ជំនាញ​ចុះ​ដកហូត​ទំនិញ​ក្នុង​ផ្សារ​ជាំ​ក្សាន្ត​បន្ទាប់​ពិនិត្យឃើញ​ខូចគុណភាព​

946
ចែករម្លែក

​​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​មន្ត្រី​កាំកុងត្រូល​បាន​ចុះ​ដកហូត​ទំនិញ​មួយចំនួន​ក្នុង​ផ្សារ​ជាំ​ក្សាន្ត​ស្ថិតក្នុង​ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​យក​ដុត​កម្ទេចចោល​កាលពី​ថ្ងៃទី​២​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

 

 


​លោក​ដួង​មុនី​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​មន្ត្រី​កាំកុងត្រូល​ខេត្តព្រះវិហារ​បាន​សហកា​រ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​អាជ្ញាធរ​ដែនដី​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​វេច​ខ្ចប់​ស្រាប់ នៅក្នុង​ផ្សារ​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​លោក​ប្រធាន​បាន​បន្តថា​នៅក្នុង​ការត្រួតពិនិត្យ​ក្នុងឱកាស​នោះ​ក្រុមការងារ​បាន​ដកហូត​ទំនិញ​ជាច្រើន​មុខ​ដែល​ខូចគុណភាព ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​។

ទំនិញ​នោះ​រួមមាន​៖​ទឹកដោះគោ​ជូ​ចំណុះ​៨.២៧​លីត្រ​,​ទឹកត្រី​ចម្រុះ​ចំណុះ​១២.៧៥​លីត្រ​,​ទឹក​ស៊ី​រូ​ចំណុះ​២.១៣​លីត្រ​,​ទឹកក្រូច​ចម្រុះ​ចំណុះ​៧.៨​លីត្រ​,​មី​ម៉ា​ម៉ា​ត​ម្ង​ន់​០.៣៦​គីឡូក្រាម​នំ​ចម្រុះ​ទម្ងន់​០.៧៧​គីឡូក្រាម​និង​ប៊​រ័​ត​ម្ង​ន់​.៩២​គីឡូក្រាម​។​ទំនិញ​ទាំងនោះ​ត្រូវបាន​ក្រុមការងារ​ប្រមូល​យកទៅ​ដុត​កំទេចចោល​។​

​ជាមួយគ្នា​នោះ​លោក​ដួង​មុនី​ក៏បាន​អប់រំ​ដល់​បងប្អូន​អាជីវករ​មុន​និង​ទិញ​ទំនិញ​ផ្សេងៗ​យកមក​តាំង​លក់​សូម​ត្រួត​ពិនិត្យមើល​កាលបរិច្ឆេទ​ឲ្យ​បានច្បាស់លាស់​ជៀសវាង​ទិញ​ទំនិញ​ណា​ដែល​ជិត​ផុត​សុពលភាព​បានន័យថា​ជិត​ផុត​ដឺ​ឡេ​។​លុះ​យើង​ទិញ​យកមក​លក់​ទម្រាំ​លក់ដាច់​ត្រូវ​ប្រើ​រយៈពេល​យូរ​។​

​ដូច្នេះហើយ​ទើប​ធ្វើឱ្យ​ទំនិញ​នោះ​ខូចគុណភាព​ពេលដែល​បង​ប្អូន​ប្រជាពលរដ្ឋ​ទិញយក​ទៅប្រើ​ប្រាស់​ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ដូច្នេះ​បញ្ហា​សុពលភាព​របស់​ទំនិញ​និ​មួយៗ​មាន​សារសំខាន់​ណាស់​ដែល​តម្រូវ​ឲ្យ​អ្នកលក់​និង​អ្នកទិញ​ត្រូវ​ពិនិត្យមើល​ឲ្យ​បានច្បាស់លាស់​ទាំងអស់គ្នា​។​

​ទាក់ទិន​និង​ទំនិញ​ខូចគុណភាព​នេះ​កន្លងមក​ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម​ត្រី​បាន​ត្អូញត្អែរថា​ពួកគាត់​បាន​ជួប​ការខាតបង់​ច្រើន​ដោយសារ​ត្រី​ពួកគាត់​ចិញ្ចឹម​បាន​ងាប់​។​មូលហេតុ​មកពី​ដាក់​បន្លែ​ឱ្យ​ស៊ី​ដែល​បន្លែ​នោះបាន​ទិញ​ពី​ផ្សារ​កំពង់​ប្រណាក​។​

ពួកគាត់​ដាក់​ការសង្ស័យ​ទៅលើ​បន្លែស្រស់​ដែលមាន​ជាតិគីមី​។​ដូច្នេះ​សូម​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ពិសេស​កាំកុងត្រូល​ត្រូវ​ពិនិត្យ​លើ​បន្លែស្រស់ៗ​ផង​ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព​និង​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ខ្លាំងណាស់​៕S/

​ជំនាញ​ចុះ​ដកហូត​ទំនិញ​ក្នុង​ផ្សារ​ជាំ​ក្សាន្ត​បន្ទាប់​ពិនិត្យឃើញ​ខូចគុណភាព​

ទីតាំងផ្សាយពាណិជ្ជកម្ម