​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​នៅ​ស្រុក​ថ្ពង​

914
ចែករម្លែក

​​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោៈ​ថ្នាក់​ចរាចរណ៍​រវាងរ​ថ​យន្ត​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវ​លេខ​៤៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៥.១០៦​ត្រង់ចំណុច​ភូមិ​ចំបក់​ធំ​ឃុំ​ប្រាំបី​មុម​ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​កូរ៉ូឡា​ពណ៌​សំបក​ឪឡឹក​ពាក់​ស្លាក​លេខ​ភ្នំពេញ​2B5254​បើកបរ​ដោយ​ឈ្មោះ​គ្រុយ​ប៊ុនធឿន​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​អន្លង់​ជ្រៃ​ឃុំ​ប្រាំបី​មុម​ស្រុក​ថ្ពង​បើកបរ​ពី​កើ​តទៅ​លិច​។​លុះ​បើក​មកដល់​ចំណុច​ខាងលើ​ក៍បាន​ទៅបុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​សេរី​២០១០​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង​1B 3167 អ្នកបើកបរ​ឈ្មោះ​ង៉ែត​ណុ​យ​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​។​

​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ ស៊ីម ស្រ៊ុន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​តាំង​ពោធិ៍ ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង​ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ទាំងពីរ​នាក់​រងរបួស​ធ្ងន់​។​​ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បង្ក​បាន​ចុះ​រត់​គេចខ្លួនបាត់​។

អ្នករងរបួស​ទាំងពី​រ​នាក់​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ឧដុង្គ​ចំពោះ​វត្ថុតាង​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​នគរបាល​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្ពង​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​

​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​នៅ​ស្រុក​ថ្ពង​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