ប្រធានាធិបតី​ចិន ប្តេជ្ញា​បន្តធ្វើ​ការកែ​ទំរង់​និង​បើកចំហ​ឥត​ឈប់​

1377
ចែករម្លែក

ប្រធានាធិបតីចិន លោកស៊ី ជីនពីង កាលពីថ្ងៃចន្ទទី៥វិច្ឆិកា បានសន្យាបន្ទាបអត្រាពន្ធនាំចូលនិងបន្តពង្រីកការចូលទីផ្សារចិន ។លោកបានមានប្រសាសន៍ដូច្នេះនៅពិធីបើកពិព័រណ៍ពាណិជ្ជកម្មមួយខណៈរដ្ឋាភិបាលក្រុងប៉េកាំងព្យាយាមតតបទៅនឹងការរិះគន់ចំពោះការប្រតិបត្តិពាណិជ្ជកម្មនិងធុរកិច្ចរបស់ខ្លួន។

លោកស៊ី បានសន្យាថា ប្រទេសចិននឹងខិតខំឥតឈប់នៅក្នុងការកែទំរង់និងបើកចំហខណៈផ្តោតលើការសន្យាតាំងចិត្តរបស់ខ្លួននៅក្នុងការស្ថាបនាសហគមន៍មួយជាមួយនឹងអនាគតរួមគ្នាសំរាប់មនុស្សលោក ព្រមទាំងជំរុញការបើកចំហសេដ្ឋកិច្ចពិភពលោក។

លោកស៊ីបានមានប្រសាសន៍ដូច្នេះកាលពីថ្ងៃចន្ទនៅពីធីបើកពិព័រណ៍នាំចូលអន្តរជាតិចិន(CIIE)នៅក្រុងសៀងហៃ។CIIEប្រជុំដោយមន្រ្តីនយោបាយ មេដឹកនាំធុរកិច្ចនិងអ្នកដឹកនាំអង្គការអន្តរជាតិពាក់ព័ន្ធមកពីប្រទេសនិងតំបន់ប្រមាណ១៣០។

លោកប្រធានាធិបតី បានសង្កត់ធ្ងន់លើការអភិវឌ្ឍសេដ្ឋកិច្ចដោយគុណភាពខ្ពស់ នៅក្រោមលក្ខខណ្ឌទីផ្សារបើកចំហជាងមុនមួយ ដោយលោកបានមានប្រសាសន៍ដូច្នេះថា« ចិននឹងមិនឈប់ការជំរុញទៅមុខសំរាប់ការបើកចំហដោយគុណភាពខ្ពស់មួយ! ចិននឹងមិនបញ្ឈប់ការជំរុញទៅមុខសំរាប់ការស្ថាបនាសេដ្ឋកិច្ចពិភពលោកបើកចំហមួយ! ចិននឹងមិនឈប់ជំរុញការស្ថាបនាសហគមន៍ជាមួយអនាគតរួមគ្នាសំរាប់មនុស្សលោក!»ទេ។

លោកបានបន្តថា ការបើកចំហនិងកែទំរង់បន្ថែម មិនត្រឹមតែផ្តល់ផលប្រយោជន៍សំរាប់ចិនទេ តែសំរាប់ពិភពលោកទាំងមូល និងថាប្រទេសលោកនៅតែជាអ្នកចូលរួមយ៉ាងសកម្មដល់កំណែទំរង់អភិបាលកិច្ចនៅជុំវិញពិភពលោក៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម