បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​តុលាការ​ពីបទ​គាស់​ទ្វារផ្ទះ​គេ​ចូល​លួច​សម្ភារៈ​

920
ចែករម្លែក

​ដោយៈ​គ្រ​ញួ​ង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០១៨​បាន​បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​តុលាការ​ពីបទ​គាស់​ទម្លុះទម្លាយ​ផ្ទះ​គេ​ចូល​លួច​ទ្រព្យសម្បត្តិ​អស៎​មួយចំនួន​ខណៈ​ម្ចាស់ផ្ទះ​ចាក់សោរ​ទ្វារ​ទុកចោល​។​ជន​ទាំងពីរ​នាក់​នេះ​ត្រូវបាន​នគរបាល​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​២​ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង​។​

​លោក​វរសេនីយ៍ឯក ប៉ាង ហៀ​ង​អធិការនគរបាល​ក្រុង​បាត់ដំបង​បានឱ្យដឹងថា​ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ ហៀ​ប សីហា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​និង​.​ឈ្មោះ ភិន វុត្ថា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​។​ម្ចាស់ផ្ទះ​រងគ្រោះ​មានឈ្មោះ​អ៊ិត ខួង​ម៉េង​លី ភេទ​ប្រុស មិនដឹង​អាយុ មាន​ទីលំនៅ​ក្រុមទី​១១ ភូមិ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ។​

​ចំណែក​សម្ភារៈ​ដែល​បាត់បង់​រួមមាន ក្តារងឿ​បេង​ចំនួន​១ គ្រែ​នាងនួន​ចំនួន​១ គ្រែ​ប្រអប់​ចំនួន​១ គ្រែ​ធម្មតា​ចំនួន​១ កញ្ចក់​ស៊ុម​អា​លុយ​មី​ញូ​ម​ចំនួន​១ ចង្ក្រានហ្គាស់​ចំនួន​១​និង​ចានឆ្នាំង​មួយចំនួនទៀត​។ សង្ស័យ​បាន​សារភាពថា​ពួកខ្លួន​ពិតជា​បាន​លួច​សម្ភារៈ​ជនរងគ្រោះ​ពិតប្រាកដ​មែន មិន​ចាំ​ថ្ងៃ អំឡុង​ខែតុលា ឆ្នាំ​២០១៨​។​

​ករណីនេះ ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ចាត់ការ​តាមច្បាប់​។​ដោយឡែក​សម្ភារៈ​ដែល​ដ​ក​ហូត​បាន​ប្រគល់ជូន​ជន​រង​
​គ្រោះ​វិញ​ដោយមាន​ធ្វើលិខិត​ប្រគ ទទួល​ត្រឹមត្រូវ ៕S/

​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​តុលាការ​ពីបទ​គាស់​ទ្វារផ្ទះ​គេ​ចូល​លួច​សម្ភារៈ​


ទីតាំងផ្សាយពាណិជ្ជកម្ម