របួសធ្ងន់​ស្រាល​បីនាក់​ដោយ​ម៉ូតូ​បុក​ម៉ូតូ​នៅ​ស្រុក​ភ្នំព្រឹក​ទៀតហើយ​

750
ចែករម្លែក

​ដោយ:​គ្រញូង​/បាត់ដំបង ៖ ​មនុស្ស​ប្រុស​បីនាក់​បាន​រងរបួស​​ធ្ងន់​ស្រាល​ដោយ​បើក​ម៉ូតូ​ទាំង​ស្រវឹងស្រា ទៅបុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត ​ដែល​បើក​បញ្ច្រាសទិស​គ្មា​នៅ​ស្រុក​ភ្នំព្រឹក​។​ ករណី​គ្រោះ​​ថ្នាក់​ចរាចរណ៍​នេះ ​កើតឡើង​កាលពី​ម៉ោងជាង​៨​យប់​ថ្ងៃទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នៅ​ចំណុច​​ភូមិ​បួរ​ឃុំ​បួរ​ស្រុក​ភ្នំព្រឹក​។​

លោក​ ឡេង សុ​ភក្តិ ​មេបញ្ជាការរង​មូល​ដ្ខា​ន​អាវុធហត្ថ​ស្រុក​ភ្នំព្រឹក​បានឱ្យដឹងថា​ មនុស្សប្រុសស្រី​ទាំងបី​ដែល​រងរបួស​ធ្ងន់​ស្រាល​បង្កឡើង​ដោយ​អ្នកបើក​ម៉ូតូ​ម៉ាកវ៉េវគ្មាន​ស្លាក​​លេខ​បើកបរ​ដោយ​ឈ្មោះ ជី សុខ​ណាន​អាយុ​៣១​ឆ្នាំ​រស់នៅ​ភូមិ​ភ្នំ​ប្រាំពីរ​ ឃុំ​បួរ ​ស្រុក​ភ្នំព្រឹក​(​របួសស្រាល​) ​បាន​ជិះ​ម៉ូតូ​យ៉ាង​លឿន​ទៅបុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម ​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​បាត់ដំបង​1P-១៩៣៤​ បើកបរ​ដោយ​ឈ្មោះ​ យី សា​រ័ត្ន ​អាយុ​៥៥​ឆ្នាំ​(​របួសធ្ងន់​)​និង​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ ធួ​ក ផល្លី​អាយុ​៤៥​ឆ្នាំ​(​របួសធ្ងន់​)​។​ទាំងពីរ​នាក់​រស់នៅ​​ភូមិ​ដាច់​ព្រ័ត​ឃុំ​ប​វេ​ល ​ស្រុក​ប​វេ​ល​។​

ប្រភពដដែលបានបញ្ជាក់​ពី​មូល​​ហេតុ ច​ដែលនាំឱ្យ​ម៉ូតូ​ទាំង​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​ដើ​យ​បើក​បើក​ច្រាស់ទិស​គ្នា​ហើយ​អ្នកបើក​ម៉ូតូ​ម៉ាកវ៉េវ​ស្រវឹងស្រា​ជិះ​ចូល​លើ​ទ្រូង​​ផ្លូវ​ទើប​បណ្តាលឱ្យ​បុក​គ្នា​តែម្តង​។​
បច្ចុប្បន្ន អ្នករបួសធ្ងន់​ទាំងពី​នាក់​ត្រូវ​ប៊ូ​លិ​សច​រាច​រាណ៍​ស្រុក​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន​។ ចំណែក​ម៉ូតូ​ទាំងពី​គ្រឿង​រក្សាទុក​នៅ​ប៉ុស្តិនគរបាល​ឃុំ​បួរ​ដើម្បី​រង់ចាំ​ដោ​ញ​ស្រាយ​នៅពេល​ក្រោយ​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម