​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៣​ខែវិច្ឆិកា​មាន​៨​លើក​បណ្តាល​ឱ្យស្លាប់​៣​នាក់​របួស​១៨​នាក់​

742
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឱ្យដឹងថា​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៨​លើក (​យប់​៤​លើក​)​។​ក្នុងនោះ បណ្តាល​ឲ្យ​ស្លាប់ ៣​នាក់ របួសធ្ងន់​ស្រាល​១៨​នាក់​(​ស្រី​៦​នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៩​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១០​គ្រឿង រថយន្ត​តូច ៥​គ្រឿង រថយន្ត​ធំ ៤​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ១៦​នាក់​(​យប់​១១​នាក់​) ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន​២​លើក​(​ស្លាប់​ម្នាក់​)​មិន​គោរព​សិទ្ធិ​២​លើក (​បត់​គ្រោះថ្នាក់ ១​លើក​) ,​មិន​ប្រកាន់​ស្តាំ ៣​លើក (​ស្លាប់​២​នាក់​)​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃទី​១-៣ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២៦​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១៣​នាក់ របួស​សរុប ៤៧​នាក់ របួសធ្ងន់ ២៩​នាក់ របួសស្រាល ១៨​នាក់ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម