ពាណិជ្ជករ​ចិន​បណ្តាក់ទុន​ជាង​៣០​ម៉ឺន​ដុល្លារ បើកហាង​ថែរក្សា​សម្ផស្ស​ស្តង់ដារ​អន្តរជាតិ​នៅ​កម្ពុជា​

1549
ចែករម្លែក

ដោយៈ សុផល​
​ភ្នំពេញៈ ដោយ​សម្លឹង​ឃើញ​សក្តានុពល​វិស័យ​ថែរក្សា​សម្រស់​និង​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច នៅ​កម្ពុជា ពាណិជ្ជករ​ចិន បាន​ទិញ​សិទ្ធិ​អាជីវកម្ម (Franchise) ហាង​ថែរក្សា​សម្ផស្ស​ពី​កូរ៉េខាងត្បូង​ចូលមក​ក​ម្ព​ជា ហើយ​បាន​បណ្តាក់ទុន​ជាង​៣០​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​បើកហាង​ថែរក្សា​សម្រស់​ប្រណីត​មួយ​ស្របតាម​ស្តង់ដារ​ប្រទេស​កូរ៉េ ដែលជា​ប្រទេស​ល្បីល្បាញ​ខាង​ថែរក្សា​សម្ផស្ស​ជាមួយ​គោលបំណង​ចង់ឱ្យ​ពល​ដ្ឋ​កម្ពុជា ជាពិសេស​នារីៗ​មាន​សម្រស់​ស្រស់ស្អាត​។​

​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​ដ៏​ល្បី​របស់​កូរ៉េ HANJIN EYMAY ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​នេះ បាន​ត្រូវ​បើកសម្ពោធ​ជា​ផ្លូវការ​កាលពី​ល្ងាច​ថ្ងៃទី​០៤ វិច្ឆិកា ២០១៨​។​
​ថ្លែង​នៅក្នុង​កម្មវិធី​សម្ពោធ​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​ដ៏​ល្បី​របស់​កូរ៉េ ម៉ាក HANJIN EYMAY លើកដំបូង​នៅ​កម្ពុជា កញ្ញា​កូ​កូ​(COCO) នាយក​ប្រតិបត្តិ​ប្រចាំ HANJIN EYMAY សាខា​ភ្នំពេញ បាន​ឲ្យ​ដឹងថា​៖​កម្ពុ​ជាមាន​ស្ថិរភាព​នយោបាយ សន្តិភាព ការអភិវឌ្ឍ​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ កំណើនសេដ្ឋកិច្ច និង ជីវភាព​ប្រជាជន​ល្អប្រសើរ​។​ក្នុងចំណោម​វិស័យ​ទាំងអស់ វិស័យ​ថែរក្សា​សម្ផស្ស​ក៏​កំពុងមាន​សក្តានុពល​ផងដែរ​។​ដូច្នេះហើយ បានជា​ពួកគាត់​សម្រេច​មក​វិនិយោគ​លើ​វិស័យ​ថែរក្សា​សម្រស់​នៅ​កម្ពុជា​ជាមួយ​ទុន​វិយោគ​ជាង​៣០​ម៉ឺន​ដុល្លារ​។​
​កញ្ញា កូ​កូ បាន​លើកឡើងថា​«​វត្តមាន​និង​ការនាំ​ចូល​នូវ​ផលិតផល​ថែរក្សា​សម្រស់ HANJIN EYMAY រួម​នឹង​បច្ចេកទេស​ថ្មី​ឈានមុខ​របស់​កូរ៉េ មកកាន់​ទីផ្សារ​កម្ពុជា គឺជា​បេសកម្ម​ដ៏​ធំ​របស់គាត់ ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា​ទទួលបាន​ភាពស្រស់ស្អាត​ក្មេង​ជាង​វ័យ​ពិតៗ សុវត្ថិភាព​និង​សេវាកម្ម​ល្អ​របស់​កូរ៉េ​តាម​កម្រិតស្តង់ដា​អន្តរជាតិ​»​។​

​កញ្ញា​នាយក​ប្រតិបត្តិ​បាន​បន្ថែមថា​៖​យើង​មាន​ផ្តល់ជូន​នូវ សេវាកម្ម​ធ្វើ​ឲ្យ​មុខ​ម៉ដ្ឋ​រលោង​ចំនួន​មួយ​ម្តង (៩៧ ដុល្លារ​) ដោយ​ឥតគិតថ្លៃ សម្រាប់​អតិថិជន​គ្រប់រូប ចាប់ពី​ថ្ងៃទី ៤ ដល់ ៦ វិច្ឆិកា ២០១៨​និង​មាន​ប្រូ​ម៉ូ​សិន​ផ្សេងៗ​ទៀត នៅ​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​ដ៏​ល្បី​របស់​កូរ៉េ ម៉ាក HANJIN EYMAY ដែលមាន​អាស័យដ្ឋាន​នៅ​កោះ​ពេជ្រ អគារ​លេខ ៥- ៣៦ ផ្លូវ Elite សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ​។​ក្រៅពី​ផ្តល់ជូន​នូវ​ផលិតផល​និង​ឩ​បក​រណ៍​ទំនើបៗ​ក្រោម​បច្ចេកវិទ្យា​ទាន់សម័យរ​បស់​ប្រទេស​កូរ៉េ មជ្ឈមណ្ឌល ថែរក្សា​សម្ផស្ស​ដ៏​ល្បី​របស់​កូរ៉េ ម៉ាក HANJIN EYMAY​ក៏មាន​ផ្តល់ជូន​នូវ សេវាកម្ម​វះកាត់​កែ​សម្ផស្ស សុវត្ថិភាព និង​រហ័ស​ទាន់​ចិត្ត មិន​ចំណាយពេល​យូរ​។

