាប់​តាមរយៈ​បើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​។ ការបើកបរ​ហួស​ល្បឿន​កំណត់​ការ​វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោ​ថ្នាក់​ការដឹក​លើស​ទម្ងន់​កំណត់ និង​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរ​ដើម្បី​ថ្ងៃនេះ​និង​ថ្ងៃស្អែក​គ្មាន​គ្រោះថ្នាក់​ចរាចរ ការពារ​ជីវិត​ខ្លួនឯង និង​អ្នក​ដ៏​ទៃ តាមរយៈ​ការបើកបរ​ដោយ​ការគោរព​ច្បាប់​៕S/​
ទិវារំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់(wrapped)

ទីតាំងផ្សាយពាណិជ្ជកម្ម