បុណ្យកឋិន​ទាន​ដែល​ផ្តួចផ្តើម​ដោយ​លោក​បណ្ឌិត ឈួន ថាវ​រិន្ទ ដង្ហែ​ទៅកាន់​វត្ត​ចំនួន​ពីរ​ប្រមូល​បច្ច័យ​បាន​ចំនួន​២​ម៉ឺន​ដុល្លារ ស្រុក​ឆ្លូង​

1234
ចែករម្លែក

ដោយ:​សេង​ឃួន​/​ខេត្តក្រចេះ​ ៖ អង្គ​កឋិនទាន​ដែល​ផ្តួចផ្តើម​ដោយ​ឯកឧត្តម ​ឈួន ថាវ​រិន្ទ មេបញ្ជាការរង​កង​ទ​ព័​ជើង​អាកាស ជា​សមាជិក​គ​ណៈក​ម្មា​ធិ​ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​ក្រុមការងា​ថ្នា​ក់​ណ្ដាល​ចុះជួយ​ខេត្តក្រចេះ ​និង​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ព្រែក​ប្រសព្វ​និង​លោកជំទាវ ឈុន ផា​ណ្ណា បាន​ដង្ហែ​ទៅកាន់​វត្ត​ពោធិ​ហាន់ជ័យ និង វត្ត​សាលា​វេទី​ក្នុងស្រុក​ឆ្លូង ខេត្តក្រចេះ​កាលពី​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ដោយ​ប្រមូល​បច្ច័យ​សម្រាប់​កសាង​សម​ទ្ធិ​ផល​នានា ក្នុង​វត្ត​បាន​ចំនួន​២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ស្មើនឹង​ប្រាក់រៀល​ចំនួន​៨០​លាន​រៀល និង​សម្ភារៈ​ផ្សេងៗ​ជា​ច្រើ​ន​ទៀត​។​

​ឯកឧត្តម​បណ្ឌិត ឈួន ថាវ​រិន្ទ បាន​លើ​កឡើ​ង​ពី​អត្ថន័យ​បុណ្យកឋិន​ថា ហេតុដែល​នាំ​ឲ្យ​មានបុណ្យ​នេះ​គឺមាន​បីយ៉ាង ទី​១.​មាន​សេចក្ដី​សុធា​ជ្រះថ្លា​ជឿ​ព្រះពុទ្ធ​ព្រះ​ធ​ម៍ ព្រះសង្ឃ​។​​ទី​២.​ធ្វើ​ឲ្យ​មាន​សេចក្ដី​សង្វេគតក់ស្លុត​។​
ទី​៣.ស្អាតស្អំ​ដោយ​កាយវិការ​ចិត្ត​មិន​ធ្វើ​អំពើ​បាប មិន​កាប់សម្លាប់​មិន​លួច មិន​ប្លន់ មិនចេះ​ភរ​កុហក​បោកប្រាស់ មិន​ចងគំនុំ មាន​បញ្ហា​បី​ក្នុង​ខ្លួន​បាន​កើត​ជា​បុណ្យ​កើត​ហើ​យ​បុណ្យកឋិន​ជា​ទាន​ដ៍​វិសេសវិសាល​អ្នក ​ដែល​បាន​ធ្វើ​បុណ្យកឋិន​នេះ​តែងតែ​ទទួលបាន​ផល្លា​អនុ​សង្ឃ​ច្រើ​ន​។​

​បុណ្យកឋិន​ជា​ពី​បុណ្យ​មួយ​ចាប់​ផ្ដើ​ម​ធ្វើ​បន្ទាប់ពី​បុណ្យ​ចេញ​វស្សា បុណ្យកឋិន​តែងតែ​ដង្ហែ​ចូល​គ្រប់់​ទី​អារាម​ទាំងអស់ ពុំមាន​ទំនេរ​វត្ដ​ណាមួយ ត្រូវបាន​ខកខាន​ឡើយ ដូច្នេះ​គេ​តែងតែ​ឃើញ ក្បួន​កឋិនទាន​តែង​បាន​ដង្ហែ​ទៅកាន់​ទី​អារាម​រៀងៗ ខ្លួន​ចាប់ពី​ថ្ងៃ ១​រោច ខែអស្សុជ​ដល់​ថ្ងៃទី​១៥​កើត ខែ​ក​ក្តិ​ក ហើយ​បើ​ទី​អារាម​ណាមួយ មិនមាន​កឋិន​ណាមួយ​ហែ​ចូល​ទេ ទី​អារាម​នោះ ក៏​ត្រូវតែ​រៀបចំ​ជា​កឋិន​ជើងវត្ត​ដែរ​។​

​ពិធី​ហែ​អង្គ​កឋិន​ទៅកាន់​ទី​អារាម​នីមួយៗ គេ​រៀបចំ​ធ្វើឡើង​យ៉ាង​អធិក​អធម្ម សប្បាយរីករាយ​យ៉ាង​ក្រៃលែង អ្នក​ផ្ដើមបុណ្យ​បាន រៀបចំ​បរិក្ខា​កឋិន​មាន​ត្រៃចីវរ ចី​វរ សង្ឃា​ដិ ស្បង់ ព្រម​ដោយ​ទេយ្យទាន​ផ្សេងៗ​ទៀត ដូចជា បាត ចានស្រាក់ កាំបិត​ចេស ម្ជុល ថង់យាម ឆ័​ត្រ​ជាដើម សព្វគ្រប់​អស់ហើយ គេ​នាំគ្នា​ហែ​ទៅ​ទី​អារាម ដែល​បាន​កំណត់ទុក​។ បើ​កឋិន​នោះ​ដង្ហែ​ទៅ​វត្ត​ឆ្ងាយ គេ​ជួបជុំគ្នា​ពី​ព្រលឹម​រួច​នាំគ្នា​ឡើង​រថយន្ត​សំដៅទៅ​វត្ត​នោះ បើ​វត្ត នៅតាម​ដង​ទន្លេ គេ​ជិះទូក​រឺ កប៉ាល់​ដើម្បី​យកទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​អស់​ត្រីមាស​ក្នុង​មួយឆ្នាំ​ក្នុង​វត្ត​អារាម​នីមួយៗ​ទទួល​អង្គ​កឋិន​បាន​មួយដង​តែប៉ុណ្ណោះ​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម