​ជនជាតិ​ចិន​ម្នាក់​សង្ស័យ​បែក​ថ្នាំ​ឃើញ​ឡាន​បើក​តាមផ្លូវ​ចង់តែ​រត់​ចូល​

861
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ជនជាតិ​ចិន​ម្នាក់​មិនដឹងថា​កើតមាន​វិប្បត្តិ​ផ្លូវចិត្ត​ឬ​បែក​ថ្នាំ​នោះទេ​។​ជន​នោះ​បញ្ចេញ​កាយវិការ​ច្រ​ង៉េ​ង​ច្រ​ង៉ាង​ស្រែក​ឡូឡា​តែម្នាក់ឯង​ឃើញ​ឡាន​បើក​តាមផ្លូវ​ចង់តែ​រត់​ចូល​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​សមត្ថកិច្ច​ទៅ​ចាប់​ឃាត់​។​ហេតុការណ៍​បានកើត​ឡើង​នៅមុខ​ព្រលានយន្តហោះ​ពោធិចិនតុង​ផ្លូវ​សហព័ន្ធ​រុស្សី​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ។​

​ពលរដ្ឋ​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា​បុរស​ជនជាតិ​ចិន​រូបនេះ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ​មាន​អាយុ​ជាង​៣០​ឆ្នាំ​ក្នុង​អាកា​រៈស​តិ​មិន​ប្រក្រតី​។​មុន​កើតហេតុ​ឃើញ​ឆ្ការដៃឆ្ការជើង​តែម្នាក់ឯង​រត់​ចូល​តែ​ឡាន​កំពុង​បើកបរ​តាមផ្លូវ​បង្ក​ឲ្យ​ព្រួយ​បារ​ម្មណ៍​ពី​សុ​វត្តិភាព ខ្លាច​គ្រោះថ្នាក់​ផ្សេងៗ ផ្អើល​សមត្ថកិច្ច ពលរដ្ឋ ជួយ​ដេញចាប់ នាំយកទៅ​កៀន​ខាង ។​

​បុរស​មាន​សតិ​មិន​ប្រក្រតី​ខាងលើ ក្រោយពី​ចាប់​ឃាត់ខ្លួន​បាន សមត្ថកិច្ច​នាំទៅ​សំចត​មួយកន្លែង រង់ចាំ​ប្រគល់​ទៅខាង​ការិយាល័យ​អន្តោប្រវេសន៍ ដើម្បី​គ្រប់គ្រង​និង​មាន​ចំណាត់​ការបន្ត ៕S/​

ជនជាតិ​ចិន​ម្នាក់​សង្ស័យ​បែក​ថ្នាំ​ឃើញ​ឡាន​បើក​តាមផ្លូវ​ចង់តែ​រត់​ចូល​

ទីតាំងផ្សាយពាណិជ្ជកម្ម