ផ្ទុះ​ហ្គាស​ឆាបឆេះ​ទីតាំង​ទិញ​លក់​អេតចាយ​ផ្អើល​សមត្ថកិច្ច រថយន្ត​អគ្គី​ចេញ​ជួយ​អន្តរាគមន៍​

799
ចែករម្លែក

​ដោយ:​ចាន់តូ​/ភ្នំពេញ ​៖ ទីតាំង​ទិញ​លក់​អេតចាយ​មួយកន្លែង ​ត្រូវបាន​អណ្តាតភ្លើង​ឆាបឆេះ​ផ្សែង​ខ្មួលខ្មាញ់ បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​ក្រុម​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ជួយ​អន្តរាគមន៍​ភ្លាមៗ កាលពី​វេលា​ម៉ោង ១០ និង​៣០​នាទី ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​បេតុង​លេខ ១០១៥ ភូមិ​ឧកញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ​ខណ្ឌ​សែន​សុខ ប្រាប់ឲ្យដឹងថា ទីតាំង​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​នេះ គឺជា​កន្លែង​ទិញ​លក់​អេតចាយ ហើយ​នៅក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ ចំនួន ៩​គ្រឿង បាញ់​ទឹក​អស់ ចំនួន ៥​គ្រឿង ទើប​អណ្តាតភ្លើង​រលត់ទៅវិញ​ទាំងស្រុង ។​

ជុំវិញ​ហេតុការណ៍​នេះ សមត្ថកិច្ច​សន្និដ្ឋានថា បណ្តាលមកពី​ផ្ទុះ​ធុង​ហ្គាស ទើប​បណ្តា​យ​អោយមាន​អណ្តាត​ភ្លើង​ឆាបឆេះ​បែបនេះ ប៉ុន្តែ​មិនមាន​មនុ​ស្សណា​ម្នាក់​ទទួលរង​គ្រោះថ្នាក់​នោះទេ គ្រាន់តែ​ខូចខាត​សម្ភារៈ ទ្រព្យសម្បត្តិ និង​អេតចាយ​មួយចំនួន​ប៉ុណ្ណោះ ៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម