អង្គ​កឋិនទាន​លោក​ឧកញ៉ា សៀង​ណាំ ដង្ហែរ​ទៅកាន់​វត្ត​អូរ​ជុំ​បន្ទាយ​ជ័យ​រង្សី ស្រុក​ក្រឡាញ់​បាន​បច្ច័យ​ជាង​១២០​លាន​រៀល​

832
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: នា​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​លោកស្រី រួម​នឹង​ពុទ្ធបរិស័ទ​ក្នុង​ខេត្តសៀមរាប បាន​ដង្ហែរ​អង្គ​កឋិនទាន​ទៅ​វេ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស ក្នុង​វត្ត​អូរ​ជុំ​បន្ទាយ​ជ័យ​រង្សី ស្ថិតក្នុង​ភូមិ​គោក​ចាស់ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​

​លោក​ឧកញ៉ា សៀង​ណាំ បាន​និយាយថា អង្គ​កឋិនទាន​ខាងលើនេះ រូបខ្ញុំ​បាទ​និង​ភរិយា ព្រមទាំង​បុត្រា បុត្រី ចៅៗ​រួមជាមួយ អស់លោក ឧកញ៉ា លោក លោកស្រី​ជា​អាជីវករ​ក្នុង​ខេត្តសៀមរាប បាន​មូលមតិ​គ្នា​ធ្វើបុណ្យ​កថិនទាន​ដង្ហែរ​ទៅ វត្ត​អូរ​ជុំ​បន្ទាយ​ជ័យ​រង្សី ដោយមាន​បច្ច័យ​សង្កត់​ត្រៃ​ចំនួន ១២០. ២០៩.០០០​រៀល ។​

​លោក​បាន​បន្តថា បច្ច័យ​ដែល​ទទួលបាន​ពី​អង្គ​កឋិនទាន​គឺ​យកទៅ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វត្ត អោយមាន​ការរីកចម្រើន​ស​ស្របទៅតាម​ការចង់បាន​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ដែល​ធ្វើអោយ​វិស័យ​ព្រះពុទ្ធសាសនា មាន​រីកដុះដាល​ឡើង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម