យុវជន​ម្នាក់​ជិះ​ម៉ូតូ​ធ្លាក់ទឹក​ប្រឡាយ​ស្លាប់​សង្ស័យ​ស្រវឹងស្រា​

652
ចែករម្លែក

​ដោយ : ​គ្រញូង​/​បាត់ដំបង ៖ ​យុវជន​ម្មាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ស្លាប់​ក្នុង​ទឹក​ប្រឡាយ ​សមត្ថកិច្ច​ជំ​សន្និដ្ឋានថា ​អាច​ស្រវឹងស្រា​ជិះ​ម៉ូតូ​ធ្លាក់ទឹក​។​ ​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ នៅ​ចំណុច​ប្រឡាយ​ព្រៃ​​ខ្ពស់ ស្ថិតនៅ​ភូមិ​ក្បាល​អាង ឃុំ​ព្រៃ​ខ្ពស់ ស្រុក​ប​វេ​ល​។​

លោក​វរ​:​សេនីយ៍​ទោ សុខ សារិន អធិការនគរបាល​ស្រុក​ប​វេ​ល​បានឲ្យដឹងថា ​យុវជន​រងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ​រ៉ា​ត ភូមិ​រិ​ន​អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​។​

លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា ​ក្រោយ​ទទួល​សេចក្តីរាយការណ៍​ភ្លាម​កម្លាំង​ជំនាញ​បច្ចេកទេស​កោសល្យ​វិ​ច្ច័​យ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ សហការ​ជាមួយ​កម្លាំង​កា​រិ​យា​​ល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត​រួមទាំង​កម្លាំង​ជំនាញ​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​ដល់ទី​តាំង​កើតហេតុ ​ហើយ​បាន​សន្និដ្ឋានថា ករណី​ខាងលើ​បណ្តាលមកពី​ជនរងគ្រោះ ជិះ​ម៉ូតូ​ដួល​ធ្លាក់ចូល​ប្រឡាយទឹក​ជាហេតុ​អោយស្លាប់​ដោយ​ខ្លួនឯង​តែម្តង ។​

លោក​សុខ សារិន បន្តថា​ ក្រោយ​ការពិនិត្យ​និង​ធ្វើ​កោសល្យវិច្ច័យ​រួច​កម្លាំង​ជំនាញ​បានប្រគល់​សាកសព​ឲ្យ​ក្រុមគ្រួសារ ​ដើម្បី​ធ្វើបុណ្យ​តំ​ប្រពៃណី​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម