របួសធ្ងន់​ស្រាល​បីនាក់​ដោយ​ម៉ូតូ​បុក​ម៉ូតូ​នៅ​ស្រុក​ភ្នំព្រឹក​ទៀតហើយ​

858
ចែករម្លែក

​ដោយ​: គ្រញូង / បាត់ដំបង​: មនុស្ស​ប្រុស​បីនាក់​បាន​រងរបួស​ធ្ងន់​ស្រាល ដោយ​បើក​ម៉ូតូ​ទាំង​ស្រវឹងស្រា​ទៅបុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត ដែល​បើក​បញ្ច្រាសទិស​គ្មា​នៅ​ស្រុក​ភ្នំព្រឹក​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​ម៉ោងជាង​៨​យប់ ថ្ងៃទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​បួរ​ឃុំ​បួរ​ស្រុក​ភ្នំព្រឹក​។​

​លោក ឡេង សុភ​ក្តិ មេបញ្ជាការរង​មូល​ដ្ខា​ន​អាវុធហត្ថ​ស្រុក​ភ្នំព្រឹក បានឱ្យដឹងថា មនុស្ស​ប្រុស​ទាំងបី​នាក់ ដែល​រងរបួស​ធ្ងន់​ស្រាល​បង្កឡើង​ដោយ​អ្នកបើក​ម៉ូតូ​ម៉ាកវ៉េវ C100 គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ជី សុខ​ណាន អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ប្រាំពីរ​ឃុំ​បួរ​ស្រុក​ភ្នំព្រឹក​(​របួសស្រាល​) បាន​ជិះ​ម៉ូតូ​យ៉ាង​លឿន​ទៅបុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ បាត់ដំបង 1P 1934 បើកបរ​ដោយ​ឈ្មោះ​យី សា​រ័ត្ន អាយុ​៥៥​ឆ្នាំ​(​របួសធ្ងន់​) និង​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ ធួ​ក ផល្លី អាយុ​៤៥​ឆ្នាំ​(​របួសធ្ងន់​)​។ ទាំងពីរ​នាក់​រស់នៅ​ភូមិ​ដាច់​ព្រ័ត​ឃុំ​ប​វេ​ល​ស្រុក​ប​វេ​ល​។​

​លោក​មេ​ប៉េអឹម​រង​ស្រុក​បានបញ្ជាក់​ពី​មូលហេតុ ច​ដែលនាំឱ្យ​ម៉ូតូ​ទាំង​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​ដើ​យ​បើក​បើក​ច្រាស់ទិស​គ្នា ហើយ​អ្នកបើក​ម៉ូតូ​ម៉ាកវ៉េវ​ស្រវឹងស្រា​ជិះ​ចូល​លើ​ទ្រូងផ្លូវ​ទើប​បណ្តាលឱ្យ​បុក​គ្នា​តែម្តង​។​

​បច្ចុប្បន្ន អ្នករបួសធ្ងន់​ទាំងពីរ​នាក់​ត្រូវ​ប៉ូលិសចរាច​រាណ៍​ស្រុក បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន​។ ចំណែក​ម៉ូតូ​ទាំងពីរ​គ្រឿង​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​ឃុំ​បួរ ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម