ក្រុមហ៊ុន​រុស្ស៊ី​បង្ហាញ​កូន​រថយន្ត​កង់​យក្ស​អាច​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​

1060
ចែករម្លែក

វា ត្រូវបាន គេ ហៅថា ម៉ាស៊ីន ដើម្បី ស្រោច សង់ អាយុជីវិត ជម្រើស ដ៏ អស្ចារ្យ និង ជា រថយន្ត ដែល អ្នក ចង់បាន នៅក្នុង ព្រឹត្តិការណ៍ មហន្តរាយ ណាមួយ ។

រថយន្ត Sherp ATV បាន បំពាក់ ជាមួយ សំបក កង់ យក្ស អាច សប់ ដោយ ខ្លួន វា បាន ដែល អនុញ្ញាតឱ្យ វា បើកបរ បាន ស្ទើរតែ គ្រប់ ទីកន្លែង ទោះបី វា មាន ល្បឿន អតិបរមា ត្រឹមតែ ៤០ គីឡូម៉ែត្រ ក្នុង មួយ ម៉ោង ក៏ដោយ ។

ក្រុមហ៊ុន រុស្ស៊ី ដែល ស្ថិតនៅ ពីក្រោយ ម៉ាស៊ីន តម្លៃ ៦៥.០០០ ដុល្លារ នេះ បាន អះអាងថា ” ម៉ាស៊ីន មិនចេះ មាន បញ្ហា នេះ នាំ យើង ទៅគ្រប់ តំបន់ ដែល មនុស្ស មិន ធ្លាប់បាន ទៅ ពីមុន ” ។

ក្រុមហ៊ុន នេះ បាន បន្តថា ” វា អាច បើកបរ បាន យ៉ាង ល្អឥតខ្ចោះ ឆ្លងកាត់ ភក់ និង ព្រិល ជ្រៅៗ យ៉ាង ងាយ ហើយ អាច ចាក ចេញពី ទឹក ឡើងលើ ទឹកកក បាន យ៉ាង ស្រួល ” ។

រថយន្ត ម៉ាក Sherp ATV គឺជា គំនិត របស់លោក អា ឡិច សី ហ្គា រ៉ា ហ្គា សៀន (Alexei Garagashyan) ដែល ជាជាង មេកានិច នៅ ទីក្រុង សេន ភី ត ធឺ ស្បឺ ក ដែលមាន ចំណាប់អារម្មណ៍ ទៅលើ ដំណោះស្រាយ មិនធម្មតា ចំពោះ រថយន្ត ប្រភេទ SUV ដូចជា ការផលិត រថ យន្ត ប្រណាំង ជាដើម ។ នេះ បើ យោងតាម វេ ប សាយ Auto Motor und Sport ។

ដោយមាន ប្រវែង ៣,៣៥ ម៉ែត្រ រថយន្ត នេះ អាច បើក ឡើងលើ ទួល កម្ពស់ ២៧,៥ អ៊ី ញ ។ នៅលើ ដី វា ក៏ អាច បើក បាន ដូច រថក្រោះ ផងដែរ ដោយ អាចឱ្យ កង់ មួយ ចំហៀង វិល និង មួយ ចំហៀង ទៀត នៅ ស្ងៀម ហើយ អាច បើក ក្នុង ទឹក ក្នុង ល្បឿន ៦ គីឡូម៉ែត្រ ក្នុង មួយ ម៉ោង ។

រថយន្ត នេះ ប្រើ ម៉ាស៊ីន ម៉ា ស៊ូ ត ជប៉ុន ម៉ាក Kubota ចំណុះ ១៥,៣ ហ្គា ឡុង កម្លាំង ៤៤ សេះ មាន កៅអី ២ និង ប្រើ ដង ដែក ដើម្បី កាច់ចង្កូត ៕ ដោយ៖ កញ្ញាដាលីស

រថយន្ត Sherp ATV អាច បើក ឆ្លង ខ្សាច់ ភក់ ព្រិល ជ្រៅៗ ដោយ គ្មាន បញ្ហា

ទីតាំងផ្សាយពាណិជ្ជកម្ម