ដំរី​កើត​ជំងឺ​ច្រើន ដោយសារ​ខ្វះ​ពេទ្យ​ជំនាញ និង​ឧបករណ៍​

1183
ចែករម្លែក

​ដោយ​: មូល​សម្បត្តិ​
​ភ្នំពេញ​: ដំរី​ស្រុក​ដែល​ស្ថិតក្នុង​បញ្ជី​គ្រប់គ្រង​ដោយ​អង្គការ​អភិរក្ស​សត្វ​ដំរី បាន​នឹង​កំពុងមាន​ជំងឺ​ច្រើន​មុខ ដែល​ទាមទារ​ឲ្យ​យើង និង​ម្ចាស់​ចិញ្ចឹម​ផ្ទាល់​ព្យាយាម ឧស្សាហ៍​ថែទាំ និង​ព្យាបាល​ជា​បន្តបន្ទាប់​។​

​លោក ឃុន ឌី​យ៉ូន ប្រធាន​អង្គការ​អភិរក្ស​សត្វ​ដំរី​ប្រចាំខេត្ត​មណ្ឌលគិរី បាន​ប្រាប់ថា ដំរី​តែងមាន​ជំងឺ​បូស ជំងឺ​ធ្មេញចាស់​រិចរឹល ជំងឺ​ក្រចក និង​ព្រូន​តេ​នីញ៉ា​។ កន្លងមក​យើង​មាន​ថ្នាំ​ព្យាបាល​វា​មិនសូវ​ខ្វះ​ទេ ក៏ប៉ុន្តែ​យើង​ខ្វះ​ឧបករណ៍​ពិនិត្យ ពិសោធន៍​និង​ខ្វះ​ចំណេះដឹង​ខាង​ជុំនាញ​ព្យ​បា​លពី​សំណាក់​ពេទ្យ​យើង​។ តែ​ដំរី​ទាំងអស់​ដែលមាន​ពី​៤០​ទៅ​៧០​ក្បាល យើង​ធានាបាន​នូវ​សុខភាព​ល្អប្រសើរ​។ ដូចជា​បញ្ហា​ជំងឺ​ក្រចក តម្រូវ​ឲ្យ​ម្ចាស់​ដំរី​ថែ​ទាត់​ក្រចក ខាត់​ឬ​កាត់​ក្រចក​វា​ឲ្យ​ស្អាត ពីព្រោះ​វា​ដើរ​តែង​មុត ឬ​ជុំពប់ជើង​ទៅនឹង​ថ្ម ឬ​គល់ឈើ​ជា​ញឹកញាប់​។​

​លោក យ៉ូន ដែលមាន​គំនិត​អភិរក្ស​បាន​បញ្ចេញ​ទស្សនៈ​ថា ប្រទេស​កម្ពុជា​ស័​ក្ត​សម​ណាស់ ជា​ប្រទេស​មាន​សួន​ដំរី​មួយ នៅលើ​ពិភពលោក តែ​ផ្ទុយទៅវិញ​បែរជា​អត់ ហើយ​បែរជា​មាននៅ​ប្រទេសជិតខាង​យើង​ទៅវិញ​។ ដំរី​បាន​ក្លាយជា​ផលិតផល​ទេសចរណ៍​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ ចេះតែ​នាំគ្នា​ពោលថា កម្ពុជា​ជា​សុវណ្ណ​ភូមិប្រទេស តែ​សុវណ្ណ​ភូមិ​ក្នុង​ខួរក្បាល​គ្មាន​ទាល់តែសោះ​។ យើង​ព្រួយបារម្ភ​ទៅនឹង​ដំរី​ស្រុក​ចេះតែ​ចាស់ ងាប់​ជា​បណ្តើរៗ ហើយ​គ្មាន​បានកូន​បន្ត​ពូជ​តទៅទៀត ច្បាប់​ហាមឃាត់​នឹងមិន​បាន​ទាក់​ដំរីព្រៃ​មក​បំពេញបន្ថែម​។ ខុសពី​ប្រទេស​ថៃ​ទាំងស្រុង​។​
​លោក​ប្រធាន​ក៏​ព្រួយ​ទៅនឹង​អាកាសធាតុ​ត្រជាក់​ខ្លាំងពេក ធ្វើ​ឲ្យ​ដំរី​ងាប់​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម