​ប្រតិភូ​ជាន់ខ្ពស់​នៃ​សភា​ប្រជាជន​ចិន​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ខេត្តសៀមរាប​

1165
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​សភា​ប្រជាជន​ចិន​ទូទាំងប្រទេស ដឹកនាំ​ដោយ​លោក ចាង ឈុន​ស៊ាន អនុ​ប្រធានសភា​ប្រជាជន​ចិន​ទូទាំងប្រទេស និង​សហការី បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ខេត្តសៀមរាប ក្នុង​រយៈពេល​២​ថ្ងៃ​។ គឺ​នៅ​ថ្ងៃទី​៣ និង​ថ្ងៃទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ​ដោយមាន​លោក​អភិបាលខេត្ត​សៀមរាប​បាន​ទទួល​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​។​

​លោក ឃឹម ប៊ុន​សុង បាន​បញ្ជាក់ថា ទស្សនកិច្ច​ជា​ផ្លូវការ​របស់​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​សភា​ប្រជាជន​ចិន គឺជា​សក្ខីភាព​មួយ ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​អំពី​ចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ រវាង​រដ្ឋសភា រដ្ឋាភិបាល​និង​ប្រជាជន ប្រទេស​ទាំងពីរ ព្រះរាជាណាចក្រ​កម្ពុជា និង សាធារណរដ្ឋ​ប្រជាមានិត​ចិន កាន់តែ​រឹងមាំ​ទ្វេរ​ឡើង​ថែមទៀត ។​

​លោក​ចាង​ឈុន​ស៊ាន​បាន​មានប្រសាសន៍ថា​នេះ​ជា​ដំណើរ​លើក​ទី​២​របស់លោក​ដែល​បានមក​ដល់​ខេត្តសៀមរាប ។​ក៏​ជា​ជា​ខេត្ត​មួយ មាន​សក្តានុពល​យ៉ាងសំខាន់ លើ​វិស័យ​កសិកម្ម និង ទេសចរណ៍ ដែល​បានធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រជាជន​កាន់​តែមាន​ភាពប្រសើរឡើង​តាមរយៈ​ការទទួល​ផលប្រយោជន៍​ពី​វិស័យ​ទេសចរណ៍ ។

ដែលជា​ប្រភព​សេដ្ឋកិច្ច​មិនចេះ​រីងស្ងួត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ខេត្តសៀមរាប បាន​ជាប់​ទៅនឹង​បឹង​ទន្លេ​សាទ ក៏​កាន់តែ​ធ្វើ​ឲ្យ​មាន​ភាព​អស្ចារ្យ​ថែមទៀត ក្រៅពី​ប្រាសាទអង្គរវត្ត ៕S/

​រូបភាពៈ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​សភា​ប្រជាជន​ចិន​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ខេត្តសៀមរាប​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម