ផ្ល​យ​នឹង​ប៉ះ​ជាមួយ​អ្នក​ប្រដាល់សេរី​ជប៉ុន​មុខ​ដូច​កូនក្មេង​នៅ​ថ្ងៃ​ចូលឆ្នាំ​សកល​

1735
ចែករម្លែក
  • 35
    Shares

​កំពូល​អ្នក​ប្រដាល់​លំដាប់​ពិភពលោក ផ្ល​យ មេ​វេ​ឌ័​រ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៥​វិច្ឆិកា​ថា គាត់​នឹង​ចេញពី​ការចូលនិវត្តន៍​ដើម្បី​ប្រយុទ្ធ​ជាមួយ​អ្នក​ប្រដាល់សេរី​ជប៉ុន​មួយរូប ដែលមាន​អាយុ​ប្អូន​ពាក់កណ្តាល​គឺ កីឡាករ ថេ​ន​ស៊ីន ណា​ស៊ូ​កា​វ៉ា (Tenshin Nasukawa) នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​សកល​នៅ​ទីក្រុង​សៃ​តា​ម៉ា (Saitama) ប្រទេស​ជប៉ុន​។​

​កីឡាករ​មិនទាន់​ស្គាល់​រសជាតិ​ចាញ់​វ័យ ៤១ ឆ្នាំ ដែល​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​ក្នុង​វិញ្ញាសា​ទម្ងន់ ៥ ផ្សេងគ្នា​និង​ត្រូវបាន​ចាត់ទុកជា​អ្នក​ប្រដាល់​គីឡូ​ធ្ងន់​ល្អ​ដាច់​គេ​ក្នុង​កីឡាប្រដាល់ បាន​ផ្តួល​អ្នក​ប្រយុទ្ធ​ក្បាច់គុន​ចម្រុះ​សញ្ជៀត​អៀរ​ឡង់ ខូ​ន័​រ ម៉ាក​ហ្គ្រេ​ហ្គ័​រ នៅក្នុង​ការប្រកួត​ចុងក្រោយ​របស់គាត់​កាលពី​ខែសីហា​ឆ្នាំ ២០១៧​។​

​ជ័យជម្នះ​នោះបាន​ធ្វើឱ្យ​កំណត់ត្រា​ប្រដាល់​របស់គាត់​មាន​ភាពល្អ​ឥតខ្ចោះ​តែម្តង គឺ​ឈ្នះ​ទាំង ៥០ លើក មិនដែល​ចាញ់​ឬ​ស្មើ ប៉ុន្តែ​រូបមន្ត​ឬ​ក្បួន​សម្រាប់​ការប្រកួត​របស់គាត់​ជាមួយនឹង​កីឡាករ​ណា​ស៊ូ​កា​វ៉ា មុខ​ដូច​កូនក្មេង មិនត្រូវ​បានបញ្ជាក់​ដោយ​អ្នក​ផ្សព្វផ្សាយ​ក្បាច់គុន​ចម្រុះ​ជប៉ុន RIZIN នោះទេ​។​

​ផ្ល​យ​មេ​វេ​ឌ័​របា​នប​ង្ហោះ​រូបថត​ពញ្ញាក់​អារម្មណ៍​ដល់​ទស្សនិកជន​នៅលើ Instagram របស់គាត់ កាលពី​ចុង​សប្តាហ៍ ដោយ​បង្ហាញ​គាត់​ពាក់​ស្រោមដៃ​ប្រដាល់សេរី​។​

​មេ​វេ​ឌ័​របា​ន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​តូ​ក្យូ បន្ទាប់ពី​ជិះ​យន្តហោះ​ឯកជន​របស់ខ្លួន​ទៅ​ទីក្រុង​នេះ​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​ចង់​ផ្តល់ឱ្យ​ប្រជាជន​នូវ​អ្វីដែល​ពួកគេ​ចង់បាន គឺ ឈាម ញើស និង​ទឹកភ្នែក​”​។​

​ផ្ល​យ​បាន​បន្ថែមថា “​វា​តែងតែ​ជា​គោលដៅ​របស់ខ្ញុំ​ដើម្បី​ចេញទៅ​ក្រៅ​សហរដ្ឋអាមេរិក​ហើយ​បង្ហាញ​ពី​ទេពកោសល្យ​របស់ខ្ញុំ​។ ពិភពលោក​មិនដែល​បានឃើញ​មេ​វេ​ឌ័​រ​ប្រកួត​ផ្សាយ​ផ្ទាល់​នៅក្នុង​ប្រទេស​ជប៉ុន​ទេ​”​។ ផ្ល​យ​បាន​បន្ថែមថា នេះ​គឺ​ការជំរុញ​ផ្សព្វផ្សាយ​ការប្រកួត​ឆ្លង​ក្របខ័ណ្ឌ​ដើម្បី​ពង្រីក​អាជីវកម្ម​របស់គាត់​ទៅ​កាន់​ចុង​បូព៌ា​។​

​ផ្ល​យ​និយាយទៀតថា “​ខ្ញុំ​ចង់​បន្ត​កសាង​ទំនាក់ទំនង​របស់ខ្ញុំ​ជាមួយ Money Team Tokyo​។ យើង​បានធ្វើឱ្យ​មានការ​ប្រកួត​ធំ​នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​យើង​ទន្ទឹងរង់ចាំ​នាំយក​បដា​ផ្សាយពាណិជ្ជកម្ម​របស់​ផ្ល​យ​មេ​វេ​ឌ័​រ និង​បដា TMT ទៅ​ទូទាំង​ពិភពលោក​”​។​

​ណា​ស៊ូ​កា​វ៉ា ដែល​ត្រូវបាន​គេ​ពណ៌នា​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា “​ប្រហែលជា​កីឡាករ​ប្រដាល់​ដ៏​ល្អ​បំផុត (​ដែល​ជប៉ុន​) ធ្លាប់​បានឃើញ​” គឺមាន​កំណត់ត្រា​ឈ្នះ ២៧ លើក មិនដែល​ស្មើ​ឬ​ចាញ់ ប៉ុន្តែ​មិនដែល​បាន​ប្រកួត​ជា​លក្ខណៈ​អាជីព​ទេ​៕ ដោយ៖ កញ្ញាដាលីស

ផ្ល​យ នឹង​ប្រកួត​ជាមួយ​ណា​ស៊ូ​កា​វ៉ា​នៅ​ទីក្រុង​សៃ​តា​ម៉ា​នៅ​ថ្ងៃ​ចូលឆ្នាំ​សកល

ទីតាំងផ្សាយពាណិជ្ជកម្ម