អតីតមន្ត្រី​ម៉ាឡេស៊ី ត្រូវបាន​ចាប់ខ្លួន ហើយ​ប្រឈម​ការចោទប្រកាន់​អំពើពុករលួយ​

2632
ចែករម្លែក

អង្គភាពប្រឆាំងអំពើពុករលួយម៉ាឡេស៊ីបាននិយាយនៅថ្ងៃចន្ទទី៥ខែវិច្ឆិកាថា អតីតមេដឹកនាំម្នាក់នៃរដ្ឋSabah ភាគខាងកើតនៃប្រទេសម៉ាឡេស៊ី ត្រូវបានចាប់ខ្លួន ហើយនឹងប្រឈមនឹងការចោទប្រកាន់ពីបទពុករលួយ ចំពេលមានការបង្ក្រាបកាន់តែខ្លាំងឡើងទៅលើអំពើរំលោភបំពានដោយមន្រ្តី។

អង្គភាពប្រឆាំងអំពើពុករលួយបាននិយាយថា លោក Musa Aman អតីតអភិបាលរដ្ឋSabahដែលសម្បូរព្រៃឈើច្រើននេះ ត្រូវបានចាប់ឃុំខ្លួនហើយនឹងត្រូវបាននាំទៅកាន់តុលាការនៅល្ងាចថ្ងៃចន្ទនេះ ដើម្បីឱ្យឈមនឹងការចោទប្រកាន់ជាច្រើនករណីអំពីអំពើពុករលួយ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាការចោទប្រកាន់ប្រឆាំងលោក Musa Aman អាយុ៦៧ ឆ្នាំនេះ គឺពាក់ព័ន្ធនឹងសម្បទានដីព្រៃឈើនៅរដ្ឋនេះ។

លោក Musa Aman បានធ្វើជាអភិបាលរដ្ឋSabah ចាប់តាំងពីឆ្នាំ២០០៣រហូតដល់រដ្ឋាភិបាលរបស់លោក Najib Razak នាយករដ្ឋមន្ត្រី ដែលមានរឿងអាស្រូវនេះ ត្រូវ​បានទម្លាក់ចេញតាមរយៈការបោះឆ្នោតកាលពីខែឧសភា។ លោក ជាមន្ត្រីជាន់ខ្ពស់ចុងក្រោយបំផុតដែលត្រូវបានកាត់ទោស។

លោក Najib Razak ភរិយារបស់លោក អតីតឧបនាយករដ្ឋមន្ត្រីរបស់លោក និង អតីតមន្រ្តីជាន់ខ្ពស់២នាក់ផេ្សងទៀត ត្រូវបានចោទប្រកាន់ពីបទពុករលួយហើយរដ្ឋាភិបាលបានព្រមានថា អ្នកដែលពាក់ព័ន្ធមួយចំនួនទៀតអាចនឹងត្រូវបញ្ជូនទៅកាន់តុលាការផងដែរ៕ដោយ:សុខា/sn

លោក Musa Aman អតីតអភិបាលរដ្ឋSabahត្រូវបាននាំខ្លួនឡើងតុលាការ

ទីតាំងផ្សាយពាណិជ្ជកម្ម