កញ្ញា​កូ​កូ​(COCO) នាយក​ប្រតិបត្តិ​ប្រចាំ HANJIN EYMAY សាខា​ភ្នំពេញ

​លោក​វេជ្ជបណ្ឌិត គីម ជីតា​យ ឯកទេស​កែ​សម្ផស្ស​ប្រចាំ​ទីស្នាក់ការ​កណ្តាល​រប​ស់ HANJINEYMAY បាន​ថ្លែងថា​៖ ការ​ផ្តោតទៅលើ​ភាពស្រស់ស្អាត​នៃ​សម្រស់ ក្នុង​ពិភពលោក​ទាំងមូល មានការ​កើនឡើង​ជា​រៀងរាល់ថ្ងៃ​គួរ​ឲ្យ​កត់សម្គាល់​។ ការកែ​សម្ផស្ស​របស់​កូរ៉េ​បាន​ឈានដល់​កម្រិតស្តង់ដារ​ពិភពលោក ដែលមាន​អតិថិជន​ជុំវិញ​ពិភពលោក បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កូរ៉េ​ដើម្បី​ធ្វើ​ការកែ​សម្ផស្ស​។​
​លោក​វេជ្ជបណ្ឌិត គីម ជីតា​យ បន្ថែមថា “​ដូច្នេះ​យើង​ជឿជាក់ថា HANJIN EYMAY នឹង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ប្រជាជន​កម្ពុជា តាមរយៈ​ធ្វើឱ្យ​លោកអ្នក​ដែល​ស្រលាញ់​ភាពស្រស់ស្អាត ក្លាយជា​ការពិត​”​។​

​គួរ​ជម្រាប​ថា HANJIN EYMAY គឺជា​ម៉ាក​ផលិតផល​ថែរក្សា​សម្រស់​របស់​ក្រុមហ៊ុន​ថែ​សម្ផស្ស ប្រទេស​កូរ៉េ ។​មកដល់​ឆ្នាំ​២០១៨​នេះ HANJIN EYMAY បាន​ចែកចាយ​ទៅដល់​ប្រទេស​៨​លើ​ពិភពលោក​មាន​៖ ប្រទេស​កូរ៉េ ជប៉ុន សឹង្ហ​បុរី អូស្ត្រាលី និង​កាណាដា ជាដើម​។ មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស HANJIN EYMAY ប្រើប្រាស់​ឧបករណ៍​ទំនើប​ដែល​នាំចូល​ពី​ប្រទេស​កូរ៉េ ម៉ាស៊ីន​កាំរស្មី និង​ឧបករណ៍​ទំនើប​ថ្មី​បំផុត​។​ការគ្រប់គ្រង​និង​ផ្នែក​បច្ចេកវិទ្យា​គឺ​ដើរ​ស្រប​នឹង​ស្ថាប័ន​កណ្តាល​នៅ​ទីក្រុង​សេ​អ៊ូ​លហើយ​ប្រើប្រាស់​បច្ចេកវិទ្យា​ជំនាញ​ធ្វើឱ្យ​ស្បែក​ក្មេង​ជាង​វ័យ និង​ជាទី​កន្លែង​ដែល​ថែរក្សា​ស្បែក​នៅក្បែរ​លោកអ្នក​។ ការត្រួតពិនិត្យ​ស្បែ​កដោយ​ប្រព័ន្ធ 3D ៥​ជាន់ ការប្រឹក្សា​ជា​លក្ខណៈ​បុគ្គល​ផ្ទាល់ខ្លួន សេវាកម្ម​គ្រប់គ្រង​យ៉ាង​យកចិត្តទុកដាក់​គឺជា​អ្នកថែរក្សា​ស្បែក ដ៏​ជំនាញ​នៅក្បែរ​លោកអ្នក​។​ HANJINEYMAY មាន​ក្រុមគ្រូពេទ្យ​ដ៏​ជំនាញ គ្រូពេទ្យ​គ្រប់រូប​សុទ្ធតែ​ចេញពី​ថ្នាក់​ជំនាញ ប្រកប ដោយ​ចំណេះដឹង​ផ្នែក​កែ​សម្ផស្ស​និង​បទពិសោធន៍​ពេញលេញ​ក្នុងការ​អនុវត្ត ធានាបាន​នូវ​ការថែរក្សា​ស្បែក​ដ៏​ល្អ​៕ ល​


ទីតាំងផ្សាយពាណិជ្ជកម្ម